ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចូលជាសហគមន៍កសិកម្មទំនើប និងប្តូរចិត្តមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវវៀតណាម

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រោយមានការផ្សព្វផ្សាយយ៉ាងទូលាយពីសារប្រយោជន៍ដែលទទួលបានពីការចូលរួមជាសមាជិកសហគមន៍កសិកម្មបែបទំនើប ជាពិសេសបន្ទាប់ពីតម្លៃស្រូវប្រភេទពូជ OM របស់វៀតណាមធ្លាក់ថ្លៃយ៉ាងគំហុកនោះ ពេលនេះមានបងប្អូនប្រជាកសិករចំនួន២៨៥គ្រួសារ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផ្តិតមេដៃស្ម័គ្រចិត្តស្នើសុំចងក្រងគ្នាជា​សហគមន៍កសិកម្មទំនើបដើម្បីផលិតស្រូវសែនក្រអូប ដែលជាពូជរបស់ខ្មែរវិញម្ដង។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពេលនេះថែមបានមួយសហគមន៍ទៀតហើយ ដែលស្ម័គ្រចិត្តស្នើសុំចងក្រងគ្នាជា​សហគមន៍កសិកម្មទំនើប ដើម្បីផលិតស្រូវសែនក្រអូប ដោយមានផ្ទៃដីដាំដុះស្រូវសរុបជិត៣៣០០ ហិកតា នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីផលិតស្រូវសែនក្រអូបក្នុងតម្លៃកុងត្រាទុកមុន ១៣៥០រៀលក្នុងមួយគីឡូក្រាម។

ឯកឧត្តម បានលើកឡើងថា កសិករទាំងនេះ ភាគច្រើនជាអ្នកកំពុងផលិតស្រូវអូអឹម OM ដែលជាពូជស្រូវរបស់ប្រទេសវៀតណាម។ ដោយមើលឃើញពីអត្ថប្រយោជន៍ទីផ្សារល្អនៃស្រូវសែនក្រអូប ស្របពេលដែលពូជស្រូវវៀតណាមកំពុងជួបបញ្ហាថ្លៃ ពួកគាត់បាននាំគ្នាងាកមករួមគ្នាផលិតជាសហគមន៍ និងចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាវិញម្តង។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖

«ក្រៅពីទទួលបានការធានាថ្លៃពិសេសទុកជាមុន កសិករជាសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ក៏នឹងទទួលបានទុនកម្ចីការប្រាក់ទាប និងការគាំទ្រទាំងស្រុងខាងផ្នែកបច្ចេកទេសពីក្រសួងកសិកម្មផងដែរ។ សហគមន៍ថ្មីនេះគ្រោងនឹងចាប់ផ្តើមផលិតកម្មស្រូវសែនក្រអូបរបស់ខ្លួនក្នុងខែមេសា ២០២៥ ក្រោយពេលប្រមូលផលជុំចាស់រួច»។

ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានផ្ញើសារអំពាវឱ្យប្រជាកសិករខ្មែរងាកមកប្រើពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជាដូចដែលក្រសួងធ្លាប់បានលើកឡើងជារឿយៗក្នុងពេលកន្លងមក តែពិតជាគ្មានពេលណាសមស្របជាងពេលនេះក្នុងការជំរុញការដាំដុះពូជស្រូវក្រអូបរបស់ខ្មែរនោះឡើយ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ទៀតថា ៖

«ក៏សូមបងប្អូនកសិករថ្លឹងថ្លែងឱ្យបានច្បាស់លាស់ពីអត្ថប្រយោជន៍ និងភាពខុសគ្នារវាងការដាំពូជបរទេសរៀងៗខ្លួនជាលក្ខណៈគ្រួសារ ហើយប្រឈមទៅនឹងហានិភ័យទីផ្សារខ្ពស់ និងការរួមគ្នាផលិតពូជអង្ករក្រអូបរបស់យើង ជាសហគមន៍ដោយទទួលបានការគាំពារ គាំទ្រ និងអន្តរាគមន៍ជួយពីកម្មវិធីគោលនយោបាយក្នុងករណីចាំបាច់»។

