ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងនៃការចូលរួមចំណែកសកម្មភាពមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ជាពិសេស អ្នកដែលមានគ្រោះថ្នាក់ និងមានតម្រូវការឈាមក្នុងពេលសង្គ្រោះអាយុជីវិត ក្រុមហ៊ុន APSARA Media Service (AMS) បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក រាជធានីភ្នំពេញ) និង BNI Happy Chapter រៀបចំកម្មវិធី «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម» ដោយមានការស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមពីសមាជិក បុគ្គលិក និងភាគីពាក់ព័ន្ធជាច្រើននាក់។

មានប្រសាសន៍នៅក្នុងកម្មវិធីដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកស្រី នុត រដ្ឋា (Clara) នាយិកាប្រតិបត្តិក្រុមហ៊ុន APSARA Media Service (AMS) បានមានប្រសាសន៍ថា សកម្មភាពមនុស្សធម៌គឺជាការចូលរួមដោយស្ម័គ្រចិត្តរបស់មនុស្សគ្រប់គ្នា ដើម្បីចូលរួមជាប្រយោជន៍ និងចែករំលែកនូវធនធានផ្ទាល់ខ្លួនទៅកាន់អ្នកដែលកំពុងមានតម្រូវការចាំបាច់។

អ្នកស្រីបានបន្តថា ៖
«សម្រាប់ការបរិច្ចាកឈាមទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅពេលនេះ ខ្ញុំតំណាងក្រុមការងារ និងបុគ្គលិករបស់ AMS ពិតជាមានក្ដីសោមនស្ស និងរីករាយក្នុងការចូលរួមជាមួយគ្នា។ ការបរិច្ចាគ១ដង ស្មើនឹងជួយជីវិតមនុស្សបាន១នាក់ តាមរយៈសកម្មភាពដ៏ប្រពៃនៃយើងទាំងអស់គ្នាក្នុងនាមជាពលរដ្ឋគំរូល្អ»

ប្រធាន BNI Happy Chapter អ្នកស្រី ពុធ ធីតា ដែលបានដឹកនាំសមាជិកចូលរួមបរិច្ចាកឈាមក្រោមគោលការណ៍ស្ម័គ្រចិត្ត «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម»ក៏បានមានប្រសាសន៍ផងដែរថា ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និងទៀងទាត់ ជារឿងដ៏ប្រសើរ និងគួរលើកទឹកចិត្ត។ សម្រាប់សមាជិករបស់ BNI Happy Chapter តែងចូលរួមធ្វើការបរិច្ចាកឈាមដោយស្ម័គ្រចិត្តជារៀងរាល់ឆ្នាំ ព្រោះជាសកម្មភាពដែលពិតជាអាចស្រោចស្រង់ជីវិតមនុស្សបាន ! ការផ្ដល់ឈាម គឺជាផ្នែកមួយ នៃការសង្គ្រោះជីវិតមនុស្ស។

អ្នកស្រី ពុធ ធីតា បានមានប្រសាសន៍បន្តថា ៖
«ក្នុងនាមខ្លួនខ្ញុំផ្ទាល់ដែលជាប្រជាពលរដ្ឋ និងជាប្រធាន BNI Happy Chapter សូមលើកទឹកចិត្តដល់សាធារណជនទូទៅ ដែលមានធនធាន មានសុខភាពល្អ គួរចូលរួមជាមួយសកម្មភាពមនុស្សធម៌ដោយការផ្តល់ឈាមក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត ដើម្បីអាចជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាអ្នករងគ្រោះ អ្នកជំងឺដែលកំពុងទទួលការព្យាបាល និងមានតម្រូវការឈាមចាំបាច់ ដើម្បីអាចរស់រានមានជីវិត»

លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖
«ទន្ទឹមនឹងសកម្មភាពសង្គមទូទៅ ដែល ស.ស.យ.ក រាជធានីភ្នំពេញតែងតែបានចូលរួមចំណែកនៅក្នុងសង្គមជាតិជាប់ជាប្រចាំ នៅមានសកម្មភាព និងការលើកទឹកចិត្តដល់សមាជិក រួមជាមួយសាធាណជនទូទៅឱ្យចូលរួមចំណែកក្នុងការបរិច្ចាកឈាមដើម្បីសង្គ្រោះជីវិតពលរដ្ឋ ដែលត្រូវបានធ្វើឡើងជាប្រចាំរៀងរាល់ឆ្នាំ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម»

លោកបានបញ្ជាក់ថា ៖
«ជារៀងរាល់ឆ្នាំ ស.ស.យ.ក រាជធានីភ្នំពេញ តែងបង្កើតកម្មវិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្តក្រោមការចូលរួមពីសំណាក់សមាជិកផ្ទាល់ និងសហការជាមួយបណ្តាសកលវិទ្យាល័យ និងក្រុមហ៊ុនវិស័យឯកជននានានៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាបានចូលរួមជួយដល់ភាពខ្វះខាត និងចាំបាច់របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលមានតម្រូវការខ្ពស់សម្រាប់សង្គ្រោះជីវិតមនុស្សប្រចាំថ្ងៃ»
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម កាលពីពេលកន្លងទៅធ្លាប់បានប្រាប់ឱ្យដឹងថា ក្នុងមួយថ្ងៃនៅទូទាំងប្រទេស ត្រូវការឈាមច្រើនជាងឈាមដែលទទួលបានពីសប្បុរសជន ប៉ុន្តែប្រជាពលរដ្ឋសព្វថ្ងៃនេះ នៅមិនទាន់បានយល់ច្បាស់អំពីការបរិច្ចាកឈាមនៅឡើយទេ ដោយសារពួកគាត់យល់ថា ការបរិច្ចាគឈាមធ្វើឱ្យប៉ះពាល់ដល់សុខភាព ។
លោកបានបញ្ជាក់ថា ៖
«បើក្រឡេកមើលអត្រានៃអំណោយឈាមនៅក្នុងចំណោមប្រជាជន ១ពាន់នាក់ យើងឃើញថាមានតែប្រជាជនតែ៤នាក់ប៉ុណ្ណោះដែលបានបរិច្ចាកឈាម ។ ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២០កន្លងទៅនេះ រៀងរាល់៦នាទីម្ដង មានតម្រូវការឈាមចំនួនមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ខណៈដែលតម្រូវការឈាមប្រចាំថ្ងៃនៅក្នុងរាជធានីភ្នំពេញគិតជាមធ្យមចំនួនរហូតដល់ប្រមាណ២៥០ប្លោក »



ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content