ក្រសួង​ដែន​ដី និង​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ បើកកិច្ចពិគ្រោះយោបល់ ដើម្បី​បញ្ចប់​ការ​រៀបចំ​សេចក្ដីព្រាង​ប្លង់គោល​ប្រើប្រាស់ដី​ និង​ផែនការ​ប្រើ​ប្រាស់​ដី​នៅក្រុង​បាវិត​

ស្វាយរៀង ៖  អគ្គ​នាយកដ្ឋាន​រៀបចំដែន​ដី​ ​នគរូបនីយកម្ម​ និង​សំណង់ ​និងរដ្ឋ​បាល​ខេត្ត​ស្វាយរៀង​ បាន​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ ដើម្បី​ពិភាក្សា​ពីការ​បញ្ចប់​ការ​លើ​រៀបចំ​សេច​ក្ដីព្រាង​​ប្លង់​គោល​ប្រើប្រាស់ដី និង​ផែនការ​ប្រើប្រាស់ដី​ក្រុង​បាវិត នៃខេត្ត​ស្វាយរៀង ស្រប​នឹង​តំបន់​នេះ​កំពុងមានសន្ទុះ​នៃការអភិវឌ្ឍ​ខ្លាំង ។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បានធ្វើឡើង​នៅព្រឹកថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការ​ចូលរួមពីឯកឧត្តម ​​បេង ហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម នៃក្រ​សួង​រៀបចំដែនដី នគរូបនី​​យកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ដ.ន.ជ និងឯកឧត្តម ​ប៉េង ពោធិ៍សា អភិបាល​ខេត្ត​ស្វាយរៀង។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ ​បានថ្លែងការកោតសរសើរ និងអរគុ​ណចំ​ពោះម​ន្ទី​រ​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានសហការ ​និ​ងស​ម្រ​​ប​សម្រួ​លក្នុ​ងកា​រ​រៀប​ចំ​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង ដើម្បីបញ្ចប់លើការរៀបចំ​ និង​សម្រេ​ច​ចុងក្រោយក្នុងក្របខ័ណ្ឌបច្ចេកទេសមុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័ត រួច​ប​ញ្ជូន​ទៅ​គណៈ​ក​ម្មាធិ​​ការរៀបចំដែនដី និងនគ​រូ​ប​នី​យ​​កម្ម​ថ្នា​ក់ជា​តិ​​ដើ​ម្បីស្នើ​សុំរាជរដ្ឋាភិបាល​សម្រេច​ដា​ក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូ​វ​កា​រ​ដោយអនុក្រឹត្យតាមនីតិវិធីកំណត់ ។

ឯកឧត្តមបានបន្តថា ក្នុងនាមជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្វាយរៀង សូមថ្លែងនូវកា​រ​អ​រគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូច​ជា​ធ​នា​គា​រ​​អភិ​​វ​ឌ្ឍន៍អាស៊ី ដែលកន្លងមកនេះបានដឹកនាំសម្របសម្រួល និងគាំទ្រ ជាពិសេ​ស​លើ​ផ្នែ​ក​ប​ច្ចេក​ទេ​ស​តា​​ម​រយៈការចុះពិនិត្យផ្ទាល់ ក៏ដូចជា​កា​រ​​រៀ​បចំ​សិ​ក្ខា​សា​លា​ពិ​គ្រោះ​យោ​បល់​​ជាប​ន្ត​ប​ន្ទា​​ប់​ដោ​យ​មា​ន​កា​រ​ចូ​លរួមពីគ្រប់ភាគីពាក់ព័ន្ធរហូតនាំឱ្យសម្រេចបាននូវឯកសារសេចក្ដីព្រាង ដែលមានភាពលម្អិត និង​គ្រប់​ជ្រុងជ្រោយក្នុងការប្រជុំពិគ្រោះយោបល់ ដើម្បីប​ញ្ច​ប់​លើកា​ររៀ​ប​ចំ​”សេ​ច​ក្តី​​ព្រា​ង​ប្ល​ង់គោ​ល​ប្រើប្រា​ស់​​ដី​ និងផែនការប្រើប្រាស់ដីក្រុងបាវិត” នៅថ្ងៃនេះ។

ឯកឧត្ដម​បន្ថែមថា​​ បើគិតមកដល់ពេលនេះ ក្នុងខេត្តស្វាយរៀងទាំងមូល មានតំបន់សេ​ដ្ឋកិ​ច្ច​ពិ​សេ​ស​កំពុ​ង​ដំ​ណើ​រការចំនួន ៩កន្លែង និងកំពុងរៀបចំ ៣កន្លែងថែមទៀត រួមមានរោង​ចក្រ សហគ្រាស សរុបទាំងក្នុង និងក្រៅតំប​ន់​សេដ្ឋកិច្ចពិសេស ៣០៧កន្លែង ហើយបើពិនិត្យមើលពីសក្ដានុពល និងគម្រោងថ្មីៗរប​ស់រាជ​រ​ដ្ឋា​ភិ​បា​ល​គឺគ​​ម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត និងគម្រោងផ្លូវដែក ជាដើម។​ ដូច្នេះ ផែនការរៀបចំដែ​​ន​ដី​ក្រុង​បា​វិ​ត​​គឺពិតជាមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិ​វ​ឌ្ឍ​នៅ​ក្នុង​យុគសម័យនៃភាវូបនីយកម្មថ្នាក់តំបន់ និងសកលភាវូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែ​វា​ផ្ត​ល់​ឱ្យ​​នូវទិសដៅជាយុទ្ធសាស្ត្រ ដើម្បី​កំ​ណ​ត់​ទ​ម្រ​ង់​នៃ​កា​រ​អ​ភិ​វ​ឌ្ឍដោ​យ​ធា​នា​បា​​ន​នូ​វ​កា​រ​ផ្ដ​ល់​សេ​វា​ធា​រណៈ​ដែ​ល​​មា​នល​ក្ខណៈឆ្លើយតបការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព ក៏ដូចជា​រ​ក្សា​​បា​ន​នូវ​​តុ​ល្យ​ភា​ព​រ​វា​ងកា​រ​គ្រ​ប់​គ្រងធនធានធម្មជាតិ បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *