អង្គការនៃប្រទេសនាំចេញប្រេង (OPEC) សំដៅលើក្រុមនៃបណ្តាប្រទេសនាំចេញប្រេងសំខាន់ៗចំនួន ១៣ របស់ពិភពលោក។ OPEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ ដើម្បីសម្របសម្រួលគោលនយោបាយប្រេងរបស់សមាជិករបស់ខ្លួន និងផ្តល់ជំនួយបច្ចេកទេស ព្រមទាំងសេដ្ឋកិច្ចដល់រដ្ឋជាសមាជិក។

OPEC គឺជាក្រុមជួញដូរដែលមានគោលបំណងគ្រប់គ្រងការផ្គត់ផ្គង់ប្រេងក្នុងការកំណត់តម្លៃប្រេងនៅលើទីផ្សារពិភពលោក ដើម្បីជៀសវាងការប្រែប្រួលដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសផលិតប្រេង និងប្រទេសទិញប្រេង។ ប្រទេសជាសមាជិករបស់អង្គការ OPEC រួមមានអ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងវ៉េណេស៊ុយអេឡា (ដែលស្ថាបនិកទាំង៥) បូករួមទាំងប្រទេស អាល់ហ្សេរី អង់ហ្គោឡា កុងហ្គោ អេក្វាទ័រហ្គីណេ ហ្គាបុង លីប៊ី នីហ្សេរីយ៉ា និងប្រទេសអារ៉ាប់រួម។

ទំហំនៃការផ្គត់ផ្គង់ប្រេងនៃប្រទេសសមាជិកអង្គការ OPEC គឺមានប្រមាណ៤០%នៃការផ្គង់ផ្គង់ប្រេងសរុបរបស់ពិភពលោក។ យោងតាមការប៉ាន់ប្រមាណបច្ចុប្បន្ន ៧៩,៤% នៃប្រេងឆៅបម្រុងក្នុងពិភពលោកស្ថិតនៅក្នុងបណ្តាប្រទេសសមាជិក OPEC។
អង្គការ OPEC គឺជាអង្គការអន្តររដ្ឋាភិបាលអចិន្ត្រៃយ៍ដែលត្រូវបានបង្កើតឡើងនៅទីក្រុងបាកដាដក្នុងខែកញ្ញាឆ្នាំ ១៩៦០ ដោយសមាជិកស្ថាបនិកទាំង ៥រួមមាន អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងវ៉េណេស៊ុយអេឡា។ ទីស្នាក់ការកណ្តាលរបស់អង្គការគឺនៅទីក្រុងវីយែន ប្រទេសអូទ្រីស ដែលជាទីតាំងបុគ្គលិកនិងថ្នាក់ដឹកនាំអង្គការ OPEC ធ្វើការងារប្រចាំថ្ងៃ។
នាយកប្រតិបត្តិនៃអង្គការ OPEC គឺជាអគ្គលេខាធិការរបស់អង្គការ។ ឯកឧត្តម Mohammad Sanusi Barkindo មកពី ប្រទេស នីហ្សេរីយ៉ា ត្រូវបានតែងតាំងឱ្យកាន់តំណែងនេះសម្រាប់អាណត្តិរយៈពេល ៣ ឆ្នាំនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ហើយត្រូវបានជ្រើសរើសបន្តដំណែងក្នុងរយៈពេលបីឆ្នាំទៀតកាលពីថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០១៩ ។
លក្ខន្តិកៈនៃសមាជិកភាពរបស់អង្គការ OPEC គឺបើកចំហចំពោះប្រទេសណាមួយដែលជាប្រទេសនាំចេញប្រេងច្រើន។ បន្ទាប់ពីសមាជិកស្ថាបនិកទាំងប្រាំខាងលើ OPEC បានបន្ថែមប្រទេសសមាជិកចំនួន ១១ បន្ថែមទៀត រួមមានប្រទេសកាតា(១៩៦១) ឥណ្ឌូនស៊ី (១៩៦២) លីប៊ី (១៩៦២) អេមីរ៉ាតអារ៉ាប់រួម (១៩៦៧) អាល់ហ្សេរី (១៩៦៩) នីហ្សេរីយ៉ា (១៩៧១)អេក្វាឌ័រ (១៩៧៣)ហ្គាបុង (១៩៧៥) អង់ហ្គោឡា (២០០៧) អេក្វាទ័រហ្គីណេ (២០១៧) និងប្រទេសកុងហ្គោ (២០១៨)។
ប្រទេសអេក្វាឌ័រ បានដកខ្លួនចេញពីអង្គការនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ប្រទេសកាតា បានបញ្ចប់សមាជិកភាពរបស់ខ្លួនផងដែរនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ហើយប្រទេសឥណ្ឌូនេស៊ីបានព្យួរសមាជិកភាពរបស់ខ្លួននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដូច្នេះគិតត្រឹមឆ្នាំ ២០២១ នេះ អង្គការ OPEC មានសមាជិកចំនួន ១៣ ប្រទេស។
យោងតាមគេហទំព័ររបស់អង្គការ OPEC បេសកកម្មរបស់អង្គការនេះគឺ “សម្របសម្រួល និងបង្រួបបង្រួមគោលនយោបាយប្រេងរបស់ប្រទេសសមាជិករបស់ខ្លួន និងធានាស្ថិរភាពទីផ្សារប្រេង ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ប្រេងប្រកបដោយប្រសិទ្ធភាព តម្លៃសមរម្យ និងទៀងទាត់ដល់អ្នកប្រើប្រាស់ ក្នុងការផ្តល់ប្រាក់ចំណូលថិតថេរដល់អ្នកអ្នកផលិត និងផ្តល់ផលចំណេញសមរម្យលើដើមទុនសម្រាប់វិនិយោគិនក្នុងឧស្សាហកម្មប្រេង”។
ក្រៅពីផ្តល់គុណសម្បត្តិដល់ឧស្សាហកម្មប្រេងឆៅ អង្គការ OPEC ក៏បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិក ដោយជួយឱ្យប្រទេសក្នុងនិងក្បែរតំបន់មជ្ឈិមបូព៌ាមានស្ថិរភាពផ្នែកនយោបាយការបរទេសផងដែរ។ គួរកត់សម្គាល់ថា ប្រទេសផលិតប្រេងធំៗមួយចំនួនរបស់ពិភពលោក រួមទាំងរុស្ស៊ី ចិន និងសហរដ្ឋអាមេរិក មិនមែនជាសមាជិករបស់អង្គការ OPEC នោះទេ ដែលទុកឱ្យប្រទេសធំទាំងនេះមានសេរីភាពក្នុងការសម្រេចចិត្តរៀងៗខ្លួន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content