ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ តំបន់ឆ្នេរសមុទ្រកម្ពុជា នឹងក្លាយទៅជារបៀង​សេដ្ឋកិច្ច​​មួយដ៏រឹងមាំ

(កែប)៖ នៅលើទឹកដីសន្ដិភាពនៃកម្ពុជា មានតំបន់ឆ្នេរសមុទ្រស្អាតៗជាច្រើន ដែលអាចទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិគួរជាទីមោទន។ ចំណុចសក្តានុពលទាំងអស់នេះហើយធ្វើឱ្យមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលក្នុងការថែទាំ និងអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរ ពោរពេញដោយសោភ័ណភាព ដោយមានគណៈកម្មាធិការជាតិគ្រប់គ្រង និង​អភិ​វឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រើ​ប្រាស់​តួនាទី​របស់ខ្លួន ដើម្បីប្រែក្លាយតំបន់​ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចមួយដ៏រឹងមាំ។ រឹងមាំ​ក៏ព្រោះ លក្ខណៈអំណោយផលពីទីតាំង​ភូមិ​សាស្ត្រ ពីធម្មជាតិ និងជាចំណុចទាក់ទាញ់​ដ៏មាន​ប្រជាប្រិយភាព។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានណៈកម្មាធិការជាតិគ្រប់គ្រង និង​អភិ​វឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបាន​បញ្ជាក់ថា កិច្ចការគ្រប់គ្រង និងអភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុ​ទ្រ សំខាន់គឺឆ្នេរស្អាត ហើយត្រូវយកចិត្តទុកដាក់​លើ​ការបង្កើតចរន្តសេដ្ឋកិច្ច និងលើកកម្ពស់​ជីវភាព​រស់​នៅរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង ដោយបំផុសគំនិតឲ្យមានការឯកភាពគ្នា ផ្ដល់​មតិយោបល់ដើម្បីកែលម្អរ។ ឆ្នេរ​សមុទ្រកម្ពុជា គួរក្លាយជារបៀងសេដ្ឋកិច្ច ដែល​ទ្រទ្រង់ជីវភាពពលរដ្ឋតគ្រប់ជំនាន់ ដោយ​បង្កើត​ការងារធ្វើ ព្រោះពេលវេលានេះ សមស្របសម្រា​ប់​រៀបចំសមុទ្រឱ្យមានដំណើរការល្អប្រសើរ។

ជាយុទ្ធសាស្ត្រ ក្នុងនាមតំណាងដ៏ខ្ពស់ខ្ពស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម បានស្នើឱ្យ​មាន​ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ គឺត្រូវ​ខិត​ខំថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែល​ជាកត្តាគន្លឹះមិនអាចខ្វះបាន អាជ្ញាធរមូលដ្ឋាន​ស្រុក ឃុំ និងមន្ទីរជំនាញ ត្រូវរៀបចំ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ដោយដាំដើមឈើលំអ រៀបចំប្លង់គោលនៃការប្រើប្រាស់ដី និងរៀបចំ​កសាង​ប្រព័ន្ធចែកចាយទឹកស្អាត ព្រមទាំងបណ្តាញអគ្គិសនីឱ្យបានគ្រប់គ្រាន់ក្នុងបណ្ដាខេត្តជាប់តំបន់ឆ្នេរ​សមុទ្រ។

ក្នុងសិក្ខាសាលាវិបស្សនា (Retreat Seminar) សេចក្តីព្រាងផែនការយុទ្ធសាស្ត្រគ្រប់គ្រង និង​អភិវឌ្ឍន៍តំបន់​ឆ្នេរសមុទ្រកម្ពុជា ដែលបាន​ធ្វើ​ឡើងនៅខេត្តកែប នាថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២៥ ក៏បានបំផុសឱ្យមានការគិតគូរពីកិច្ចការជល​ផលសម្រាប់ជាសរសៃឈាមសេដ្ឋកិច្ច​ដល់ប្រជា​ពលរដ្ឋ ដោយមានការប្រមូលផលពីធម្មជាតិ ចិញ្ចឹមត្រី និងគ្រឿងសមុទ្រផ្សេងៗ សម្រាប់តម្រូ​វការទីផ្សារក្នុងស្រុក និងអន្តរជាតិ។

សូមរំលឹកថា ឯកឧត្តម សាយ សំអាល់ ឧប​នា​យក​រដ្ឋ​មន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ​ក​ម្ម​ និងសំណង់ បានបង្ហាញឆន្ទៈលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋក្នុងសហគមន៍នានា រួមមាន ​សហគមន៍កសិកម្មទំនើប មកបង្ហាញដល់អង្គ​សិក្ខា​​សាលា ជាពិសេសស សហគមន៍ត្រពាំង​សង្កែ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺជាអ្នកកសាង​ផ្លូវចូល បន្ទប់ទឹក ចំណតរថយន្ត ដើម្បីបង្កើន​ភាពទាក់ទាញចំនួនអ្នកទេសចរ និងចំណូលជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ​ជាលំដាប់៕

អត្ថបទ ៖ ហេង វណ្ណា / រូបភាព ៖ គ្រី សម្បត្តិ


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *