បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថា ទំហំនៃពាណិជ្ជកម្មដែលឆ្លងកាត់ប្រទេស (Transit Trade) និងតាមច្រកព្រំដែន (Border Trade) របស់ថៃទាំងអស់ត្រូវបានគេមើលឃើញថាមានការកើនឡើងដល់ទៅ 19.3 ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅដោយក្នុងនោះការធ្វើពាណិជ្ជកម្មជាមួយនឹងម៉ាឡេស៊ីមានចំនួនច្រើនជាងគេ ជាពិសេសផលិតផលជាកៅស៊ូរបស់ថៃ។
ប្រភពដដែលបានបញ្ជាក់ដែរថា ក្នុងចំណោមនៃទំហំពាណិជ្ជកម្មត្រឹមត្រីមាសទី1 នាំចេញផលិតផលរបស់ប្រទេសថៃមានរហូតទៅដល់ 226ពាន់លានបាត កើនឡើងប្រមាណ20.5ភាគរយធៀបទៅនឹងឆ្នាំចាស់ ខណៈដែលការនាំចូលរបស់ថៃមានប្រមាណ158ពាន់លានបាតស្ថិតក្នុងអត្រាកើនឡើង17.7 ភាគរយ មានន័យថា ប្រទេសថៃទទួលបានចំណូលពីការជួញដូរ ឬ Trade Surplus ក្នុងរយៈពេល 3ខែនេះប្រមាណជា 68.4ពាន់លានបាត។
របាយការណ៍ដដែលបានបង្ហាញដែរថា ជំនួញជាមួយនឹងម៉ាឡេស៊ីទាំងអស់មានទំហំ146ពាន់លាតបាតកើនឡើង26.7ភាគរយ ជាមួយនឹងឡាវមានប្រមាណជា 144ពាន់លានបាតកើនឡើងប្រមាណ 34ភាគរយ ខណៈដែលជំនួញជាមួយនឹងកម្ពុជាមានការធ្លាក់ចុះមកនៅត្រឹមតែ 47.5ពាន់លានបាត ស្មើនឹងប្រមាណ 3.76ភាគរយ ហើយជាមួយមីយ៉ាន់ម៉ាក៏មានការធ្លាក់ចុះផងដែរមកត្រឹម 45.7ពាន់លានបាត ស្មើនឹងប្រមាណជា 7.07ភាគរយតែប៉ុណ្ណោះ។
ប្រធាននាយកដ្ឋាននៃក្រសួងពាណិជ្ជកម្មថៃ លោក Keerati Rushchano បានលើកឡើងថា កំណើននៃការធ្វើពាណិជ្ជកម្មរបស់ថៃមួយភាគធំគឺបានមកពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីដែលជាទីផ្សារគោលដៅដ៏ធំបំផុតរបស់ខ្លួនក្នុងការបញ្ជាទិញទំនិញ ជាពិសេសផលិតផលកៅស៊ូ ហើយក្រៅពីនេះ ប្រទេសជប៉ុនក៏ជាទីផ្សារគោលដៅដ៏ធំមួយរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រៅពីផលិតផលកសិផល ដូចជាដំណាំកៅស៊ី បន្លែ ផ្លែឈើស្រស់ ក៏ដូចជាស្រូវ អង្ករ ថៃក៏ជាប្រទេសដែលត្រូវបានគេទទួលស្គាល់ថាជាប្រភពនៃការផ្គត់ផ្គង់ផ្នែកផលិតផលបច្ចេកវិទ្យាផងដែរ កំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក បន្ទះឈីប និងសម្ភារៈអគ្គិសនី មួយចំនួនទៀត( circuit boards និងcircuit Breakders) ទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសវៀតណាមផងដែរ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 03/06/2026
ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ

ចិន- រុស្សី កាន់តែមានទំនាក់ទំនងស៊ីជម្រៅ ទល់នឹងសម្ពាធរបស់លោកខាងលិច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/06/2026
ដោយមិនញញើតនឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងពីសំណាក់បស្ចិមប្រទេស រុស្ស៊ី និងចិន បានការពារសម្ព័ន្ធភាពសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ដោយបានបង្វែរការទូទាត់ពាណិជ្ជកម្មទ្វេភាគីស្ទើរតែ ១០០ភាគរយ

រដ្ឋាភិបាល បានប្រែក្លាយតំបន់លិចទឹកក្នុងរាជធានីភ្នំពេញ ទៅជាទីក្រុងដ៏ទំនើប និងគួរឱ្យទាក់ទាញ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 03/06/2026
ភ្នំពេញ គឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាលពីអតីតកាលសំបូរទៅដោយបឹងបួរ ប្រឡាយ ពោល គឺជាតំបន់លិចទឹក ប៉ុន្តែ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានខិតខំអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីអាចប្រែក្លាយតំបន់ទាំងនោះទៅជាទីក្រុងរណបដ៏ទំនើប




វិថីហិរញ្ញវត្ថុ





















































Account
Security
Favourite Content