បរទេស ៖ នាពេលបច្ចុប្បន្ននេះ លោក Elon Musk ត្រូវបានជាប់កំណត់ត្រាជាអ្នកមានលុយច្រើនបំផុតក្នុងពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣០០ពាន់លាន់ដុល្លារអាមេរិកគិតត្រឹមដើមខែវិច្ឆិកាឆ្នាំ២០២១។ នេះបើយោងតាមបញ្ជីមហាសេដ្ឋីមានបំផុតក្នុងលោកនៅលើគេហទំព័រ Forbes ។

តើគេអាចចាត់ទុកលោក Elon Musk ជាបុគ្គលមានជាងគេក្នុងប្រវត្តិសាស្រ្តមនុស្សជាតិបានដែរឬទេ?
បើយើងក្រឡេកមើលទំព័រប្រវត្តិសាស្រ្តមនុស្សជាតិ គេឃើញមានបុគ្គលគ្រប់គ្រងទ្រព្យសម្បិត្តិច្រើនមហាសាលជាច្រើននាក់ ដូចជាស្តេចដែលគ្រប់គ្រងប្រទេស ឬអាណាចក្រតាមសម័យកាលនីមួយៗ និងតាមទ្វីបនីមួយៗ ហើយបើយើងប្រៀបធៀបលោក Elon Musk ទៅនឹងព្រះរាជានៃអាណាចក្រណាមួយក្នុងប្រវត្តិសាស្រ្តដែលអ្នកស្គាល់ តើអ្នកគិតថានរណាមានទ្រព្យសម្បិត្តិច្រើនជាង?

ជាការពិតណាស់ វាមានការលំបាកនៅក្នុងការប្រៀបធៀបគ្នាអំពីតម្លៃទ្រព្យសម្បត្តិរបស់មនុស្សដែលរស់នៅខុសសម័យកាលគ្នា ជាពិសេសអត្ថន័យនៃទ្រព្យសម្បត្តិមានភាពខុសប្លែកគ្នាពីសម័យកាលមួយទៅសម័យកាលមួយ។ ដោយឡែកវិធីមួយដែលគេប្រើសម្រាប់វាយតម្លៃទ្រព្យសម្បត្តិនរណាម្នាក់គឺ គេមើលលើផលប៉ះពាល់នៃការចំណាយរបស់បុគ្គលណាម្នាក់ទៅលើសេដ្ឋកិច្ចនៅក្នុងសម័យកាលដែលបុគ្គលនោះរស់នៅ។

តាមវិធីនេះ គេបានផ្តល់តំណែងបុគ្គលមានជាងគេក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ទៅលើស្តេចគ្រប់គ្រងអាហ្វ្រិកខាងលិចក្នុងសតវត្សរ៍ទី14 ឈ្មោះ Mansa Musa ។ ស្តេច Mansa Musa គឺជាអធិរាជគ្រប់គ្រងអាណាចក្រម៉ាលីពីឆ្នាំ1312 ដល់ឆ្នាំ1337។ ក្នុងរជ្ជកាលរបស់ព្រះអង្គ អាណាចក្រម៉ាលីជារាជាណាចក្រដ៏មានបំផុតមួយនៃទ្វីបអាហ្វ្រិក ដែលសម្បូរទៅដោយធនធានធម្មជាតិជាពិសេសគឺរ៉ែមាស។ ទ្រព្យសម្បត្តិរបស់អាណាចក្រម៉ាលីនេះបានមកពីការផលិតមាស និងអំបិល ដែលអាណាចក្រម៉ាលីមានមាសចំនួនជិតពាក់កណ្តាលនៃមាសរបស់ពិភពលោកកាលសម័យនោះ នេះបើយោងតាមសារមន្ទីរអង់គ្លេស។ អ្នកប្រវត្តិសាស្រ្តសេដ្ឋកិច្ចយល់ស្របថា ទ្រព្យសម្បត្តិរបស់ស្តេច Mansa Musa មិនអាចកំណត់ជាលេខបានឡើយ។
ថ្វីត្បិតតែអាណាចក្រម៉ាលីមានមាសច្រើនយ៉ាងក៏ដោយ ក៏អាណាចក្រនេះមិនមានភាពល្បីល្បាញនោះទេ មុនពេលព្រឹត្តិការណ៍មួយបានកើតឡើង។ ព្រឹត្តិការណ៍នោះគឺនៅពេលស្តេច Mansa Musa ដែលជាមហាក្សត្រគោរពសាសនាឥស្លាម បានសម្រេចចិត្តទៅធ្វើធម្មយាត្រាទៅកាន់ទីក្រុង Mecca ដោយឆ្លងកាត់វាលខ្សាច់សាហារ៉ា និងប្រទេសអេហ្ស៊ីប។
ដំណើរនោះអមជាមួយមានទាហានចំនួន ៦០ ០០០ នាក់ មន្ត្រី អ្នកកំដរ អ្នកជំនួញ និងទាសករចំនួន ១២ ០០០ នាក់ ព្រមទាំងរទេះពពែនិងចៀម សម្រាប់ជាអាហារដែលប្រៀបបាននឹងការបំលាស់ទី ទីក្រុងឆ្លងកាត់វាលខ្សាច់ ជាមួយនឹងហ្វូងសត្វអូដ្ឋរាប់រយក្បាលតជាប់គ្នាដោយសត្វអូដ្ឋនីមួយៗដឹកមាសសុទ្ធរាប់ផោន។
ព្រះអង្គបានចំណាយពេលបីខែនៅទីក្រុងមួយនៃប្រទេសអេហ្ស៊ីប ហើយព្រះអង្គបានចាយមាស ធ្វើសប្បុរសធម៌ សាងសង់វិហារឥស្លាម និងចំណាយផ្សេងៗ ។ ការចំណាយរបស់ព្រះអង្គបានបណ្តាលឲ្យមានវិបត្តិអតិផរណាខ្ពស់នៅប្រទេសអេហ្ស៊ីប ដែលតម្លៃមាសមានការធ្លាក់ចុះយ៉ាងគំហុក។ គេអាចនិយាយបានថា ការចាយវាយរបស់ស្តេច Mansa Musa អាចបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសមួយទាំងមូល។ នៅតាមផ្លូវត្រលប់មកវិញ ស្តេច Mansa Musa បានឆ្លងកាត់ប្រទេសអេហ្ស៊ីបម្តងទៀត ហើយព្រះអង្គបានជួយសេដ្ឋកិច្ចរបស់ប្រទេសអេហ្ស៊ីបវិញ ដោយប្រមូលខ្ចីមាសពីឈ្មួញអេហ្ស៊ីបមកវិញក្នុងអត្រាការប្រាក់ខ្ពស់។ ទាំងនេះបញ្ចាក់ថា ស្តេច Mansa Musa អាចគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដោយអំណាចទ្រព្យសម្បត្តិរបស់ព្រះអង្គឯង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content