រុស្ស៊ី គ្រោងរឹតបន្តឹងការនាំចេញមាស និងសាច់ប្រាក់រូប៊ល ដើម្បីបង្ក្រាបសេដ្ឋកិច្ចក្រៅផ្លូវការ និងចៀសឆ្ងាយពីដុល្លារអាម៉េរិក

បរទេស៖ រុស្ស៊ី កំពុងរៀបចំផែនការរឹតបន្តឹងថ្មីមួយលើការនាំចេញសាច់ប្រាក់រូប៊ល និងមាសចេញពីប្រទេស ដើម្បីបង្ក្រាបសេដ្ឋកិច្ចក្រៅផ្លូវការ និងចៀសឆ្ងាយពីឥទ្ធិពលនៃប្រាក់ដុល្លារអាម៉េរិក នេះបើយោងតាមសេចក្ដីរាយការណ៍ពី The Moscow Times ។

កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ឧបនាយករដ្ឋមន្ដ្រីរុស្ស៊ី លោក Alexander Novak បានលើកឡើងថា រុស្ស៊ី កំពុងរៀបចំផែនការលើការរឹតបន្តឹងថ្មីមួយដោយកំណត់លើការនាំចេញសាច់ប្រាក់រូប៊ល និងមាស ដើម្បីបង្ក្រាបសេដ្ឋកិច្ចក្រៅផ្លូវការ និង​ជា​កិច្ចការ​ដែល​ប្រធានាធិបតី​បញ្ជា​ឱ្យ​រដ្ឋាភិបាល​ពន្លឿនឱ្យបានឆាប់បំផុត។ ក្រោមសំណើរបស់ក្រសួងហិរញ្ញវត្ថុ សាធារណៈជន ឬជាបុគ្គលនៃវិស័យឯកជន នឹងត្រូវបានអនុញ្ញាតឱ្យយកមាសតាមខ្លួនក្រោម ១០០ ក្រាមប៉ុណ្ណោះចេញពីប្រទេស។ ដោយឡែក ការគ្រប់គ្រងរូបិយប័ណ្ណក្នុងពេលមានសង្គ្រាមបានបង្កើតចន្លោះប្រហោងជាច្រើន ដែលធ្វើឲ្យពលរដ្ឋរុស្ស៊ីមានឱកាសផ្ទេរមាសជាសរុបប្រហែល ២០ ទៅ ២៥ តោនចេញពីរុស្ស៊ីទៅកាន់បរទេសក្នុងអំឡុងឆ្នាំ២០២២-២០២៣។

សូមជម្រាបដែរថា កាលពីខែកញ្ញា​ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Alexei Moiseev បានបង្ហាញពីក្តីបារម្ភថា មាសបានក្លាយទៅជារូបិយប័ណ្ណជំនួសរូបិយប័ណ្ណបរទេសកាន់តែខ្លាំងឡើងនៅក្នុងសេដ្ឋកិច្ចក្រៅផ្លូវការ ប្រតិបត្តិការខុសច្បាប់ និងការលាងលុយខ្មៅ។ ដូច្នោះហើយ ផែនការរបស់រដ្ឋាភិបាលរុស្ស៊ីចង់កាត់បន្ថយចំណែកនៃសេដ្ឋកិច្ចក្រៅផ្លូវការ ១,៥% នៃផលិតផលក្នុងស្រុក និងបង្កើតចំណូលពន្ធបន្ថែមចំនួន ១ ទ្រីលានរូប៊ល (១៣,‌១ ពាន់លានដុល្លារ) ។ បន្ថែមពីលើការរឹតបន្តឹងការនាំចេញប្រាក់រូប៊ល និងមាស រុស្ស៊ីគ្រោងនឹងរួមបញ្ចូលវិធានការចំនួន ៨ ផ្សេងទៀតដែលនឹងកំណត់គោលដៅលើការនាំចូលទំនិញ ការលក់រាយដោយគ្មានសាច់ប្រាក់ បុគ្គលិកធ្វើការដោយខ្លួនឯង គ្រីបតូ ការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងទីផ្សារគ្រឿងស្រវឹង និងថ្នាំជក់។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ​បានលើកឡើងា ការ​​ដំឡើង​ពន្ធ​ (VAT) ​ត្រូវ​ធានា​ថា​​ អ្វី​គ្រប់​យ៉ាង​ដំណើរការ​ដោយ​ស្របច្បាប់ ហើយ​ចំណូល​​នឹង​ហូរ​ចូល​ថវិកាជាតិ​។ យោងតាមតួលេខរបស់ធនាគារកណ្តាលរុស្ស៊ី បានឲ្យដឹងថា រុស្ស៊ីកំពុងមានមាសសរុបជាង ៣១០ ពាន់លានដុល្លារ ឬ ស្មើរនឹង ៤២,៣% នៃទុនបំរុងរបស់ខ្លួន។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការចៀសឆ្ងាយពីប្រាក់ដុល្លារអាម៉េរិក និងការធ្វើពិពិធកម្មទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ។ មិនត្រឹមតែប៉ុណ្ណោះ តួរលេខនេះគឺជាកំណត់ត្រាខ្ពស់បំផុតនៃទុនបំរុងមាសរបស់រុស្ស៊ីចាប់តាំងពីឆ្នាំ ១៩៩៥។ អ្នកវិភាគមើលឃើញថា គោលបំណងរបស់រុស្ស៊ីគឺដើម្បីលុបបំបាត់ប្រាក់ដុល្លារចេញពីសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ហើយមាសគឺជាជម្រើសដ៏សំខាន់ដើម្បីអនុវត្តផែនការនេះ ព្រមទាំងគ្រោងប្រមូលមាសដាក់នៅក្នុងទុនបំរុងរបស់ខ្លួនបន្ថែមទៀតនាពេលអនាគត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការប្រើប្រាស់ប្រាក់រៀលជានិមិត្តរូបនៃអធិបតេយ្យជាតិ មោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/03/2026

