ធនាគារ​ពិភពលោក ៖ កំណើន​សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ នឹង​កើនឡើង ​៤,៨​ភាគរយ ថមថយជាង​ឆ្នាំ២០២៤​

ភ្នំពេញ ៖ ធនាគារ​ពិភពលោក (World Bank) ​បាន​ព្យាករថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ២០២៥ នឹង​មានកំណើន​ប្រមាណ​ ៤,៨ភាគរយ ធ្លាក់ចុះពី ៦ភាគរយ​ក្នុងឆ្នាំ២០២៤ ដោយសារតែភាព​ប្រឈមពាណិជ្ជកម្ម​ទាំងក្នុង និ​ងក្រៅស្រុក​​ បង្កឱ្យមានសម្ពាធ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់​ធនាគារ​ពិភពលោក​ប្រចាំកម្ពុជា​នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥នេះ។

យោងតាមរបាយការណ៍បច្ចុប្បន្ន​ភាពសេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណង​ជើង «​ជម្នះ​ការ​ប្រឈម​» បានវាយតម្លៃទៅលើការធ្លាក់ចុះនៃវិស័យ​អចលនទ្រព្យ​ ភាព​រំខាន​នៅតាមតំបន់ព្រំដែន និងការរឹត​បន្តឹង​ពាណិជ្ជកម្មថ្មីៗ កំពុង​ដាក់សម្ពាធទៅលើ​កំណើន​សេដ្ឋកិច្ច ។ បន្ថែមពីនេះ ការធ្លាក់ចុះនៃទីផ្សារ​អចលនទ្រព្យ​បានធ្វើឱ្យតម្រូវការ​ក្នុងស្រុក​ និង​សកម្មភាពសំណង់ធ្លាក់ចុះ ខណៈដែលភាពតានតឹង​នៅតាមព្រំដែន​បានបង្អាក់​សកម្មភាពក្នុងទីផ្សា​រការងារ ក៏ដូចជា​ក្នុងវិស័យទេសចរណ៍ ។

លោកស្រី ​Tania Meyer នាយិកាធនាគារពិភពលោក​ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រទេស​កម្ពុជា​កំពុងឆ្លង​កាត់​ដំណាក់កាល​ដ៏លំបាកមួយ ដោយជួប​បញ្ហា​ប្រឈម​ទាំងក្នុង​ស្រុក និងមកពីខាង​ក្រៅផ្ទួន​ៗគ្នា ។ វិធានការ​ដ៏រឹង​មាំ ​និងកំណែទម្រង់​ចំគោលដៅអាចជួយ​ប្រទេស​ឱ្យ​ទប់ទល់​នឹង​សម្ពាធ​ដែលកំពុង​កើតមាន​មកលើ​សេដ្ឋកិច្ច ។

លោក​ស្រីបន្តថា ការ​ការពារ​គ្រួសារ​ងាយ​រង​គ្រោះ ​រួមទាំង​អ្នកដែលទើប​នឹ​ងវិល​ត្រលប់​ចូលស្រុកវិញ គឺជាកិច្ចការ​ចាំបាច់​ណាស់ ។ ជាមួយគ្នា​នេះ ការកែលម្អបរិយាកាសអាជីវកម្ម​ ការជួយ​ដល់សហគ្រាស​ក្រៅប្រព័ន្ធ និងការ​បង្ក​ភាពងាយស្រួល​សម្រាប់អាជីវកម្ម​ចុះបញ្ជីផ្លូវការ គឺមានសារៈ​សំខាន់​ណាស់ ដើម្បីពង្រីក​សក្ដានុពល​កំណើន​បង្ក​លក្ខណៈស្មើភាព​សម្រាប់​ការធ្វើអាជីវកម្ម និងបង្កើតការងារ​ដែល​មានគុណភាព​កាន់តែប្រសើរឡើង ។

ធនាគារពិភពលោក​បានបន្ថែមថា កម្ពុជា​បានមកដល់​ដំណាក់​កាល​មានសម្ពាធខ្លាំង ដោយនាំមក​ជាមួយ​នូវ​ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​ ដែលមានទ្រនាប់​ការពាររឹងមាំគួរ​សម​ ។ ទុន​បម្រុងអន្តរជាតិនៅតែមានភាពល្អប្រសើរ ដែលអាច​ធានាការនាំចូល​បានប្រមាណ ​៧,៥ខែ ខណៈដែលបំណុល​សាធារណៈមានកម្រិតទាប​ គឺប្រហែល​២៦ភាគរយ​នៃផលិតផល​ក្នុងស្រុក​សរុប ។ អតិផរណា​នៅស្ថិតក្នុង​កម្រិតអាចគ្រប់គ្រង​បានក្នុងអត្រាមធ្យម​ ២,៧ភាគរយក្នុង​ឆ្នាំនេះ ។

តាមរបាយការណ៍របស់​ធនាគារ​ពិភពលោក​បង្ហាញថា លំហូរ​វិនិយោគ​ផ្ទាល់ពីបរទេស​ ( FDI) សម្រេច​បាន​២,៣ពាន់​លានដុល្លារអាមេរិក ក្នុ​ងឆមាស​ទី១នៃឆ្នាំ ២០២៥ កើនឡើង​ ២៨,៤ភាគរយ​ធៀបនឹ​ងរយៈពេល​ដូច​គ្នា​ក្នុងឆ្នាំ២០២៤ ដែលជួយប៉ះប៉ូវ​ដល់​អតុល្យភាពនៅខាងក្រៅបានដែរ ។ ទោះជា​យ៉ាង​ណាក៏ដោយ ប្រសិទ្ធភាពនៃការ​ប្រមូល​ចំណូលរបស់រាជរដ្ឋាភិបាល​ត្រូ​វបានរំពឺងថា​នឹង​មិនកើនទេ ដោយសារ​តម្រូវការ​ប្រើប្រាស់ខ្សោយជាងមុន ហើយឱនភាពគណនីចរន្ត​ត្រូវ​បាន​រំពឹងថានឹង​រីក​កាន់តែធំ ។​

ជាការឆ្លើយ​តបទៅនឹង​បញ្ហា​ប្រឈម​ទាំង​នេះ របាយការណ៍បាន​លើកឡើង​នូ​វវិធានការ​បន្ទាន់មួយ​ចំនួន ដូចជា​ការ​ផ្ដល់​ប្រាក់​សង្គ្រោះ​បន្ទាន់ ការ​បណ្ដុះបណ្ដាល ​និងការ​ស្វែងរក​ការ​ងារ​សម្រាប់ពលករ​ចំណាក​ស្រុក​ដែល​បានត្រលប់មកវិញ ដើម្បីជួយដល់គ្រួសារ​ដែលងាយរងគ្រោះ ​និង​គាំទ្រ​ដល់​តម្រូវការ​ក្នុងស្រុក ។

ធនាគារ​ពិភពលោកបានផ្ដល់ជាទស្សនទានថា កំណែទម្រង់​រយៈពេល​មធ្យម គួរតែផ្ដោត​លើការកាត់បន្ថយ​ថ្លៃដើម​ក្នុងការ​ធ្វើអាជីវកម្ម ការកែលម្អលទ្ធភាព​ឱ្យសហគ្រាស​ខ្នាត​តូច អាច​ទទួលបានហិរញ្ញវត្ថុ​យកធ្វើដើម​ទុន និងការ​សម្រួលពាណិជ្ជកម្ម​និង​ភស្តុភារ​តាមរយៈឌីជីថលូបនីយកម្ម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

Leave a Reply

Your email address will not be published.Required fields are marked *