រយៈពេល ២ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានប្រមាណ ៩.៤៤ ពាន់លានដុល្លារកើនឡើង ១៦ភាគរយ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញរបាយការណ៍ឱ្យដឹងថា ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានប្រមាណ ៩.៤៤ ពាន់លានដុល្លារអាមេរិកបានកើនឡើង ១៦.៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល២ខែដើមឆ្នាំ ចាប់ពីខែមករាដល់ខែកុម្ភៈ កម្ពុជាបាននាំចេញទំនិញទៅបរទេសក្នុងតម្លៃ ៤ ៤៦០លានដុល្លារអាមេរិក កើនឡើង ១១.៩ ខណៈការនាំចូលមកវិញទទួលបាន ចំនួន ៤ ៩៨៧លានដុល្លាររអាមេរិក កើនឡើង ២០.៦ ភាគរយ។

សហរដ្ឋអាមេរិក និងវៀតណាម គឺជាទីផ្សារធំសម្រាប់ការនាំចេញរបស់កម្ពុជា ដែលទីផ្សារសហរដ្ឋអាមេរិក មានទំហំនាំចេញចំនួន ១,៦២៦ លានដុល្លារអាមេរិក និងទីផ្សារវៀតណាម មានទំហំនាំចេញ ៦៤៨ លានដុល្លារអាមេរិក។ រីឯ ប្រទេសចិន គឺជាអ្នកនាំចូលដ៏ធំបំផុតរបស់កម្ពុជា ជាមួយនឹងទំហំសរុបចំនួន ២,៤៤៤ លានដុល្លារអាមេរិក កើនឡើង២៤ភាគរយពីឆ្នាំមុន។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា​ បានមានប្រសាសន៍ថា ស្ថានភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកើនឡើងគឺបណ្តាលមកពី​កត្តាសន្តិភាពជាចម្បង ដែលនាំមកនូវសេចក្តីទុកចិត្តដល់វិនិយោគិន ។

លោកបណ្ឌិត ហុង វណ្ណៈ បានប្រាប់ AMS Economy ថា ៖

«ចំណុចទី១ គឺកត្តាអំណោយផលក្នុងសង្វាក់ផលិតកម្ម និងការមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលនេះហើយ ដែលវិនិយោគិនសម្រេចមកវិនិយោគនៅកម្ពុជា។ ចំណុចទី២ កត្តាដែលនាំឱ្យមានសន្តិភាពនេះហើយ គឺអ្នកវិនិយោគ មានឱកា​សចំណេញ ក្នុងការដែលមកវិនិយោគនៅកម្ពុជា​។ ឱកាសបានផលចំណេញ គាត់បោះទុនវិនិយោគ ជាបន្តបន្ទាប់ សម្រាប់ធ្វើការនាំចេញ និងធ្វើឱ្យមានកំណើនពាណិជ្ជកម្មដោយការនាំលក់ទៅក្រៅប្រទេស»។

លោកបណ្ឌិត បានបន្ថែមទៀតថា ៖

«ចំណុចទី៣ ការកើនឡើងនៃការវិនិយោគ និងការនាំចេញ គឺស្ថិរភាពនយោបាយ រួមទាំងច្បាប់វិនិយោគថ្មី ដែលលើកទឹកចិត្តខ្លាំងដល់អ្នកវិនិយោគ និងកត្តាដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កម្ពុជា-ចិន កម្ពុជា-កូរ៉េ ក៏ដូចជាកិច្ចព្រមព្រៀង RCEP ជាដើម។ ក្រៅពីនេះ កម្ពុជាមានភាពងាយស្រួលក្នុងការវិនិយោគ គឺយើងមានទីផ្សារទូលាយល្អ ទាំងទីផ្សារលក់រាយ ទាំងទីផ្សារគោលដៅនៅក្នុងក្របខ័ណ្ឌ RCEP ក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសផ្សេងទៀត»។

ក្រៅពីសំណុចសំខាន់ដូចបានលើកឡើងខាងលើនេះ កម្ពុជានៅមានវិស័យមួយចំនួនទៀតដែលមានកាលានុវត្តន៍ភាពសម្រាប់វិនិយោគិនបរទេស ដូចជា ទេសចរណ៍ កសិកម្ម និងដឹកជញ្ជូន ដែលវិស័យទាំងនេះកម្ពុជាមានសក្តានុពលសម្រាប់ការធ្វើវិនិយោគ។ បន្ថែមពីនេះ ​កក្តាភូមិសាស្ត្រសេដ្ឋកិច្ចក៏មានភាពអំណោយផលល្អ ស្ថិតនៅចំណុចកណ្តាលនៃអាស៊ានមានទីផ្សារទូលាយ ងាយស្រួលដឹកជញ្ជូនផលិតផល រួមជាមួយនឹងកំពង់ផែទឹកជ្រៅ ផ្ដល់ភាពងាយស្រួលក្នុងការបញ្ចេញទំនិញ ទៅដល់ប្រទេសជាដៃគូ។

