ភ្នំពេញ ៖ អាចនិយាយបានថាជាប្រភេទអាជីវកម្មមួយដែលទាមទារឱ្យមានភាពអំណត់ និងព្យាយាមបំផុតសម្រាប់ការផលិត ឬបង្កើតជាសម្ភារៈប្រើប្រាស់ ក៏ដូចជាសម្រាប់លំអរប្រាណរបស់នារី ដូចជាកន្សែងបង់ក មួក អាវ កាបូបដៃ និងកាបូបស្ពាយដ៏ស្រស់ស្អាតដែលច្នៃឡើងពីសរសៃអំបោះ និងកំពុងមានតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។
កញ្ញា ជឹម ច័ន្ទមុន្នី មានវ័យ 20ឆ្នាំ ជាម្ចាស់អាជីវកម្មខ្នាតតូចថ្មីមួយដែលទើបបង្កើតឡើងជាលក្ខណៈគ្រួសារដែលមានឈ្មោះថា អំបោះ(ambos)។ ពាក្យថាអំបោះនេះ ហាក់បង្ហាញយ៉ាងជាក់ច្បាស់ពីវត្ថុធាតុដើមនៃផលិតផលដែលបង្កើតឡើងដោយសរសៃអំបោះចាក់ច្នៃចេញជាកាបូបស្ពាយរបស់នារីជាច្រើនម៉ូដ ច្រើនទំហំ និងច្រើនពណ៌ប្លែកៗគ្នាដ៏ស្រស់ស្អាត។

អាជីវកម្មនេះកកើតឡើងពីស្នាដៃកញ្ញាផ្ទាល់ ដោយមានការជំរុញ និងលើកទឹកចិត្តពីសំណាក់អ្នកម្ដាយដែលមានទេពកោសល្យ និងជំនាញខាងចាក់នេះស្រាប់។ កញ្ញា ជឹម ច័ន្ទមុន្នី បានប្រាប់ពីគោលបំណងរបស់ខ្លួនថា ៖
“ខ្ញុំតែងតែមានក្ដីស្រមៃចង់បង្កើតមុខជំនួញផ្ទាល់ខ្លួនតូចមួយដែលខ្ញុំអាចប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួននៅក្នុងមុខជំនួញមួយនោះបាន ហើយខ្ញុំចង់លក់ផលិតផលដែលបង្កើតឡើងក្រោមគំនិតច្នៃប្រឌិតធ្វើជាអត្តសញ្ញាណនៃផលិតផលខ្លួនឯងផ្ទាល់តែម្ដង”
កញ្ញាបន្តថា ៖
“តាមរយៈផលិតផលអំបោះចាក់ដែលរួមមានដូចជា អាវ មួក កន្សែងបង់ក ការបូប ទាំងអស់នេះ ខ្ញុំចង់ឱ្យអ្នកប្រើប្រាស់ទូទៅបានស្គាល់ពីស្នាដៃ និងទេពកោសល្យរបស់អ្នកផលិតដែលភាគច្រើនស្ត្រីខ្មែរ ដែលបានព្យាយាមចំណាយពេលក្នុងការចាក់ដោយសរសៃអំបោះតូចៗដោយដៃរហូតក្លាយជាសម្ភារៈប្រើប្រាស់ និងរបស់លំអរខ្លួនដ៏ស្រស់ស្អាត”
សម្រាប់តែប្រភេទផលិតផលកាបូបស្ពាយចំហៀងរបស់មនុស្សស្រី ត្រូវបានម្ចាស់អាជីវកម្មវ័យក្មេងរូបនេះប្រាប់ឱ្យដឹងថា យ៉ាងហោចណាស់ត្រូវចំណាយពេលជាង10 ម៉ោង ជាមួយនឹងភាពអំណត់អត់ធ្មត់ និងព្យាយាមក្នុងការចាក់រចនាម៉ូដ ដោយឡែកតម្លៃដែលទទួលបានពីការលក់វិញត្រឹមជាង10ដុល្លារ ឬក្រោម 20ដុល្លារ តែប៉ុណ្ណោះ ខណៈដែលកាបូបម៉ាកល្បីរបស់បរទេសមានតម្លៃរហូតដល់រាប់រយដុល្លារ។
កញ្ញា ច័ន្ទមុន្នី បានបញ្ជាក់ប្រាប់ឱ្យដឹងថា គ្រប់ផលិតផលអំបោះចាក់របស់កញ្ញាដែលលក់បានភាគច្រើនមានការបញ្ជាទិញតាមរយៈផេកហ្វេសប៊ុក ombos.ombos បន្ទាប់ពីកញ្ញាថតរូបភាពផលិតផលសម្រេចដាក់លក់ជាសាធារណៈ ដោយអតិថិជនដែលគាំទ្រភាគច្រើនជាអ្នករស់នៅក្នុងស្រុក និងជាជនជាតិខ្មែរ មានអាយុចាប់ពីជាង20ឆ្នាំឡើងទៅ។ ដោយឡែកសម្រាប់ការកុម៉្មង់ម៉ូដផ្សេងៗអតិថិជនត្រូវប្រាប់មុនរយៈពេលមួយសប្ដាហ៍ដើម្បីងាយស្រួលក្នុងការរកវត្ថុធាតុដើមសម្រាប់ចាក់ ។
ពាក់ព័ន្ធទៅនឹងផលិតវិញ កញ្ញា ច័ន្ទមុន្នី បានប្រាប់ថា មិនសូវជាមានភាពលំបាកនោះទេ ដោយសារតែវត្ថុធាតុដើមសម្រាប់ចាក់បង្កើតចេញជាផលិតផល ភាគច្រើនមាននៅក្នុងស្រុកស្រាប់ ដូចជា សរសៃអំបោះ(អំបោះចាក់) ម្ជុលចាក់ អំបោះដេរ ម្ជុលដេរ ក្រណាត់ និងគ្រឿងកន្លាស់ជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ គឺតម្រូវឱ្យអ្នកផលិត ដែលជាអ្នកចាក់ត្រូវមានចំណេះ ជំនាញក្នុងការច្នៃម៉ូដ រួមជាមួយនឹងភាពអំណត់បំផុត ដើម្បីអាចទទួលបានផលិតផលសម្រេច មានសោភ័ណភាពស្អាតប្រកបដោយគំនិតច្នៃប្រឌិត។