ការប្រើប្រាស់ប្រាក់រៀល មិនមែនគ្រាន់តែជាការចាយវាយប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្តរូបនៃអធិបតេយ្យជាតិ បង្ហាញអំពីមោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ។

កម្ពុជា​ បើកទំព័រ​ថ្មីជា​ប្រវត្តិសាស្ត្រ​​លើ​ការរៀបចំវិស័យដែនដី នគរូបនីយកម្ម​​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/03/2026

កម្ពុជា បាន​បើកទំព័រថ្មីមួយជា​ប្រវត្តិសាស្ត្រ​លើវិស័យ​រៀបចំដែនដី នគរូបនីយកម្ម ដោយ​បាន​បញ្ចប់ការ​វាស់វែង ចុះបញ្ជី​ និងបញ្ចប់​វិវាទដីធ្លី.

គ្រូបង្គោលចំនួន ៦៧ ពីឃុំគោលដៅថ្មី នឹងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាសហគមន៍

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/03/2026

ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ដល់គ្រូបង្គោលចំនួន ៦៧ នាក់ មកពីឃុំគោលដៅថ្មី ដែលនឹងពាំនាំចំណេះដឹងទាំងនេះបន្តទៅកាន់ប្រជាពលរដ្ឋនៅតាមសហគមន៍។

ប៊ុលហ្ការី ត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រ និងពង្រឹងវិស័យថាមពលអ៊ុយក្រែនឡើងវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/03/2026

រដ្ឋាភិបាលនៃប្រទេសប៊ុលហ្គារីស នៅប្តាហ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រផ្នែកបច្ចេកទេស និងផ្នែកសំណង់ឲ្យទៅប្រទេសអ៊ុយក្រែនដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យថាមពលឡើងវិញ

ចិន​ ធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើយល់ព្រមបង្រួបបង្រួមជាតិជាមួយខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

ចិន បានប្រកាសថា​ នឹងធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើកោះមួយនេះយល់ព្រមបង្រួបបង្រួមជាតិជាមួយនឹងខ្លួន និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង

ពលរដ្ឋកម្ពុជាជាច្រើនងាកមកប្រើប្រាស់យានយន្តអគ្គិសនី ស្របពេលការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

ប្រជាពលកម្ពុជាជាច្រើនចាប់ផ្តើមងាកមកប្រើប្រាស់យានយន្តអគ្គិសនី ដែលជាកត្តាមួយនាំឱ្យការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ ហើយការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារសម្ពាធសាំងឡើងថ្លៃ។

សមាគម TAFTAC គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ផលិតវត្ថុធាតុដើមនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសមួយជាក់លាក់ សម្រាប់ការផលិតវត្ថុធាតុដើមក្នុងស្រុក ក្នុងគោលដៅដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

តម្រូវការ​ជ័រកៅស៊ូក្នុងស្រុកកើនឡើងខ្ពស់ ខណៈ​រោងចក្រ​ផលិត​សំបកកង់រថយន្តចំនួន៨បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

នៅទូទាំង​ប្រទេស​កម្ពុជា​ មានរោងចក្រ​ផលិត​សំបក​កង់រថយន្ត​ចំនួន៨ ដោយ​មួយចំនួនបានដាក់​ដំណើរការរួចរាល់ ហើយមួយចំនួនទៀត​កំពុង​សាងសង់​រោងចក្រ​ដែលនឹង​ដាក់​ឱ្យដំណើរការក្នុងពេលឆាប់ៗ

វឌ្ឍនភាពគម្រោងពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម សម្រេចបានជិត ៩០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា ៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ កំពុងបង្ហាញវឌ្ឍនភាពយ៉ាងឆាប់រហ័សដោយសម្រេចបានលទ្ធផលប្រមាណ ៨៩,៨៨%

អ៊ីរ៉ង់ នឹងធ្វើឱ្យទីផ្សារប្រេងជួបហានិភ័យដោយការប្រើប្រាស់លុយ Petroyuan ដើម្បីសងសឹកអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

អ៊ីរ៉ង់ គ្រោងអនុញ្ញាតឲ្យនាវាដឹកប្រេងធំៗអាចឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះឡើងវិញបាន ប៉ុន្តែក្នុងលក្ខខណ្ឌដ៏ពិសេសមួយគឺការប្រើប្រាស់លុយយ័នរបស់ចិន​ Petroyuan ជារូបិយបណ្ណសម្រាប់ការជួញដូរប្រេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *