ស្ត្រីពិការភាពម្នាក់ប្រើជំនាញលក់អនឡាញជួយបង្កើនប្រាក់ចំណូលរាប់ម៉ឺនដុល្លារដល់មនុស្សពិការផ្សេងទៀត

អ្នកនាង Zhao Yuan បានធ្លាក់ខ្លួនពិការតាំងតែពីអាយុជាង ២០ឆ្នាំ ហើយបច្ចុប្បន្នមានវ័យ៥០ឆ្នាំ បានប្រើប្រាស់ជំនាញខាងធ្វើពាណិជ្ជកម្មតាមអនឡាញរបស់នាងជួយទៅដល់មនុស្សពិការភាពផ្សេងទៀតប្រមាណជា ២០០០នាក់ដែលរស់នៅក្នុងខេត្តជាមួយគ្នា ដោយអាចមានលទ្ធភាពរកបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារក្នុងមួយខែ។

នាង Zhao កើតនៅក្នុងខេត្ត Hunan និងធ្លាប់បម្រើការងារជាគ្រូបង្រៀនមុនពេលធ្លាក់ខ្លួនពិការដោយសារជំងឺ ហើយបន្ទាប់មកក៏បានបោះបង់អាជីពជាគ្រូបង្រៀន និងព្យាយាមធ្វើការរកស៊ីជំនួសមកវិញ ដោយនៅស្រុកកំណើត អ្នកនាងបានបើកសណ្ឋាគារតូចមួយដោយខ្លួនឯង ប៉ុន្តែថវិកាមួយចំនួនធំដែលជាចំណូល នាងបានយកទៅជួយបង់ថ្លៃសាលារៀនដល់សិស្សក្រីក្រចំនួ១៣នាក់ រហូតបានបញ្ចប់ថ្នាក់វិទ្យាល័យទាំងអស់។

កាលពីឆ្នាំ២០១៧ អ្នកនាង Zhao Yuan បានសម្រេចចិត្តបានបង្កើតប្រព័ន្ធលក់ទំនិញមួយដែលធ្វើអាជីវកម្មបែបប្រពៃណី និងមានយីហោថា Sanhao Xiansheng ឬមានន័យថា ល្អ និងស្រស់ ដែលតាមរយៈយីហោនេះនាងបានជួយលក់ទំនិញបែបកសិកផលរបស់មិត្តភ័ក្ត្រ និងមនុស្សពិការភាពផ្សេងទៀតនៅក្នុងខេត្តជាមួយគ្នា។

ឆ្លងកាត់ដល់ពេលវេលារាតត្បាតនៃវិរុសកូវីដ យីហោរបស់នាងបានខាតបង់ប្រាក់ស្ទើរតែទាំងអស់ ហើយក៏បង្ខំចិត្តផ្លាស់ប្តូរអាជីវកម្មទៅជាការលក់តាមអនឡាញវិញដោយនាងបានដើរតួជាអ្នកលក់ផ្ទាល់លើបណ្តាញសង្គមផងដែរ។ ជាលទ្ធផល នាងទទួលបានជោគជ័យមិននឹកស្មានដល់ ដោយអាចបង្កើនការលក់ផលិតផលបានយ៉ាងច្រើន ជាពិសេសបានបញ្ជាទិញទំនិញ ក៏ដូចជាផលិតផលក្នុងស្រុកដែលធ្វើឡើងដោយក្រុមជនពិការភាពក្នុងតំបន់រហូតដល់ប្រមាណ ២០០០នាក់​ ជាមួយនឹងការទទួលបានចំណូលរាប់សិបម៉ឺនដុល្លារ។ គួរកត់សម្គាល់ផងដែរថា រហូតមកដល់ពេលបច្ចុប្បន្ននេះ អ្នកនាង Zhao បានជួលអ្នកលក់តាមបណ្តាញសង្គមដែលជាអ្នកពិការជិត ៦០នាក់ជាមួយនឹងការផ្តល់ប្រាក់កម្រៃប្រចាំខែ ១០ ០០០យ័ន ឬត្រូវ ១៤៩០ដុល្លារ ហើយនៅពេលខាងមុខនឹងបន្តជួលក្រុមអ្នកពិការមកធ្វើការផ្សព្វផ្សាយលក់តាមអនឡាញបែបនេះឲ្យបានរហូតទៅដល់ ១០០០នាក់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

ប្រវត្តិសាស្ត្រថ្មី ! ស៊ុយអែតបញ្ជាទិញនាវាចម្បាំងធុនធំពីបារាំងក្នុងទំហំទឹកប្រាក់ ៤.២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/05/2026

រដ្ឋាភិបាលស៊ុយអែត បានសម្រេចបញ្ជាទិញនាវាចម្បាំងធុនធំ (Frigate) ប្រភេទ FDI (Frégate de Défense et d’Intervention) ចំនួន ៤ គ្រឿង ពីក្រុមហ៊ុនបារាំង​ក្នុងតម្លៃសរុបប្រមាណជា ៤.២ ពាន់លានដុល្លារអាម៉េរិក

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិ​ច្ចស៊ីជម្រៅ អំឡុ​​​​​ងពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី