ស្វែងយល់បន្ថែមពីដំណើរប្រតិបត្តិហិរញ្ញវត្ថុឆ្លងដែន CBDC និងប្រព័ន្ធ បាគង

ភ្នំពេញ ៖ ប្រទេសកម្ពុជាកំពុងស្វែងយល់ពីប្រតិបត្តិការឆ្លងដែនរបស់ Cambodia explores cross-border (CBDC) ដោយធនាគារជាតិនៃកម្ពុជា (NBC) បន្តការវិវត្តជាមួយនឹងគំនិតផ្តួចផ្តើមដូចរូបិយ  ប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលដែលមានឈ្មោះថា«បាគង»ដែល​ចាប់ផ្តើមដំណើរ​ការចុងឆ្នាំ ២០​២០ ដោយគម្រោងប្រាក់ឌីជីថលរបស់កម្ពុជា«បាគង»នេះបានឈានដល់អ្នកប្រើប្រាស់ចំនួន ២០ម៉ឺននាក់ បើធៀបនឹងបីខែមុន ដែលបង្ហាញថាមានការកើនឡើងទ្វេដង និងបង្ហាញពីគម្រោងសំខាន់ៗជាច្រើន។

អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា NBC និងជាអ្នកដឹកនាំគម្រោង«បាគង» លោកលោកជំទាវ ជា សិរី បានថ្លែងនៅក្នុងបទ​សម្ភាសន៍​មួយជាមួយកាសែត The Nikkei ថា ៖

«កាបូបលុយអេឡិចត្រូនិករបស់«បាគង»បានទៅដល់អ្នកប្រើប្រាស់ ២០ ម៉ឺននាក់នៅក្នុងខែមិថុនា​ដែលកើន​ឡើងទ្វេដងបើធៀបនឹង៣ខែមុន។ ផ្អែកលើបច្ចេកវិទ្យា blockchain សេវាកម្មទូទាត់ និងផ្ទេរប្រាក់បាគងត្រូវបានបង្កើតដំបូងដោយ NBC នៅខែតុលាឆ្នាំ ២០២០»

លោកជំទាវបានឱ្យដឹងថាគម្រោងប្រាក់ឌីជីថលបានប្រមូលផ្តុំអ្នកប្រើប្រាស់ជិត ៦ លាននាក់នៅឆមាសទីមួយនៃឆ្នាំ ២០២១ រួមទាំងអ្នកដែលឈានដល់ ដោយប្រយោល តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ធនាគារសមាជិក​ ដែលបានកត់ត្រាប្រតិបត្តិការសរុបចំនួន ១,៤ លានដែលមានតម្លៃជិត ៥០០ លានដុល្លារ។

មន្រ្តីជានខ្ពស់រូបនេះ ក៏បានបង្ហាញថាបច្ចុប្បន្ន NBC កំពុងស្វែងយល់ពីប្រតិបត្តិការឆ្លងដែនឆ្លងកាត់«បាគង»ដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយធនាគារកណ្តាលថៃ និងធនាគារមេយប៊ែង ធំជាងគេរបស់ម៉ាឡេស៊ី។

លោកជំទាវ ជា សិរី ក៏បានពន្យល់ថា ប្រតិបត្តិការឆ្លងដែនបាគងនឹងផ្តល់ឱ្យប្រជាជនកម្ពុជានៅបរទេសនូវ“ វិធីសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការផ្ញើប្រាក់ទៅគ្រួសាររបស់ពួកគេ” ។ លោកជំទាវ បានកត់សម្គាល់ថាវិធីបង់ប្រាក់ថ្មីនេះ នឹងមានអត្ថប្រយោជន៍សម្រាប់ស្ត្រីខ្មែរជាច្រើននាក់ ដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។

លោកជំទាវ ក៏បានរាយការណ៍ផងដែរថាការបើកដំណើរការ«បាគង» បានបង្កើនការប្រើប្រាស់ប្រាក់រៀល ជារូបិយប័ណ្ណជាតិរបស់កម្ពុជាយ៉ាងច្រើន ដែលជាផ្នែកមួយនៃប្រព័ន្ធរូបិយប័ណ្ណទ្វេរបស់ប្រទេស រួមជាមួយប្រាក់ដុល្លារអាមេរិក។ ទោះយ៉ាងណាគម្រោងប្រាក់ឌីជីថល នឹងមិនអាចផ្លាស់ប្តូរប្រទេសកម្ពុជាពីសេដ្ឋកិច្ចផ្អែកលើប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលបានទេ។

លោកជំទាវ ជា សិរីបានបញ្ជាក់ដែរថា៖

«មានគោលនយោបាយផ្សេងទៀតដែលចាំបាច់ត្រូវមានដូចជាការផ្លាស់ប្តូរអត្រាប្តូរប្រាក់ និងអត្រាអតិផរណាប្រកបដោយស្ថិរភាព»

យោងតាមទិន្នន័យរបស់ Wall Street Journal ប្រាក់ដុល្លារអាមេរិកបច្ចុ​ប្ប​ន្នត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុចំនួន ៩០% នៅក្នុងប្រទេសកម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)