គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ជួយពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ៖ គម្រោងលើកកម្ពស់សមត្ថភាពផលិតកម្ម តាមរយៈការពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្រោមបរិបទឧស្សាហកម្មជំនាន់ទី៤ នៅប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងពិធីប្រគល់ពានរង្វាន់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍផលិត​ផល​ម្ហូបអាហាររបស់ក្រុមនិស្សិត។ គម្រោងនេះត្រូវបានអនុវត្តរយៈពេល១៨ខែ នៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

កម្មវិធីនេះបានធ្វើឡើងក្រោមសហអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖

«គម្រោងបានផ្តល់ជាលទ្ធផលជាក់ស្តែងក្នុងការលើកកម្ពស់សមត្ថភាពសហគ្រាសធុនតូច និងមធ្យម ជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ បង្កើនផលិតភាព និងភាពប្រកួតប្រជែង។ គម្រោងក៏បានបង្ហាញផ្លែផ្កានៃកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការចែករំលែកចំណេះដឹងក្នុងចំណោមប្រទេសមេគង្គ-ឡានឆាងទាំង៣ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម និងកាលានុវត្តភាពនៃឧស្សា​ហកម្ម ៤.០»។


ឯកឧត្តមបានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាញយកអត្ថប្រយោជន៍ពីលទ្ធផលនៃគម្រោងដោយបន្ថែមថា៖ ខណៈដែលគម្រោងត្រូវបានបញ្ចប់ ចំណេះដឹង ភាពជាដៃគូ និងជំនាញដែលបានអភិវឌ្ឍ តាមរយៈកិច្ចសហប្រតិបត្តិការនេះ គួរត្រូវបានបន្តអនុវត្ត និងពង្រីកបន្ថែមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម សម្រាប់រយៈពេលវែងទៅមុខ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានកត់សម្គាល់ថា បណ្តាប្រទេសមេគង្គ-ឡានឆាង បានបង្កើនការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍កាន់តែច្រើន ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន។ ឯកឧត្តមបានលើកឡើងថា ប្រទេសចិនបាន និងកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ជំនាញបច្ចេកទេស និងធនធានជាមួយបណ្តាប្រទេស មេគង្គ-ឡានឆាង ជួយពង្រឹងសមត្ថភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងត្រួសត្រាយផ្លូវសម្រាប់សមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ និងកំណើនប្រកបដោយចីរភាព។

កម្មវិធីនេះក៏មានការប្រគល់ពានរង្វាន់ជ័យលាភីស្តីពី “ថ្នាលបណ្តុះអាជីវកម្មកម្ពុជា សម្រាប់ការអភិវឌ្ឍផលិត​ផលម្ហូបអាហារ” ដែលជាសកម្មភាពសំខាន់មួយរបស់គម្រោង ផ្តោតលើការជំរុញនវានុវត្តន៍ក្នុងការកែច្នៃផលិតផលម្ហូបអាហារដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

ក្រុមនិស្សិតចំនួន ៣០ ក្រុមនៅទូទាំងប្រទេស បានចូលរួមប្រកួតប្រជែង។ ក្នុងនោះ ក្រុមនិស្សិត ៨ ក្រុមដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ បានដាក់តាំងបង្ហាញផលិតផលអាហារដែលខ្លួនបានកែច្នៃក្នុងកម្មវិធីនេះ ហើយក្រុមនិស្សិត ៣ក្រុម បានទទួលពានរង្វាន់លេខ១ លេខ២ និងលេខ៣៕



មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការសហប្រជាជិត៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ អំឡុពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *