រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-19ជំហានទី2 ចំនួន40ម៉ឺនដូសទៀតដល់កម្ពុជា ។ នេះបើតាមការប្រកាសរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី01 ខែមីនា ឆ្នាំ2021នេះ។ នៅលើទំព័រ Facebook របស់ស្ថានទូតចិន បានបង្ហោះយ៉ាងដូច្នេះថា៖
“ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-19 រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-19ចំនួន 40 ម៉ឺនដូសជូនដល់ភាគីកម្ពុជា”
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ជំនួយវ៉ាក់សាំងដែលចិនផ្តល់ជំនួយមកកម្ពុជា តាមរយៈក្រសួងការពារជាតិជំហានទី2នេះ គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ប្រភេទស៊ីណូហ្វាមនឹងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែពេលវេលាជាក់លាក់នៅមិនទាន់រៀបចំជាក់លាក់នៅឡើយទេ។
មហាមិត្តចិនតាមរយៈសំណើរបស់ក្រសួងការពារជាតិកម្ពុជា បានសម្រេចផ្តល់ជំនួយវ៉ាក់សាំង Sinopharm ដល់កម្ពុជាចំនួន1លានដូស ក្នុងនោះការដឹកជញ្ជូនជំហានទី1ចំនួន60ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី07 ខែកុម្ភៈ ឆ្នាំ2021 កន្លងទៅនេះ។
គេអាចចាំបានថាកាលពីថ្ងៃ7 ខែកុម្ភៈ វ៉ាក់សាំងកូវីដ-19 ឈ្មោះស៊ីណូហ្វាមដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន 60 ម៉ឺនដូសបានដឹកតាមយន្តហោះពិសេសរបស់ចិនមកដល់កម្ពុជា ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ចាប់តាំងពីថ្ងៃទី10ខែកុម្ភៈ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីជាន់ខ្ពស់ រួមទាំងក្រសួងការពារជាតិកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ស៊ីណូហ្វាម (Sinopharm) របស់ចិនលើកទី1 ជូនកងកម្លាំងបានចំនួនសរុប 51,909នាក់ ក្នុងនោះ មាននារី 4,887នាក់ ខណៈចាក់លើកទី2 បានចំនួន951នាក់។ ដោយឡែកក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-19ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិល សរុបចំនួន 16,.390នាក់ ក្នុងនោះអ្នកចាក់លើកទី2សរុបចំនួន 527នាក់៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/03/2026
មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ
កាណាដា ផ្តើមគំនិតបង្កើតតំបន់ពាណិជ្ជកម្មថ្មីមិនអាស្រ័យអាម៉េរិកនិង ចិន លើទីផ្សាររ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/03/2026
ប្រទេសចំនួន៣ ក្នុងចំណោមសមាជិក G7 ដែលក្នុងនោះមានកាណាដា ជាអ្នកផ្តួចផ្តើមគំនិតផងនោះ កំពុងធ្វើការរួមគ្នាទៅលើគម្រោងដ៏ធំមួយដែលនឹងអាចជំនួសការធ្វើទំនាក់ទំនងពាណិជ្ជកម្មលើប្រភេទរ៉ែកម្រជាមួយនឹងសហរដ្ឋអាម៉េរិក
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យដីធ្លី និងអចលនទ្រព្យជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា និងត្រូវការពារវិស័យនេះកុំឱ្យដួល
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 10/03/2026
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យដីធ្លី និងអចលនទ្រព្យជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា និងត្រូវការពារវិស័យនេះកុំឱ្យដួល
ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/03/2026
ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពព្យាបាល និងលើកកម្ពស់វិស័យសុខាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ាស៊ីន ម៉ូនីទ័រ សម្រាប់អ្នកជំងឺ ម៉ូដែល K12 ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ
មជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារស្វាគមន៍អ្នកបរិច្ចាគឈាម ១៥០ នាក់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/03/2026
ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជ្រោយចង្វារបេយ៍បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានស្វាគមន៍អ្នកបរិច្ចាគជាង ១៥០នាក់ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content