សូមជម្រាបថាថា ផលិតផលនាំចេញសំខាន់របស់កម្ពុជា រួមមានសម្លៀកបំពាក់ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារិម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់ក្មេងលេង និងវាយនភណ្ឌ។

សូមជ្រាបថា​ នៅឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាស្ថិតក្នុងអត្រា ៦.២ភាគរយ ដោយសារតែកំណើនដ៏រឹងមាំនៃការនាំចេញផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ គួបផ្សំនឹងការរីកចម្រើនជាវិជ្ជមាននៃវិស័យទេសចរណ៍ និងកសិកម្ម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ

ដំណឹង​ល្អ ! តំបន់​សេដ្ឋកិច្ចពិសេស​ទំហំជាង​៥០០ហិកតា ត្រូវ​បាន​រាជរដ្ឋាភិបាលចេញអនុក្រឹត្យឱ្យបង្កើត​​ជាផ្លូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/03/2026

តំបន់​សេដ្ឋកិច្ច​ពិសេស​​ថ្មីមួយដែលមានទំហំ​ជាង​៥០០ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវ​ជាតិ៥១​ ត្រូវ​បានរាជរដ្ឋាភិបាលកម្ពុជាសម្រេច​ឱ្យ​បង្កើត​ជាផ្លូវការ​ហើយ 

សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

សហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យប្រទេសនានាទាំងអស់នៅលើសកលលោកទិញប្រេងទណ្ឌកម្មរបស់រុស្ស៊ីដែលផ្ទុកចោលនៅលើនាវាសមុទ្រជាង ៣០ទីតាំង ស្មើនឹងប្រមាណ ១២៤ លានបារ៉ែល ហើយអាចផ្គត់ផ្គង់គ្រប់គ្រាន់ប្រហែល ៥ ទៅ ៦ ថ្ងៃ

ក្រសួងកសិកម្ម ជំរុញឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាង​ម៉ាកសមូហភាព​«កាហ្វេមណ្ឌលគិរី»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានណែនាំឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរីរួមគ្នាកសាងម៉ាកសមូហភាព«កាហ្វេមណ្ឌលគិរី»ដើម្បីជួយការពារអត្តសញ្ញាណផលិតផលក្នុងស្រុក ជំរុញការផលិតកាហ្វេប្រកបដោយស្តង់ដារ

លោកជំទាវ ចម និម្មល៖ RCEP នៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប ឬ RCEP) នៅតែជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយបានរួមចំណែក ប្រមាណ ៦២% នៃទំហំពាណិជ្ជកម្មសរុប។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាស្តីពី "ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា" រៀបចំឡើងដោយសភាកម្ពុជា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា។

ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/03/2026

ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព

រដ្ឋមន្រ្តីអាស៊ាននឹងបើកកិច្ចប្រជុំពិភាក្សាពីផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

ស្របពេលដែលហ្វីលីពីនជាប្រធានអាស៊ាននៅឆ្នាំនេះ និងជាអ្នករៀបចំកិច្ចប្រជុំជាលក្ខណៈអនឡាញពីចម្ងាយ រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សាអំពីផលប៉ះពាល់ និងការឆ្លើយតបចំពោះបញ្ហាឡើងថ្លៃតម្លៃប្រេង ផលរំខានដល់ការដឹកជញ្ជូន និងលំហូរពាណិជ្ជកម្មសម្រាប់តំបន់អាស៊ានដែលពឹងផ្អែកលើការនាំចេញ

អ្នកជំនាញអះអាងថា បំណុលសាធារណៈកម្ពុជាប្រមាណជាង ១៣ ពាន់លានដុល្លារ ស្ថិតនៅកម្រិតហានិភ័យទាប

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/03/2026

គិតត្រឹមដំណាច់ឆ្នាំ ២០២៥ កន្លងទៅនេះ សា្ថនភាពបំណុលសាធារណៈរបស់កម្ពុជាមានប្រមាណ ១៣,០៥ ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែចំនួននេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា ស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមានចីរភាព និងហានិភ័យទាបនៅឡើយ។ ​

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/03/2026

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *