បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃបានក្លាយជាបញ្ហាដ៏ធំ និងរុញច្រានឲ្យមនុស្សប្រមាណជាង ២ ០០០លាននាក់រស់នៅតាមតំបន់ផ្សេងគ្នាលើពិភពលោកជួបវិបត្តិ និងប៉ះពាល់ដល់កត្តាសុខភាពរហូតមានអ្នកខ្លះបង្ខំចិត្តបំលាស់ទីលំនៅ។ នេះបើយោងតាមតួលេខដែលធ្លាប់បានផ្តល់ដោយអង្គការសហប្រជាជាតិ ហៅកាត់ថា UN ។

យោងតាមរបាយការណ៍ដដែលនេះក៏បានអះអាងដែរថា បើមិនមានដំណោះស្រាយសមស្របណាមួយទៅលើការកង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់នោះទេ នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ អាចបណ្តាលឲ្យមនុស្សប្រមាណជាង៧០០លានបង្ខំចិត្តចាកចេញពីទីស្ថានដែលពួកគេធ្លាប់រស់នៅ ខណៈដែលបញ្ហាបម្រែបម្រួលអាកាសធាតុនឹងកាន់តែអាក្រក់ជាងនេះជាក់ជាមិនខាន។

ក្រោយពីបានមើលឃើញនូវបញ្ហាដ៏លំបាករបស់មនុស្សជាតិរាប់ពាន់លាននាក់បែបនេះ ក្រុមហ៊ុនអាជីវកម្មកើតថ្មី (Start-Up) មួយមានឈ្មោះថា Desolenator នៃប្រទេសហូឡង់បានស្រាវជ្រាវ និងអភិវឌ្ឍបាននូវបច្ចេកវិទ្យាដ៏ថ្មីស្រឡាងដែលអាចទាញយកទឹកសមុទ្រមកបំប្លែងជាទឹកស្អាតសម្រាប់ប្រើប្រាស់បានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពបំផុត។

បច្ចុប្បន្ន បច្ចេកវិទ្យា និងម៉ាស៊ីនបំប្លែងទឹកសមុទ្រនេះបាន និងកំពុងដាក់ឲ្យប្រើប្រាស់នៅក្នុងទីក្រុងឌុបៃរួចទៅហើយ។ បច្ចេកវិទ្យារបស់ Desolenator មានភាពងាយស្រួលខ្លាំងលើសពីការរំពឹងទុក ពីព្រោះថាវាមិនត្រូវការវិធីសាស្ត្រចម្រោះដែលទាមទារឲ្យមានការប្រើប្រាស់សារធាតុគិមី ឬធនធានធម្មជាតិណាមួយឡើយក្រៅតែពីកំដៅព្រះអាទិត្យប៉ុណ្ណោះ។
ប្រព័ន្ធដំណើរការរបស់ Desolenator ប្រៀបដូចឧបករណ៍ផលិតថាមពលពន្លឺព្រះអាទិត្យដែរ ដោយបន្ទះសូឡាដែលត្រូវយកមកប្រើប្រាស់មានទំហំ ២៥០ម៉ែត្រការ៉េ អាចផលិតបានជាទឹកស្អាតរហូតទៅដល់ ១០ ០០០លីត្រ ហើយលើសពីនេះទៅទៀត បច្ចេកវិទ្យានេះគឺដំណើរការឡើងដោយមិនមានផលប៉ះពាល់ទៅដល់បរិស្ថាននោះឡើយ។
គួរឲ្យដឹងដែរថា Desolenator គឺជាអាជីវកម្មប្រភេទ startup មួយកើតឡើងកាលពីឆ្នាំ២០១៤ មានមូលដ្ឋាននៅក្នុងប្រទេសហូឡង់ហើយផ្តោតកិច្ចការងារសំខាន់តែទៅលើបច្ចេកវិទ្យាផលិតទឹកស្អាតតាមរយៈការប្រើប្រាស់កំដៅ និងថាមពលរបស់ពន្លឺព្រះអាទិត្យតែប៉ុណ្ណោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/03/2026
កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម
ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 05/03/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ
ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/03/2026
ថ្នាក់ដឹកនាំកំពូលរបស់ ប៊ុលហ្គារី អះអាងថា គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ប៊ុលហ្គារីនោះឡើយ បើទោះជាជម្លោះយោធារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តភាពតានតឹងក៏ដោយ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content