មេនូឡាយហ្វ៍ ជាដៃគូឈានមុខ និងយូរអង្វែងនៃព្រឹត្តិការណ៍ម៉ារ៉ាតុងជាមួយកំណត់ត្រាថ្មី

សៀមរាប ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលជាដៃគូសហការរៀបចំផ្តាច់មុខ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារាំតុងបានជួយឱ្យកម្មវិធីបំបែកកំណត់ត្រាអ្នកចូលរួមរត់ច្រើនជាងគេ។ តាមរយៈភាពជាដៃគូ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មេនូឡាយហ្វ៊ា មានមោទនភាពដែល បានផ្ដល់ទាំងភាពសប្បាយរីករាយ ស្មារតីកីឡា និងការជួបជុំមិនអាចបំភ្លេចបាន ដល់អត្តពលិកជាតិ និងអន្តរជាតិជាង ១៦,០០០ នាក់មកពី ប្រមាណ ៨៦ ប្រទេសជុំវិញពិភពលោក ក្រោមពាក្យស្លោក «រត់ដើម្បីភាពយូរអង្វែង»។

ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ការចូលរួមចំណែករបស់ មេនូឡាយហ៍្វ បានកែប្រែពីកម្មវិធីរត់ ទៅជាវេទិកាជួបជុំ ឆ្លុះបញ្ចាំងពីការចូលរួមលើកកម្ពស់សុខភាព បេតិកភណ្ឌជាតិ និងសកម្មភាពសប្បុរសធម៌។ មានតែអ្នកចូលរួមក្នុងកម្មវិធីនេះប៉ុណ្ណោះ ដែលបានរត់កាត់ប្រាង្គប្រាសាទនានាជាច្រើនក្នុងតំបន់ អង្គរ ជាមួយផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលពីឧទ្យានបុរាណវិទ្យាដីចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍។

«រត់ដើម្បីភាពយូរអង្វែង» មិនត្រឹមតែជាពាក្យស្លោកនៃព្រឹត្តិការណ៍នោះទេ តែថែមទាំងឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការបន្តជួយប្រជាជនឱ្យរស់នៅមានសុខភាពល្អ និងអាយុវែង។ គ្រប់ផ្នែកនៃដំណើរការរៀបចំក្នុងព្រឹត្តិការណ៍ ភាពជាដៃគូរបស់ មេនូឡាយហ៍្វ បានផ្ដល់ទាំងគុណភាពនៃការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យ។

លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖

“សមិទ្ធផលថ្ងៃនេះឆ្លុះបញ្ចាំងពីភាពជាដៃគូដីរឹងមាំ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានដើរតួនាទី​លើសពីការឧបត្ថម្ភ ។យើងផ្តល់លទ្ធភាពដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បរិវេណរត់ ធនធាន និងចក្ខុវិស័យវែងឆ្ងាយ សម្រាប់ព្រឹត្តិការណ៍កីឡាជាតិដ៏ធំនេះ។ គោលដៅរបស់យើង គឺជំរុញមនុស្សជំនាន់ក្រោយៗឱ្យថែទាំសុខភាព ប្រកាន់ខ្ជាប់ទម្លាប់រស់នៅល្អ និងអាយុវែង ស្របពេលជាមួយការលើកស្ទួយសេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍ជាតិផងដែរ” ។



ក្រុមហ៊ុន មេនូឡាយហ្វ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានកិត្តិយសក្នុងការស្វាគមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អមដោយវត្តមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។

នៅក្នុងសុន្ទរកថារបស់ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ពីការរួមចំណែកដ៏សំខាន់របស់ក្រុមហ៊ុន មេនូឡាយហ៍្វ ថា៖

“ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ចាប់តាំងពីឆ្នាំ ២០២៤មក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងពង្រីកព្រឹត្តិ​ការ​ណ៍រត់ប្រណាំងនេះ ធ្វើឱ្យមានកំណើននៃអ្នកចូលរួមនិងការទទួលស្គាល់ពីអន្តរជាតិ រហូតក្លាយជាព្រឹត្តិការណ៍រត់ប្រណាំងដ៏មានប្រជាប្រិយភាព និងលំដាប់ពិភពលោក។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាដៃគូដ៏ល្អ និងមានការតាំងចិត្តខ្ពស់ក្នុងការជួយសហគមន៍ ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអាជីវកម្ម” ។

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ៍ បានប្រកាសជាផ្លូវការនូវការបន្តភាពជាដៃគូជាមួយ NOCC ចំពោះការគាំទ្រព្រឹត្តិការណ៍ជាតិនេះរហូតដល់ឆ្នាំ២០៣០ ដែលនេះសបញ្ជាក់ឱ្យឃើញពីការបន្តការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទម្លាប់រស់នៅដែលមានសុខភាពល្អ ពង្រឹងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន មេនូឡាយហ្វ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលជួយអតិថិជនយើងធ្វើការ សម្រេចចិត្តឲ្យកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ យើងមានស្នាក់ការកណ្តាល ជាសកលនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ហើយមានប្រតិបត្តិការអាជីវកម្មជា ក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្ដាការិយាល័យនៅក្នុងប្រទេសកាណាជា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅ សហរដ្ឋអាមេរិក ដែលកំពុងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងដំណោះស្រាយធានារាប់រង ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹម ចុងឆ្នាំ ២០២៤ យើងមានបុគ្គលិកជាង ៣៧,០០០ នាក់ ភ្នាក់ងារធានារ៉ាប់រងជាង ១០៩,០០០នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ ផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣៦ លាននាក់ នៅទូទាំងសកលលោក។ យើងធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និង ទីផ្សារមូលបត្រហ្វីលីពីនហើយនៅលើទីផ្សារមូល​បត្រហុងកុងក្រោមឈ្មោះ ៩៤៥។ សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com។

ក្រុមហ៊ុន មេនូឡាយហ្៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ2012 ក្នុងនាមជាក្រុមហ៊ុនធានា រាំប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.manulife.com ឬ ទាក់ទងទៅកាន់លេខទូរសព្ទ 1800 211 211។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

Leave a Reply

Your email address will not be published.Required fields are marked *