បរទេស៖ ថាមពលកើតឡើងវិញ ឬ Renewable Fuel បានក្លាយជាប្រធានបទដែលគួរឲ្យទាក់ទាញបំផុតរបស់ពិភពលោក ពីព្រោះវាគឺជាវិធីសាស្ត្រជួយឲ្យមនុស្សជាតិគេចចេញពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុដ៏អាក្រក់នាពេលអនាគត ដែលកំពុងត្រូវបានព្រមានដោយអង្គការសហប្រជាជាតិយ៉ាងខ្លាំង។
នៅក្នុងចំណោមថាមពលកើតឡើងវិញដែលមនុស្សជាច្រើនបានដឹង និងអ្នកជំនាញស្រាវជ្រាវកំពុងសិក្សាបន្ថែមរួមមានដូចជា ថាមពលជីវៈឧស្ម័ន, ថាមពលជីវៈឥន្ធនៈ, ថាមពលជីវៈម៉ាស, ថាមពលកំដៅក្នុងដី, ថាមពលព្រះអាទិត្យ, ថាមពលរំហូរទឹក, និងថាមពលខ្យល។
ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងសិក្សាទាំងនេះ បណ្តាប្រទេសជាច្រើនលើពិភពលោក បាន និងខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍ និងកែច្នៃបច្ចេកវិទ្យាដើម្បីអាចទាញយកថាមពលទាំងនេះឲ្យបានប្រសិទ្ធភាពបំផុតមកជំនួសថាមពលដែលកំពុងបំផ្លាញភពផែនដីដូចជាប្រេងសាំង និងប្រេងម៉ាស៊ូតជាដើម ដោយក្នុងនោះសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកក៏កំពុងមានសកម្មភាពយ៉ាងមមាញឹកផងដែរ។

មកដល់ពេលបច្ចុប្បន្ននេះ ក្រសួងទទួលបន្ទុកកិច្ចការងារថាមពលរបស់សហរដ្ឋអាមេរិកត្រូវបានគេដឹងថាបានបង្ហាញពីគោលជំហគាំទ្រយ៉ាងខ្លាំងក្នុងកិច្ចធ្វើការស្រាវជ្រាវទៅលើបច្ចេកវិទ្យាផលិតថាមពលកើតឡើងវិញដ៏អស្ចារ្យមួយដែលអាចបង្កើនថាមពលខ្លាំងជាងថាមពលដែលមាននៅក្នុងប្រេងសាំងដល់ទៅ 3ដង ហើយលើសពីនេះទៅទៀត ថាមពលដែលកំពុងផ្តោតការយកចិត្តទុកដាក់មួយនេះ អាចនឹងក្លាយទៅជាថាមពលកើតឡើងវិញតែមួយគត់នៅលើភពផែនដីដែលមិនបំពុលបរិយាកាសនៅពេលដែលត្រូវបានប្រើប្រាស់។
ក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់អាមេរិកដែលកំពុងដឹកនាំដោយអតីតវិស្វករជំនាញរបស់អង្គការណាសាដែលមានឈ្មោះថា AmmPower Corp. ត្រូវបានគេដឹងថាគឺជាអ្នកនាំមុខគេនៅក្នុងកិច្ចការងារអភិវឌ្ឍន៍បច្ចេកវិទ្យា និងផលិតថាមពលដ៏មានអនុភាពមួយនេះ ប៉ុន្តែត្រូវបានគេជឿជាក់ថាវានឹងត្រូវចំណាយពេលយូរបន្តិចទៀតដើម្បីអាចយកវាមកប្រើប្រាស់ជាផ្លូវការបានក្នុងការផ្គត់ផ្គង់ទីផ្សារដ៏មានសក្តានុពល ដែលរាល់ការចំណាយលើកិច្ចការងារទាំងនេះត្រូវបានធានារ៉ាប់រងដោយសហរដ្ឋអាមេរិក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០ ប្រឆាំងទីក្រុងមូស្គូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2026
សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែលទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តរួចរាល់ហើយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ
ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់ និងទី២ ផ្នែកខ្លឹមសារ
ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 29/04/2026
ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content