ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាពនិងការអភិវឌ្ឍជាតិ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបមានមោទនភាពក្នុងការប្រកាសពីភាពជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី Rise for Khmer, Stand for Peaceដែលប្រារព្ធធ្វើឡើងនៅ​សាល​មហាស្រព Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង។ នេះមិនមែនត្រឹមតែជាការប្រគុំតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីភាពរឹងមាំ វប្បធម៌ និងសាមគ្គីភាពរបស់ប្រជាជនខ្មែរយើង។ ក្នុងឱកាសនោះ ក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលវត្តមានរបស់លោកជំទាវ បានសរបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការថែរក្សា និងលើកតម្កើងអត្តសញ្ញាណជាតិ ក៏ដូចជាសិល្បៈវប្បធម៌ខ្មែរ។

ចាប់តាំងពីឆ្នាំ ១៩៩១មក ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានបង្កើតឡើងលើសពីអាជីវកម្ម។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាស្ថាប័នខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរ និងដើម្បីកម្ពុជា ដោយប្រកាន់ភ្ជាប់នូវការជឿជាក់យ៉ាងមុតមាំថា វឌ្ឍនភាពរបស់ប្រទេសជាតិត្រូវតែរីកចម្រើនរួមគ្នា ប្រកបដោយអត្ថន័យ និងចីរភាព។

ការប្រគុំតន្រ្តី Rise for Khmer, Stand for Peaceត្រូវបានធ្វើឡើងក្រោមគោលដៅឈររួមគ្នាដើម្បីសន្តិភាព ដែលបានបង្កប់នូវស្មារតីខ្មែរយ៉ាងជ្រាលជ្រៅបំផុតនោះគឺ ប្រជាជាតិមួយដែលធ្លាប់ប្រឈមមុខនឹងទុក្ខលំបាក រួមគ្នាក្រោកឈរ កសាងឡើងវិញតាមរយៈការតស៊ូព្យាយាម និងបន្តរីកចម្រើនដោយសេចក្តីថ្លៃថ្នូរ សេចក្តីគោរព និងកម្លាំងដែលមិនចុះចាញ់ជាមួយនឹងភាពលំបាកទាំងឡាយ។

ប្រធានតំណាងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានពង្រឹងការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្រោមការដឹកនាំយ៉ាងចិត្តទុកដាក់របស់អ្នកឧកញ៉ា គិត ម៉េង ដោយលើកឡើងថា៖

នៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប យើងជឿជាក់ថា ឯកភាព ក្តីមេត្តា និងសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់កម្ពុជា។ រាល់ការវិនិយោគរបស់យើងចាប់ពីវិស័យទូរគមនាគមន៍ ធនាគារ រហូតដល់បដិ​សណ្ឋារកិច្ច បានបម្រើដល់ប្រជាជនខ្មែររាប់លាននាក់ជារៀងរាល់ថ្ងៃ។ ការ​គាំទ្រ​សិល្បៈ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ក្នុង​ការ​ថែរក្សា និង​អបអរ​នូវអ្វីដែលជាអត្តសញ្ញាណរបស់យើងជាខ្មែរ។”

ព្រឹត្តិការណ៍​នេះក៏​បាន​ក្លាយជាការ​រំឭក​ដ៏​មាន​ឥទ្ធិពល​នៃ​កម្លាំងសាមគ្គីភាព ជាពិសេស​ក្នុងគ្រាដ៏លំបាកដែលប្រជាជនខ្មែរនៅតាមតំបន់ព្រំដែនកំពុងជួបប្រទះ។

នៅក្នុងសំណេរលើបណ្តាញសង្គមផ្ទាល់ខ្លួនទាក់ទងនឹងការប្រគុំតន្ត្រីនេះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍យ៉ាងមានអត្ថន័យថា៖

ទោះក្នុងពេលវេលាលំបាកបែបណាក៏ដោយ ស្មារតីខ្មែរនៅតែឋិតថេររឹងមាំ។ នៅពេលយើងឆ្លងផុតគ្រាលំបាក យើងនឹងកសាងអ្វីៗទាំងអស់ទ្បើងវិញ មិនមែនសម្រាប់តែខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ ភាពជោគជ័យមិនត្រូវបានវាស់វែងដោយសមិទ្ធផលផ្ទាល់ខ្លួនតែមួយមុខនោះទេ។ ភាពជោគជ័យពិតប្រាកដត្រូវបានវាស់វែងដោយចំនួនមនុស្សជាច្រើនដែលយើងគាំទ្រ ឬលើកតម្កើង។”

គូសបញ្ជាក់ផងដែរថា ភាពជោគជ័យនៃព្រឹត្តិការណ៍នេះកើតចេញពីការសហការរៀបចំដោយ សមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សហការជាមួយផលិតកម្ម បារមី និង Sabay Events ព្រមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *