ការប្រកួតប្រជែងកែច្នៃអាហារសម្រន់ពីបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ បំផុសគំនិតច្នៃប្រឌិត និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាប់ផ្តើមអនុវត្តកម្មវិធីប្រកួតប្រជែង ថ្នាលបណ្តុះអាជីវកម្មសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ ក្រោមប្រធានបទ «ការកែច្នៃអាហារសម្រន់ពីបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ» ក្នុងគោលបំណងបំផុសគំនិតច្នៃប្រឌិត និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ។

កម្មវិធីប្រកួតប្រជែងនេះលើកទឹកចិត្តដល់និស្សិតសាកលវិទ្យាល័យដែលសិក្សាជំនាញវិទ្យាសាស្ត្រអាហារ និងជំនាញពាក់ព័ន្ធឱ្យបណ្តុះគំនិតច្នៃប្រឌិត និងប្រែក្លាយគំនិតទាំងនោះទៅជាផលិតផលអាហារសម្រន់ដែលមានគុណភាពខ្ពស់ និងអាចដាក់លក់នៅលើទីផ្សារ។

ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា តាមរយៈកម្មវិធីប្រកួតប្រជែងនេះ ក្រសួងរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងជំរុញនវានុវត្តន៍ក្នុងវិស័យកែច្នៃម្ហូបអាហារ ព្រមទាំងផ្តល់ឱកាសឱ្យក្រុមនិស្សិតចូលរួមប្រកួតប្រជែង ដើម្បីអភិវឌ្ឍខ្លួនជាសហគ្រិនជោគជ័យ និងជួយដល់សង្គម តាមរយៈការប្រើប្រាស់វត្ថុធាតុដើមជាកសិផលក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ច។

ក្រោមជំនួយរបស់រដ្ឋាភិបាលចិន តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្មវិធីប្រកួតប្រជែង «ថ្នាលបណ្តុះអាជីវកម្មសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ» គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃវិស័យកសិ-ឧស្សាហកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ការកែច្នៃបន្លែ និងផ្លែឈើ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច និងសម្រាប់ទ្រទ្រង់ការរស់នៅរបស់មនុស្ស។ ការកែច្នៃផលិតផលកសិកម្មដែលត្រូវបំលែងពីបន្លែស្រស់ឲ្យទៅជាអាហារមួយបែបទៀតមានរសជាតិទ្រទ្រង់ជីវិត និងរក្សាទុកគុណភាពចំណីអាហារបានយូរ។ ផលិតផលកសិកម្មទាំងនេះរួមមានដូចជា កន្ទួត ប៉េងប៉ោះ ល្ហុង ត្រាវ សណ្តែកសៀង ចេក ម្នាស់ ពោត ឆៃថាវ សណ្តែកដី ស្ពៃ ត្រសក់ ស្វាយ ខ្ទឹម ត្រកួន ម្ទេស គ្រាប់ជី ដំឡូង ចេក ត្រាវ សារ៉ង។ល។ ផលិតផលកសិកម្មទាំងនេះ នៅពេលខ្លះសំបូរហូរហៀរ និងមានតម្លៃថោក ពេលខ្លះត្រូវបានគេបោះចោលដោយឥតប្រយោជន៍ តែពេលខ្លះមានតម្លៃខ្ពស់ហួសពីការស្មាន ជាពិសេសនៅរដូវប្រាំង។ ផលិតផលទាំងនេះ វាមានសារៈសំខាន់ណាស់សំរាប់ការរស់នៅរបស់ប្រជាពលរដ្ឋតាមសហគមន៍ និងជនបទ។ ដូច្នេះ ដើម្បីឲ្យវាមានតម្លៃ និងមានប្រយោជន៍ជៀសវាងការបោះចោល ត្រូវតែចេះកែច្នៃផលិតផលកសិផលទាំងនេះឲ្យមានសារៈប្រយោជន៍សម្រាប់ទុកទទួលទានថ្ងៃក្រោយ ឬអាចលក់ដូរបានក្នុងតម្លៃខ្ពស់ ឬអាចសមរម្យជាងបន្លែស្រស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

Leave a Reply

Your email address will not be published.Required fields are marked *