ភ្នំពេញ ៖ ស្ថិតនៅចំណ្តាលនៃខណ្ឌទាំង៣ រួមមានខណ្ឌឫស្សីកែវ ខណ្ឌទួលគោក និងខណ្ឌសែនសុខ ដែលកំពុងមានការអភិវឌ្ឍ រីកចម្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធធំៗដែលវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនក្នុងផ្នែកសំណង់លំនៅដ្ឋានកម្រិតមធ្យម និងកម្រិតអភិជន ប្រមូលផ្តុំទៅដោយមនុស្សយ៉ាងកុះករនោះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានបង្ហាញវត្តមានគួរជាទីមោទនៈ ក្នុងនាមជាអ្នកបំពេញតម្រូវការជាក់ស្ដែងរស់នៅប្រចាំថ្ងៃ។
ជាមួយនឹងការបង្ហាញវត្តមាននៅចំកណ្តាលបេះដូងនៃខណ្ឌទាំង៣ ដែលមានមនុស្សរស់នៅជាប់ជាប្រចាំ និងចរាចរណ៍ឆ្លងកាត់សរុបប្រមាណ១លាននាក់ក្នុងមួយថ្ងៃ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បាន និងកំពុងទាក់ទាញបណ្តាអាជីវករទូទៅឱ្យចូលមកលក់ដូរផលិតផល និងសម្ភារៈផ្សេងៗ រួមទាំងបន្លែ ត្រី សាច់ ដែលជាតម្រូវការចាំបាច់របស់មនុស្សរស់នៅក្នុងតំបន់ ជាមួយនឹងលក្ខណៈពិសេសរបស់ខ្លួនជាច្រើន។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ត្រូវបានអភិវឌ្ឍន៍ឡើងក្រោមការរចនាប្លង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ជាពិសេសផ្តោតទៅលើផាសុកភាព សុវត្ថិភាព និងបង្កភាពងាយស្រួលដល់បណ្តាអាជីវករលក់ដូរក្នុងផ្សារ ក៏ដូចជាអតិថិជនផងដែរ។

លោកបានបញ្ជាក់ថា ៖
“នៅទីនេះ មានទីចំណតសម្រាប់រថយន្តធំទូលាយ ទាំងនៅជុំវិញផ្សារ និងនៅចន្លោះរវាងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ និងផ្សារទំនើប Green Mall មានទំហំជាងកន្លះហិកតា អាចផ្ទុករថយន្តបានរាប់រយគ្រឿង ប្រកបដោយសុវត្ថិភាពខ្ពស់ មានបន្ទប់ទឹកអនាម័យស្អាតធំទូលាយចំនួន៣ទីតាំង ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្សាររួមមានផ្លូវសម្រាប់ចរាចរណ៍យ៉ាងទូលាយរហូតដល់ប្រមាណ៦០ភាគរយនៃចំនួនតូបសរុប ដោយបែងចែកចេញជា២ប្រភេទ គឺប្រភេទផ្លូវមេមានទំហំរហូតដល់៦ម៉ែត្រ ប្រភេទផ្លូវតូចមានទំហំ៣ម៉ែត្រ ខណៈដែលផ្លូវនៅតាមបណ្តាផ្សារទូទៅមានទំហំត្រឹមជាង២ម៉ែត្រប៉ុណ្ណោះ”

លោកបានបន្តថា ៖
“អ្នកអភិវឌ្ឍន៍ផ្សារបានគិតគូរទៅលើផាសុកភាពជាសំខាន់ ដោយដំបូលផ្សារមានកម្ពស់ខ្ពស់ល្អ ស្រឡះ ទូលាយ មានខ្យល់ចេញចូលគ្រប់គ្រាន់ មិនក្ដៅ មិនហប់ និងមិនប៉ះពាល់ដល់គុណភាពផលិតផលដែលដាក់តាំងលក់នោះទេ។ ក្រៅពីនេះ ក៏មានការផ្គត់ផ្គង់ទឹកស្អាត ជាពិសេសបណ្តាញអគ្គិសនីគ្រប់គ្រាន់ ២៤ម៉ោង លើ ២៤ម៉ោង ដោយមានម៉ាស៊ីនភ្លើងត្រៀមផ្គត់ផ្គង់បន្ថែម ផ្តល់ភាពងាយស្រួលដល់បណ្តាអាជីវករទាំងអស់សម្រាប់អាជីវកម្មរបស់ខ្លួន រួមទាំងអតិថិជនទូទៅផងដែរ ហើយចំណុចពិសេសចុងក្រោយ គឺប្រព័ន្ធសុវត្ថិភាព ដោយមានកម្លាំងសន្តិសុខយាមកាមគ្រប់ជ្រុងជ្រោយ ២៤ម៉ោង លើ ២៤ម៉ោង រាប់ទាំងថ្ងៃឈប់សម្រាក បុណ្យទានផ្សេងៗ ដែលប្រាកដប្រជាថា ផ្តល់សុខសុវត្ថិភាពដល់ទ្រព្យសម្បត្តិ ក៏ដូចជាទំនិញ និងផលិតផលនានាទាំងអស់នៅក្នុងផ្សារបាន១០០ភាគរយផងដែរ”

គួរឱ្យដឹងផងដែរថា នៅថ្ងៃខាងមុខនេះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ នឹងក្លាយជាមណ្ឌលចែកចាយផលិតផល និងទំនិញបោះដុំយ៉ាងសកម្មទៅដល់បណ្តាអាជីវករទូទៅ ក៏ដូចជាផ្សារនានាដែលស្ថិតនៅតំបន់ជុំវិញយកទៅលក់បន្តយកចំណេញយ៉ាងសកម្មបំផុត ខណៈដែលបណ្តាញហេដ្ឋារចនាសម្ព័ន្ធដែលអភិវឌ្ឍ និងវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជាមានច្រើនខ្វាត់ខ្វែង ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ចរាចរណ៍ និងដឹកជញ្ជូន។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គណៈគ្រប់គ្រងផ្សារបានបង្កើតកម្មវិធីបញ្ជាទិញ-លក់រាយតាមអនឡាញ (App) ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើការបញ្ជាទិញទំនិញគ្រប់ប្រភេទពីផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខមកពីគ្រប់ទីកន្លែងដោយមានការធានាដឹកជញ្ជូនដល់ទីតាំងដោយមិនមានគិតថ្លៃនោះទេ ដែលវិធីសាស្ត្របញ្ជាទិញពីចម្ងាយនេះបានផ្តល់ផលចំណេញទាំងអាជីវករ ចំណេញទាំងអតិថិជន និងមានសុវត្ថិភាពខ្ពស់។
ជាមួយគ្នានេះផងដែរ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍខ្លួនក្លាយជាមណ្ឌលបោះដុំ និងលក់រាយ គណៈគ្រប់គ្រងផ្សារបានរៀបចំយុទ្ធសាស្ត្ររួចរាល់ជាស្រេចទាំងការទំនាក់ទំនងដៃគូបោះដុំ រាប់ទាំងប្រភេទទំនិញគ្រឿងអេឡិចត្រូនិក គ្រឿងទូរស័ព្ទ បន្លែ ផ្លែឈើ សម្លៀកបំពាក់ ក៏ដូចជាមធ្យោបាយដឹកជញ្ជូន ដែលធ្វើយ៉ាងណាអាចផ្តល់ភាពងាយស្រួលដល់បណ្តាអាជីវកររបស់ផ្សារមួយនេះ ជាមួយនឹងការបញ្ចុះតម្លៃឈ្នួលតូបយ៉ាងពិសេសផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content