ភ្នំពេញ៖ នាពេលថ្មីៗកន្លងទៅនេះ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ ក្រុមហ៊ុនVTENH ក្រោមវត្តមាន អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ និងលោកជំទាវ បានដាក់ សម្ពោធជាផ្លូវការហើយនូវមុខងារថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្ពុជាអាចទិញទំនិញពី Taobao លើ VTENH APP ដោយប្រើបណ្តាញដឹកជញ្ជូនអន្តរជាតិរបស់ វីរៈប៊ុនថាំ ដើម្បីផ្តល់បទពិសោធន៍ ទិញទំនិញអនឡាញកាន់តែទំនើប ងាយស្រួល និងតម្លៃសមរម្យជាងមុនសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងកម្មវិធីសម្ភោធមុខងារថ្មីនេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ បង្ហាញថា៖ ចក្ចុវិស័យរបស់VTENH គឺចង់លើកកម្ពស់ប្រព័ន្ធឌីជីថលអោយកាន់តែមានភាពងាយស្រួលជាងមុន ផ្តាច់ញាធ្វើការផ្តល់សេវាទិញទំនិញក្នុងប្រទេសនិងឆ្លងប្រទេស អោយកាន់តែទូលំទូលាយ តម្លៃសមរម្យ និងជឿទុកចិត្តបាន។ បន្ថែមពីនេះអ្នកឧកញ៉ាថា៖ VTENH គឺជាអេបមួយដែលបង្កើតឡើងដោយកូនខ្មែរ១០០% ដែលអភិវឌ្ឍន៍ទៅលើប្រព័ន្ធផ្សារអេឡិចត្រូនិក ដោយចំណាយពេលជាង១ឆ្នាំ និងថវិការប្រមាណជាង១លាន៥សែនដុល្លារ អ្នកឧកញ៉ាពិតជាមានមោទនភាពកោតសសើរ ដល់ក្រុមការងារដែលខំប្រឹងបង្កើតអេបពីដើមមកដល់ថ្ងៃនេះ ដែលជាស្នាដៃកូនខ្មែរគ្មានបរទេសសូម្បី១%ដែលបានបង្កើតផ្សារអេឡិចត្រូនិកមួយនេះឡើង។

តាមរយៈមុខងារថ្មី Taobao នៅលើ VTENH នេះ អ្នកប្រើប្រាស់អាចទិញទំនិញ រាប់លានមុខ ពីប្រទេសចិន បានយ៉ាងងាយស្រួល មិនស្មុគស្មាញក្នុងការបំពេញអាសយដ្ឋានឃ្លាំងនៅចិន ដោយគ្រាន់តែបំពេញអាសយដ្ឋាននៅប្រទេសកម្ពុជា ឬជ្រើសរើសសាខា វិរៈ ប៊ុនថាំ ដែលនៅជិតលោកអ្នក មានការបញ្ជាទិញដោយឥតគិតថ្លៃសេវានឹងជួយទិញជាមួយតម្លៃដឹកជញ្ជូនពីចិនមកកម្ពុជាក្នុងតម្លៃសមរម្យ មិនចេះភាសាចិន ក៏អាចកុម្មង់ទំនិញពីចិនបានយ៉ាងងាយស្រួល តាមរយៈកម្មវិធី VTENH ដោយមិនចាំបាច់មានគណនី Taobao ផ្ទាល់ ការទិញទំនិញគឺកាន់តែមានភាពងាយស្រួលជាងមុនសម្រាប់អតិថិជនដែលបញ្ជាទិញក្នុង VTENH APP បើទំនិញដែលទទួលបានខុសពីការកម្មង់ ក្រុមហ៊ុននឹងជួយដោះស្រាយ ឬទទួលទិញចូលវិញក្នុងតម្លៃកំណត់ណាមួយ។
លើសពីនេះVTENH APP ជាមួយបណ្តាញដឹកជញ្ជូនអន្តរជាតិរបស់ វិរៈ ប៊ុនថាំ រាល់ការចូលប្រើ និងទិញទំនិញពី Taobao កាន់តែងាយស្រួល ខណៈពេលដែលការដឹកជញ្ជូនពីប្រទេសចិនមកកម្ពុជា ត្រូវបានធានាឱ្យមានប្រសិទ្ធភាព និងអាចទុកចិត្តបាន។ នឹងជាមួយគ្នានេះកាន់តែពិសេស ចាប់ពីថ្ងៃសម្ពោធនេះ រហូតដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ លោកអ្នកនឹងទទួលាបាន ការដឹកជញ្ជូនឥតគិតថ្លៃជាមួយ វិរៈ ប៊ុនថាំ ពីចិនមកខ្មែររហូតដល់ ៣ ដង រាល់ការទិញទំនិញកញ្ចប់ក្រោម ១KG ពី Taobao លើ VTENH ដោយមិនកំណត់លក្ខខណ្ឌចំណាយ៕












វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content