ភ្នំពេញ ៖ ជាការរំលឹកឡើងវិញ ផ្សារមូលបត្រចែកជាពីរដំណាក់គឺ ផ្សារដំបូង(primary market) និងផ្សារបន្ទាប់(secondary market)។ ជាទូទៅ ការចូលរួមនៃវិនិយោគិននៅក្នុងផ្សារមូលបត្រ គឺសំដៅដល់ការទិញលក់ភាគហ៊ុននៅទីផ្សារបន្ទាប់(នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា)។ ការចូលរួមនៅក្នុងទីផ្សារដំបូង ដែលជាការទិញហ៊ុនដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយ (កើតមានម្តងម្កាល) នៅពេលដែលមានក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង។

អត្ថបទសប្តាហ៍នេះ នឹងពន្យល់អំពីយន្តការសំខាន់ៗសម្រាប់វិនិយោគិនដែលចាប់អារម្មណ៍ចង់ទិញភាគហ៊ុនដែលទើបបោះផ្សាយ ដើម្បីកេងចំណេញទុកលក់នៅថ្ងៃជួញដូរដំបូង ឬនៅថ្ងៃជួញដូរក្រោយទៀត នៅទីផ្សារបន្ទាប់។ ការចូលរួមនៅទីផ្សារដំបូង ចែកជាពីរវគ្គគី៖ ១).ការធ្វើប៊ុកបៀលឌីង(book-building) ឬការស្ទាបស្ទង់ថ្លៃ និង ២).ការធ្វើបរិវិសកម្ម(subscription) ឬការចុះឈ្មោះទិញ។

១). ការធ្វើប៊ុកបៀលឌីង(book-building) ឬការស្ទាបស្ទង់ថ្លៃ ៖ នៅពេលបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនជាលើកដំបូង ក្រុមហ៊ុនបោះផ្សាយត្រូវការស្ទាបស្ទង់ថ្លៃភាគហ៊ុនរបស់ខ្លួនជាមុនសិន។ ដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនបោះផ្សាយធ្វើការវាយតម្លៃភាគហ៊ុនរបស់ខ្លួននៅក្នុងចន្លោះថ្លៃមួយ(price range) ហើយដាក់ស្នើទៅវិនិយោគិនសាធារណៈ(ឬសក្តានុពល) ឱ្យដាក់ថ្លៃទិញភាគហ៊ុនរបស់ខ្លួននៅក្នុងចន្លោះថ្លៃនោះ។ វិនិយោគិនអាចចូលរួមក្នុងការធ្វើប៊ុកបៀលឌីងនេះ ដោយត្រូវទៅក្រុមហ៊ុនធានាទិញមូលបត្រដែលពាក់ព័ន្ធ ឬក្រុមហ៊ុនមូលបត្រដទៃទៀតដែលចូលរួមក្នុងដំណើរការនេះ ហើយបំពេញពាក្យស្នើសុំចូលរួមធ្វើប៊ុកបៀលឌីង ដោយត្រូវបញ្ជាក់អំពីថ្លៃភាគហ៊ុន(នៅក្នុងចន្លោះអនុញ្ញាត)និងបរិមាណដែលខ្លួនចង់ទិញ រួចត្រូវតម្កល់ប្រាក់ ១០% នៃតម្លៃភាគហ៊ុនដែលខ្លួនចង់ទិញ។ ពីរបីសប្តាហ៍ក្រោយមក លទ្ធផលប៊ុកបៀលឌីងដែលក្នុងនោះមានថ្លៃដែលត្រូវធ្វើសំណើលក់(offering price) នឹងត្រូវប្រកាសជាសាធារណៈ។ វិនិយោគិនដែលមិនជោគជ័យនៅក្នុងប៊ុកបៀលឌីង(វិនិយោគិនដែលដាក់ថ្លៃទិញទាបជាងថ្លៃដែលត្រូវធ្វើសំណើលក់) អាចដកប្រាក់កក់របស់ខ្លួន ១០%មកវិញ ប្រសិនបើមិនចង់បន្តទៅវគ្គបរិវិសកម្ម។
២). ការធ្វើបរិវិសកម្ម(subscription) ឬការចុះឈ្មោះទិញ ៖ នៅពេលស្ទាបស្ទង់និងកំណត់ថ្លៃបោះផ្សាយរួចហើយ ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ នឹងត្រូវរៀបចំវគ្គបរិវិសកម្មបន្តទៀត ដើម្បីអនុញ្ញាតឱ្យវិនិយោគិនចុះឈ្មោះទិញភាគហ៊ុនរបស់ខ្លួន នៅថ្លៃដែលបានកំណត់រួច(offering price)។
វិនិយោគិនដែលជោគជ័យនៅក្នុងប៊ុកបៀលឌីង(វិនិយោគិនដែលដាក់ថ្លៃទិញខ្ពស់ជាង ឬស្មើថ្លៃដែលត្រូវធ្វើសំណើលក់) ត្រូវដាក់ពាក្យស្នើសុំធ្វើបរិវិសកម្មបន្តទៀត ដើម្បីទទួលបានភាគហ៊ុនដែលខ្លួនបានដាក់សំណើនៅក្នុងវគ្គប៊ុកបៀលឌីង ដោយត្រូវតម្កល់ប្រាក់បន្ថែមឱ្យគ្រប់ ១០០% នៃតម្លៃភាគហ៊ុនដែលទទួលបានជោគជ័យនៅក្នុងវគ្គប៊ុកបៀលឌីង ឬតម្លៃភាគហ៊ុនដែលខ្លួនចង់ទិញ។ វិនិយោគិនដែលមិនទទួលបានជោគជ័យ ឬដែលមិនបានចូលរួមនៅក្នុងប៊ុកបៀលឌីង ក៏អាចចូលរួមនៅក្នុងវគ្គបរិវិសកម្មបានដែរ ដោយត្រូវបំពេញពាក្យស្នើសុំធ្វើបរិវិសកម្ម និងបញ្ជាក់ពីបរិមាណភាគហ៊ុនដែលខ្លួនចង់ចុះឈ្មោះទិញ ដោយដឹងថាថ្លៃភាគហ៊ុនត្រូវបានកំណត់រួចហើយនៅវគ្គប៊ុកបៀលឌីង។
ចំនួនភាគហ៊ុនដែលលៃទុកសម្រាប់វិនិយោគិនទាំងពីរប្រភេទនេះ(និងវិនិយោគិនដែលជោគជ័យក្នុងវគ្គប៊ុកបៀលឌីងហើយចង់ទិញបន្ថែម) គឺមានតែ ៣០%នៃភាគហ៊ុនដែលបោះផ្សាយជាសាធារណៈប៉ុណ្ណោះ (បន្ទាប់ពីផាត់ចេញចំនួនភាគហ៊ុនដែលលៃបម្រុងទុកសម្រាប់លក់ជូនបុគ្គលិក)។ ៧០%ទៀត ត្រូវបានដាក់ឱ្យធ្វើប៊ុកបៀលឌីងរួចហើយ។ រាល់ការបែងចែក (ប្រសិនបើសំណើទិញលើសចំនួនភាគហ៊ុនដែលមាន) នឹងត្រូវធ្វើឡើងតាមវិធានប្រ៉ូរ៉ាតា(តាមសមាមាត្រ)។ ក្នុងករណីភាគហ៊ុនបោះផ្សាយលក់មិនអស់ ក្រុមហ៊ុនធានាទិញមូលបត្រនឹងទិញយកចំណែកដែលសល់នេះ ពីក្រុមហ៊ុនបោះផ្សាយ៕ (ប្រភព. CSX)

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content