ភ្នំពេញ៖ ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ បានកើនឡើងខ្ពស់នៅក្នុងរយៈពេល១១ខែដើមឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)។
របាយការណ៍មិនទាន់បានធ្វើសវនកម្មបានឱ្យដឹងថា៖ ក្នុងរយៈពេល១១ខែនេះ កំពង់ផែ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ជាង ៥ លានតោន កើនឡើងជាង១៦%; បរិមាណកុងតឺនរ័ឆ្លងកាត់មាន ៥៣៦៦៤២ ធីអ៊ីយូ កើនជាង២២%; បរិមាណនាវាចូលសរុបមានជាង ៣៤៤៦ ថយចុះ ០,០៣%; បរិមាណនាវាដឹកអ្នកដំណើរចូលមានចំនួន ៣៧៣គ្រឿង កើនឡើងជាង៦,២៧%; និងចំនួនអ្នកដំណើរឆ្លងកាត់មាន ៣៦ ២៧៦នាក់ កើនឡើងជាង១០%។
ដោយឡែក សម្រាប់តែខែវិច្ឆិកា កំពង់ផែស្វយ័តភ្នំពេញ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ ៤៤៨ ៤៨២ តោន ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានចំនួន ៤០០ ៩៧០តោន កើនជាង១១ភាគរយ និងបរិមាណកុងតឺនរ័ឆ្លងកាត់មាន ៤៨ ៣៨៣ ធីអ៊ីយូ កើនជាង ៣៥%, បរិមាណនាវាចូលសរុបមានចំនួន ៣២៦ គ្រឿង កើនឡើងជិត ១១% , បរិមាណនាវាចូលសរុបមាន ៣២៦គ្រឿង និង ចំនួនអ្នកដំណើរឆ្លងកាត់មាន ៥៤៩២ នាក់កើនឡើងប្រមាណ ១២,៩១%។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល១១ខែគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥ កម្ពុជានាំចេញទំនិញ ទៅកាន់ទីផ្សារអន្តរជាតិ គិតទឹកប្រាក់ជាង ២៧ពាន់លានដុល្លារ កើនឡើង១៤% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានចំនួនប្រមាណជាង ២៤ពាន់លានដុល្លារ៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content