បច្ចុប្បន្នភាព ៖ អ្នកជំនាញមើលឃើញថា ទីផ្សារអចលនទ្រព្យនៅតំបន់អភិវឌ្ឍន៍ថ្មីៗកំពុងមានសន្ទុះល្អ

ភ្នំពេញ ៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា បើទោះជាបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យ ក៏ដូចជាសំណង់នៅកម្ពុជាមានកំណើនយឺតក៏ដោយ ប៉ុន្តែ​សម្រាប់ទីផ្សារទិញ-លក់ ក៏ដូចជាការអភិវឌ្ឍគម្រោងថ្មីដែលមានតម្លៃមធ្យម និងក្រោមមធ្យមនៅក្នុងតំបន់អភិឌ្ឍន៍មួយចំនួននៅតែមានស្ថានភាពល្អប្រសើរនៅឡើយ។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khmer Foundation Appraisal (KFA) បានមានប្រសាសន៍ថា នៅក្នុងត្រីមាសទី២ ដើមឆ្នាំ២០២៥នេះ គេសង្កេតឃើញថា វិស័យអចលនទ្រព្យ ហាក់មានភាពប្រសើរជាងដើមឆ្នាំ២០២៤ ពិសេសស្ថានភាពអលចនទ្រព្យនៅតំបន់អភិវឌ្ឍន៍ថ្មី ដូចជាក្រុងប៉ោយប៉ែត ក្រុងបាវិត និងតំបន់ព្រលានយន្តហោះថ្មី ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ហាក់មានសន្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់។ 

លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ថា ៖

« អ្វីដែលនៅតែមានភាពវិជ្ជមានគឺស្ថិតនៅតំបន់អភិវឌ្ឍន៍ថ្មីៗ ស្របទៅនឹងការពង្រីកការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដូចជា តំបន់ព្រំដែន តំបន់អភិវឌ្ឍន៍ថ្មី ដែលមានការតភ្ជាប់គ្នា។ ជាក់ស្ដែងនៅតំបន់ប៉ែកខាងកើតរាជធានី តំបន់ប៉ែកខាងលិចដែលកំពុងមានសកម្មភាពអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធពីរដ្ឋាភិបាល និងវិស័យឯកជនទៅលើវិស័យលំនៅឋាន ដែលធ្វើឱ្យតម្លៃដីនៅតំបន់ទាំងនោះមានចរន្តល្អ»។

ទោះជាយ៉ាងនេះក្តី លោកឧកញ៉ាបានលើកឡើងថា បុរីលំនៅដ្ឋានដែលតម្លៃមធ្យម ឬក្រោមមធ្យម និងអគារសហកម្មសិទ្ធិមួយចំនួន នៅក្នុងក្រុងភ្នំពេញ និងក្រុងព្រះសីហនុជាដើម ហាក់​មានសភាពទ្រឹង ដោយសារការផ្គត់ផ្គង់លើសពីតម្រូវការរបស់អតិថិជន និងមានការលក់បញ្ចុះតម្លៃច្រើនមិនធ្លាប់មាន ចន្លោះពី១០ ទៅ ១៥ភាគរយ ដែលជាឱកាសសម្រាប់អ្នកមានធនធានបញ្ចេញសាច់ប្រាក់ដើម្បីធ្វើការវិនិយោគរកប្រាក់ចំណេញទៅថ្ងៃអនាគត។    

ក្រៅពីទីផ្សារលំនៅឋាន ការកសាងហេដ្ឋារចនាសម្ព័ន្ឋ ដូចជា ស្ពាន ថ្នល់ នៅតាមខ្សែបន្ទាត់ព្រំដែននៃភូមិភាគឦសាន្ត បានធ្វើឱ្យចរន្តនៃការទិញ-លក់ដីធ្លីនៅតំបន់នោះមានភាពល្អប្រសើរ ជាពិសេសដីកសិកម្មនៅតំបន់ខាងលិច និងខាងកើតទីរួមខេត្តក្រចេះតែម្តង ដែលមានតម្លៃចាប់ពី ៤០០០ដុល្លារ ទៅដល់៨០០០ដុល្លារក្នុងមួយហិកតា ឬអាចខ្ពស់ជាងនេះបន្តិចអាស្រ័យទីតាំង និងស្ថានភាពដី។

ស្រដៀងគ្នានេះ លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា មានប្រសាសន៍ថា បើក្រឡេកមើលស្ថានភាពជាក់ស្តែងឃើញថា ខេត្តកណ្តាល ខេត្តតាកែវ និងតំបន់ជាយក្រុងភ្នំពេញភាគខាងត្បូង ជាពិសេស ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅតំបន់ព្រលានយន្តហោះថ្មី នៅមានសក្តានុពលល្អ ហើយទីតាំងសំខាន់មួយទៀតគឺក្រុងបាវិត ដែលកំពុងមានសកម្មភាពអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្រោយការសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីក្រុងភ្នំពេញ ទៅបាវិត ហើយតំបន់មួយទៀតគឺក្រុងប៉ោយប៉ែត។

លោកឧកញ៉ាបានបញ្ជាក់ថា ៖

«ជាក់ស្ដែងនៅពេលនេះ ទីផ្សារលំនៅឋានដែលមានតម្លៃមធ្យម និងលើមធ្យម ជាពិសេស បន្ទប់ខុនដូរនៅក្នុងក្រុងភ្នំ​ពេញគឺមានការផ្គត់ផ្គង់លើសតម្រូវការរួចទៅហើយ ដោយ គម្រោងភាគច្រើនសាងសង់ហើយលក់​មិនទាន់អស់ ដែលត្រូវការពេលវេលាមួយរយៈថែមទៀត។ ពីមុនផ្ទះចាប់ផ្តើមបុកគ្រឹះ គេទៅកក់អស់ៗ តែឥឡូវសង់ហើយលក់មិនទាន់អស់ទៅវិញ ហើយត្រូវការពេលមួយរយៈខ្លីទៀត ដើម្បីឱ្យ​ប្រ​ជា​ជនទិញផ្ទះនោះឱ្យអស់សិន ចាំសាងសង់បន្តទៀត»។

លោក អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងវេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៥នេះ ដោយព្យាករថា វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៥នេះនឹងមានសន្ទុះក្នុងរង្វង់ ២.៦% និងវិស័យសំណង់មានសន្ទុះក្នុងរង្វង់២.៥%។ កំណើនក្នុងកម្រិតទាបក្នុងវិស័យទាំងពីរនេះ ត្រូវបានក្រសួងរកឃើញថា ដោយសារសកម្មភាពសាងសង់ និងការទិញ-លក់មានតម្លៃទាប ចំណែកលំហូរចូលនៃវិនិយោគិនពីបរទេសនៅមានកម្រិតតិចតួចនៅឡើយ៕ វិន ឈុនហ៊ាត


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *