ស្ពៃក្ដោបមណ្ឌលគិរី កំពុងមានតម្រូវការទីផ្សារ ខណៈអ្នកទទួលទានលើកឡើងថា មានរសជាតិឆ្ងាញ់ខុសពីស្ពៃនៅតំបន់ដទៃ   

មណ្ឌលគីរី ៖ ស្ពៃក្ដោប ជាដំណាំដែលកសិករពេញនិយមដាំ ពោល គឺអាចដាំបានស្ទើរគ្រប់តំបន់ ប៉ុន្តែសម្រាប់ស្ពៃក្ដោបដែលត្រូវបានដាំដុះនៅខេត្តមណ្ឌលគិរីវិញ គឺមានរសជាតិស្រួយឆ្ងាញ់ប្លែកពីគេ ធ្វើឱ្យដំណាំប្រភេទនេះមានភាពល្បីល្បាញ និងក្លាយជាដំណាំសម្គាល់ភូមិសាស្ត្រនៅខេត្តមណ្ឌលគីរីផ្ទាល់តែម្ដង។

តាមការឱ្យដឹងពីកសិករដែលជាអ្នកដាំដុះបានឱ្យដឹងថា ចំពោះភាពស្រួយ និងរសជាតិឆ្ងាញ់ប្លែកនេះ បានមកដោយសារតែកត្តាអំណោយផលពីធម្មជាតិ ដូចជា កត្តាដីមានជីជាតិ អាកាសធាតុត្រជាក់ ប្រភពទឹកគ្រប់គ្រាន់ រួមជាមួយនឹងបច្ចេកទេសដាំដុះត្រឹមត្រូវ ធ្វើឱ្យដំណាំនេះមានភាពលេចធ្លោរហូតដល់មហាជនដែលបានទៅលេងខេត្តមណ្ឌលគិរីគឺត្រូវតែចូលទិញ និងភ្លក្សរសជាតិស្ទើរគ្រប់ៗគ្នា។

មិនត្រឹមតែរសជាតិប៉ុណ្ណោះទេ ស្ពៃក្ដោបមណ្ឌលគិរីអាចដាំដុះបានមិនប្រកាន់រដូវនោះទេ តែក្នុងករណីមានភ្លៀងច្រើនអាចធ្វើឱ្យទិន្នផលធ្លាក់ចុះខ្លះ រីឯតម្លៃ គេអាចលក់បានចន្លោះពី ៤០០០-៦០០០រៀលក្នុងមួយគីឡូក្រាមតាមរដូវកាលប្រមូលផល។ ចំណែកការផ្គត់ផ្គង់វិញ ដើម្បីធ្វើការចែកចាយកសិផលធម្មជាតិប្រចាំតំបន់នេះឱ្យបានកាន់តែទូលំទូលាយ កសិករក៏មានការចងក្រងជាសហគមន៍កសិកម្មចំនួន ៣ ធំៗ ស្ថិតនៅក្រុងសែនមនោរម្យ១ នៅស្រុកកោះញែក១ និងមួយទៀតស្ថិតនៅស្រុកពេជ្រាដា ដោយផ្ទៃដីដាំដុះដំណាំស្ពៃក្ដោបសរុបមាន ១៤ហិកតាគិតត្រឹមខែមករា ឆ្នាំ២០២៥នេះ។

ក្នុងនោះ សហគមន៍មួយស្ថិតក្នុងក្រុងសែនមនោរម្យ គឺសហគមន៍កសិកម្ម សាមគ្គីមនោរម្យ បានអនុវត្តផលិតកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនមាសបៃតង និងបានពង្រឹងបច្ចេកទេសដល់កសិករ បង្កើនគុណភាព ដែលចូលរួមផ្តល់នូវសុវត្ថិភាពបន្លែ ស្របពេលដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ក៏បានបើកវគ្គបណ្តុះបណ្តាលពង្រឹងបច្ចេកទេស ចុះផ្តល់ប្រឹក្សាបច្ចេកតាមគ្រួសារកសិករ ព្រមទាំងផ្តល់ធាតុចូលសំខាន់ៗផងដែរ។

ក្រៅពីស្ពៃក្ដោប មណ្ឌលគិរី ក៏មានដាំដុះនូវបន្លែផ្សេងទៀតរួមមានដូចជា ស្ពៃបូកគោ ការ៉ុត ឆៃថាវ មើមយេន ខាត់ណា ដំឡូងបារាំង ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ ហើយរាល់ការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ប្រជាជនទូទៅ មិនថាជាភ្ញៀវទេសចរក្នុងស្រុក ឬអន្តរជាតិ ដែលទៅលេងកម្សាន្តផ្ទាល់ និងបញ្ជាទិញទិន្នផលដំណាំនៅក្នុងខេត្តមណ្ឌលគីរី គឺជាផ្នែកមួយជួយឱ្យជីវភាពកសិករបានប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕  


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *