ភ្នំពេញ ៖ វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ត្រូវបានចាត់ទុកថាជាវិស័យមួយដ៏សំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារជូនប្រជាជន និងការបង់ពន្ធជូនរដ្ឋជាដើម។ ប៉ុន្តែ SME មួយចំនួន តែងតែជួបប្រទះនឹងបញ្ហាប្រភពទុន ឬហិរញ្ញវត្ថុ ក្នុងការពង្រីក ឬគាំទ្រដល់អាជីវកម្មរបស់ខ្លួន។

ថ្ងៃនេះ យើងសូមណែនាំប្រភពទុនចំនួន ៣ ដែល SME ខ្វះប្រភពទុនអាចដាក់ពាក្យស្នើសុំ ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុផែនការអាជីវកម្មរបស់ខ្លួនដូចខាងក្រោម ៖
១. ធនាគារ SME ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធនាគារ SME) ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណផ្លូវការជាធនាគារពាណិជ្ជ ដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ផ្តល់សេវកម្មឥណទាន ឬកម្ចីជូន SME តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)។
តាមរយៈការណែនាំផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការតម្រង់ទិសពីធនាគារជាតិនៃកម្ពុជា គោលបំណង និងទិសដៅជាយុទ្ធសាស្ត្រ គឺស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអាចធានាជូនលោកអ្នកនូវប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការធនាគារដែលអាចទុកចិត្តបាន និងមានស្ថិរភាព ជូនដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាដៃគូដ៏ទុកចិត្តនៃសហគ្រាសធុនតូច និងមធ្យមទាំងអស់នៅកម្ពុជា ធនាគារ SME ធានាសម្រេចឲ្យបាននូវគោលដៅដូចជា ៖ ផ្តល់ជូននូវការសហការ និងភាពជាដៃគូ ទៅដល់ដំណើរការអាជីវកម្មទាំងអស់ ធានាឲ្យបាននូវផលចំណេញពីការវិនិយោគ និងបង្កើនតម្លៃភាគហ៊ុនរបស់ភាគទុនិកទាំងអស់ ធានាឲ្យបាននូវភាពរីកចម្រើន និងរក្សាស្ថិរភាពអាជីវកម្មរបស់យើង ធានាឲ្យបាននូវទេពកោសល្យដែលអាចប្រកួតប្រជែង និងដឹកនាំពួកគេឲ្យឆ្ពោះទៅកាន់តំណែងនៃភាពជាអ្នកដឹកនាំ សម្រេចឲ្យបាននូវសុខុមាលភាព និងភាពរីករាយជូនដល់បុគ្គលិកទាំងអស់ និងសម្រេចឲ្យបាននូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបំពេញតម្រូវការរបស់អាជីវកម្មធុនតូច និងមធ្យមកម្ពុជា។
២. សហគ្រិនខ្មែរ ៖ សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់រិស័យសហគ្រិនភាព ហើយក៏មានគោលបំណងលើកស្ទួយវិស័យ SME ផងដែរ ។
សហគ្រិនខ្មែរមានបេសកម្មគាំទ្រ និងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពប្រកបដោយភាពរស់រវើក វាអាចនាំមកនូវការធ្វើពិពិធកម្មសេដ្ឋកិច្ច និងនវានុវត្តន៍ ការបង្កើនផលិតភាព និងការបង្កើតការងារសមរម្យ។ ដើម្បីសម្រេចអោយបាននូវបេសកម្មរបស់ខ្លួន សហគ្រិនខ្មែរ ប្រតិបត្តិដោយដើរតាមគោលការណ៏សំខាន់ៗដូចមានខាងក្រោម៖
១. សហគាំទ្រដល់ការកសាងប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រិនភាព
២. ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម
៣. លើកទឹកចិត្តនិងជំរុញកំណើនរបស់វិស័យអាទិភាពទាំង៤
៤. លើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិឱ្យវិនិយោគនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
៣. គ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុ ៖ វិស័យធនាគារនៅក្នុងប្រទេសកម្ពុជាគឺជាប្រព័ន្ធដែលមានពីរថ្នាក់ រួមមានវិស័យសាធារណៈ (តំណាងដោយធនាគារជាតិនៃកម្ពុជា) និងវិស័យឯកជន រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលបានចូលរួមនៅក្នុងសកម្មភាពឥណទានជនបទ។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺប្រភពទុនយ៉ាងសំខាន់សម្រាប់ប្រជាជន ឬអាជីវករ ដែលមានគោលចំណងចង់ពង្រីកអាជីវកម្ម ឬជំនួញរបស់ខ្លួន។ ដូចគ្នានេះ SME ដែលមានបំណងចង់ពង្រីកអាជីវក្មរបស់ខ្លួន អាចប្រើប្រាស់សេវកម្មឥណទាន ឬកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រីកសហគ្រាស ទៅតាមផែនការអាជីវកម្មរបស់ខ្លួន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content