សូមជម្រាបថា សហគមន៍កសិកម្មទំនើបផលិតស្រូវសែនក្រអូបថ្មីនេះគ្រោងនឹងចាប់ផ្តើមផលិតកម្មស្រូវសែនក្រអូបរបស់ខ្លួនក្នុងខែមេសា ឆ្នាំ២០២៥នេះ ក្រោយពេលប្រមូលផលជុំចាស់រួច។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ កាលពីពេលកន្លងទៅថ្មីៗនេះ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិកររស់នៅសង្កាត់រកាកណ្ដាល ក្រុងក្រ​ចេះ​ ខេត្តក្រចេះ ក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយពេលបានស្ដាប់ការណែនាំពីមន្ត្រីជំនាញកសិកម្មរបស់ក្រសួងរួចរាល់ មានបងប្អូនប្រជាកសិករមួយចំនួនបានបង្ហាញពីការចាប់អារម្មណ៍ និងសម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរវិញ ជំនួសពូជស្រូវពីបរទេសនៅរដូវកាលក្រោយ។

ប្រជាកសិករនៅក្នុងមូលដ្ឋានខាងលើ បានគូសបញ្ជាក់ថា ពួកគាត់នឹងងាកមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរវិញ ព្រោះវាមានតម្លៃខ្ពស់ ទោះបីជាវាផ្តល់ទិន្នផលទាបជាងស្រូវពូជផ្សេងក៏ដោយ តែស្រូវសែនក្រអូបជាង៣តោន ក្នុង១ហិកតាអាចលក់បានលុយច្រើនជាងស្រូវពូជផ្សេងដែលមានទម្ងន់រហូតទៅដល់៥តោន ក្នុង១ហិកតា។

ចៅសង្កាត់រងទី១ នៃសង្កាត់រកាកណ្តាល ក្រុងក្រចេះ លោក អ៊ន ស៊ាង បានលើកឡើងថា ចំពោះពូជស្រូវសែនក្រអូបនេះទិន្នផលរបស់វាបានទាបមែន ដោយក្នុង១ហិកតាទទួលបានទិន្នផលប្រហែល៣,៥តោន ប៉ុន្តែតម្លៃ​របស់វា១៣០០រៀល ក្នុង១គីឡូក្រាម ។ បើគណនាទៅក្នុង១ហិកតាអាចលក់បានលុយប្រមាណ ៤ ៥៥០ ០០០រៀល ហើយបើធៀបទៅនឹងស្រូវ អូអឹម OM ដែលអាចផ្តល់ទិន្នផលខ្ពស់ក្នុង១ហិកតា៥តោន ក៏ពិតមែន តែតម្លៃស្រូវប្រ​ភេទ​នេះបានត្រឹមតែ៨៥០រៀល ក្នុង១គីឡូក្រាម ឬទាបជាងនេះ។

លោក អ៊ន ស៊ាង បានបញ្ជាក់ថា ៖

«ស្រូវ OM បើយើងថាអាចលក់បាន៨៥០រៀល ក្នុង១គីឡូក្រាម សរុប៥តោនបានតែ៤ ២៥០ ០០០រៀលតែប៉ុណ្ណោះ គឺចាញ់ស្រូវសែនក្រអូប ដែលក្នុង១ហិកតាទទួលបានទិន្នផលត្រឹមតែជាង៣តោនក៏ពិតមែន តែអាចលក់បានលុយរហូតដល់ជាង ៤លានរៀល(៤ ៥៥០ ០០០)ឯណោះ »។

លោកចៅសង្កាត់រងទី១រូបនេះបានឱ្យដឹងថា អាជ្ញាធរសង្កាត់បានធ្វើការផ្សព្វផ្សាយទៅដល់បងប្អូនប្រជាកសិករឱ្យចាប់អារម្មណ៍មកលើការធ្វើស្រូវពូជសែនក្រអូបវិញ ដែលមិនភ័យនឹងតម្លៃរបស់វាឡើយ ព្រោះវាមានតម្រូវការនៅក្រៅប្រទេសច្រើន ធ្វើឱ្យកសិករមានទំនុកចិត្តក្នុងការដាំដុះ និងបានណែនាំឱ្យប្រជាកសិកម្មចងក្រងគ្នាជាក្រុមដើម្បីធ្វើការដាំដុះជាការពិសោធន៍សិន តែស្ថិតក្រោមការជ្រោម​ជ្រែងសព្វបែបយ៉ាងពីផ្នែកមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធនានា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

Leave a Reply

Your email address will not be published.Required fields are marked *