ជាមួយនឹងការប្រាប់ពីដំណើរការអាជីវកម្មដែលបង្កើតឡើងដោយដៃច្នៃពីសរសៃអំបោះនេះ កញ្ញាក៏បានបង្ហាញពីក្ដីបារម្ភខ្លះផងដែរថា ៖
“ញុំក៏មានការព្រួយបារម្ភខ្លះដែរនៅក្នុងការធ្វើអាជីវកម្មមួយនេះ ដោយសារមនុស្សភាគច្រើនគេនិយមប្រើតែកាបូបម៉ាកល្បី កាបូបស្បែកប្រណីតៗនាំចូលពីក្រៅស្រុក ហើយមើលរំលងផលិតផលក្នុងស្រុក។ តាមរយៈអាជីវកម្មមួយនេះ ខ្ញុំចង់ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរងាកមកជួយគាំទ្រនូវរាល់ផលិតផលក្នុងស្រុកដែលបង្កើតឡើងដោយប្រជាជនខ្មែរ ព្រោះផលិតផលនៅក្នុងស្រុកក៏អាចមានគុណភាពល្អដែរ។ យើងជួយគាំទ្រផលិតផលនៅក្នុងប្រទេសជាតិយើង មានន័យថា យើងបានចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិយើងដូចគ្នា”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យដីធ្លី និងអចលនទ្រព្យជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា និងត្រូវការពារវិស័យនេះកុំឱ្យដួល
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 10/03/2026
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យដីធ្លី និងអចលនទ្រព្យជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា និងត្រូវការពារវិស័យនេះកុំឱ្យដួល
ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/03/2026
ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពព្យាបាល និងលើកកម្ពស់វិស័យសុខាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ាស៊ីន ម៉ូនីទ័រ សម្រាប់អ្នកជំងឺ ម៉ូដែល K12 ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ
មជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារស្វាគមន៍អ្នកបរិច្ចាគឈាម ១៥០ នាក់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/03/2026
ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជ្រោយចង្វារបេយ៍បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានស្វាគមន៍អ្នកបរិច្ចាគជាង ១៥០នាក់ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ
សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និងក្រុមហ៊ុន Seedstars រៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/03/2026
សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និង ក្រុមហ៊ុន Seedstars រៀបចំ ព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគធុរកិច្ចថ្មីដោយក្រុមហ៊ុន 2080 Ventures និង កិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុប




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content