ក្រសួងបរិស្ថានលើកទឹកចិត្តប្រជាជនចូលរួមរក្សាព្រៃឈរ ខណៈកម្ពុជាទទួលបានសមិទ្ធផលជាច្រើនពីឥណទានកាបូន

តាមរយៈគោលនយោបាយថែរក្សាការពារព្រៃឈើរបស់ក្រសួងបរិស្ថាន ក្រៅពីបានចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុជាសកល ថែមទាំងអាចផ្តល់នូវចំណូលបន្ថែមដល់ប្រជាសហគមន៍ក្នុងតំបន់ការពារតាមរយៈការទទួលយកអនុផលព្រៃឈើ ឬធនធានធម្មជាតិ ហើយថែមទាំងអាចចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នានាស្ទើរទូទាំងប្រទេសតាមរយៈការទទួលបានចំណូលពីការលក់ឥណទានកាបូន។

គិតចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០២០ កម្ពុជាទទួលបានចំណូលពីការលក់ឥណទានកាបូនចំនួនជាង ១១លានដុល្លារ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម នេត្រ​ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។ បន្ទាប់ពីនោះ ក្រសួងបរិស្ថានបានបង្ហាញនូវសមិទ្ធផលនានាជាច្រើនដែលបានសម្រេចបាននៅតាមតំបន់ដែលបានលក់ឥណទានកាបូន ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ មានសុវត្ថិភាពក្នុងការរស់នៅ ក៏ដូចជាបង្កើនជីវភាពគ្រួសារផងដែរ។

សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនានាដែលបានមកពីចំណូលនៃការលក់ឥណទានកាបូនកម្ពុជាកាលពីពេលកន្លងទោនេះរួមមានដូចជា ៖  

១. ខេត្តកែប តាមរយៈការលក់ឥណទានកាបូននៅទីតាំងឧទ្យានជាតិកែប សម្រេចកសាងបាន ផ្លូវបេតុងចំនួន១ខ្សែ អាចឡើងទៅដល់ទីតាំងឧទ្យានជាតិកែប ដែលពីដើមឡើយជាផ្លូវគ្រួសក្រហម និងឧស្សាហ៍ដាច់ផ្លូវដោយសារទឹកហូរ រួមជាមួយនឹងការសាងសង់ប៉មដែកនៅលើឧទ្យានជាតិកែប។

២. ខេត្តបន្ទាយមានជ័យ៖ សាងសង់ប៉មដែកនៅ អាងត្រពាំងថ្ម និងបឹងអាវៀន

៣. ខេត្តឧត្តរមានជ័យ៖ សាងសង់ប៉មដែកនៅ បឹងស្នោរ និងព្រៃសង្ឃរុក្ខវ័ន្ដ

៤. ខេត្តកំពត៖ សាងសង់ប៉មដែកនៅបឹងអន្លង់ព្រីង

៥. ខេត្តព្រៃវែង៖ សាងសង់ប៉មដែកនៅបឹងស្នេហ៍

៦. ខេត្តបាត់ដំបង៖ សាងសង់ប៉មដែកនៅភ្នំបាណន់

៧. ខេត្តកំពង់ចាម៖ សាងសង់ប៉មដែកនៅបឹងល្វេ

៨. ខេត្តព្រះសីហនុ បានសាងសង់តារាងបាល់ទាត់ពីរកន្លែងគឺនៅ វិទ្យាល័យហ៊ុនសែនវាលរេញ និងនៅសាលាបឋមសិក្សាហ៊ុនសែនក្រុង

៩. ក្រុងភ្នំពេញ សាងសង់បន្ទប់ទឹកគំរូ និងធុងចម្រោះទឹកស្អាត(៦០គ្រឿង)នៅតាមសាលារៀនដូចជា

  • វិទ្យាល័យស៊ីសុវត្ថិ
  • វិទ្យាល័យសាមគ្គី
  • វិទ្យាល័យចតុមុខ
  • វិទ្យាល័យបឹងត្របែក
  • វិទ្យាល័យសន្ធរម៉ុក
  • វិទ្យាល័យជម្ពូរវ័ន្ដ
  • វិទ្យាល័យច្បារអំពៅ
  • វិទ្យាល័យចាក់អង្រែលើ

១០. ការផ្ដល់ធុងចម្រោះទឹកស្អាត ៣០គ្រឿង នៅសាលារៀននៅខេត្ត៖ ព្រះសីហនុ ក្រចេះ បាត់ដំបង កំពង់ចាម និងព្រៃវែង

១១. ធុងចម្រោះទឹកស្អាត ២០គ្រឿង នៅតាមវត្តអារាមនៅខេត្ត៖ ភ្នំពេញ ព្រះសីហនុ បាត់ដំបង កំពង់ស្ពឺ និងកំពង់ធំ

១២. ឡដុតសំរាម៦គ្រឿង ត្រូវបានចែកទៅតាមស្រុកក្រុងនានា

១៣. ឡានដឹកសំរាម ២៥គ្រឿង ត្រូវបានចែកទៅតាមស្រុកក្រុងនានា

១៤. រម៉កដឹកសំរាម ៧០គ្រឿង ត្រូវបានចែកទៅតាមស្រុកក្រុងនានា

១៥. ព្រមទាំងទោចក្រយានយន្ដចំនួន ១២០០​គ្រឿង ទៅឱ្យមន្ត្រីឧទ្យានុរក្សគ្រប់ខេត្តក្នុងការធ្វើការងារល្បាត។ តាមរយៈសមិទ្ធផលទាំងនេះ ក្រសួងបរិស្ថានបានបន្តជំរុញលើកទឹកចិត្ត ជាពិសេសបងប្អូននៅតាមសហគមន៍ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ ឱ្យប្ដូរពីការកាប់ព្រៃឈើមកជាការទុកព្រៃដើម្បីរកចំណូលពីការលក់កាបូនវិញ ព្រោះការធ្វើបែបនេះ អាចរក្សាបានទាំងព្រៃឈើ ធានាបានទាំងសុខមាលភាពប្រជាសហគមន៍ និងធានាបាននូវចំណូលជាប្រចាំជូនដល់សហគមន៍ទាំងមូលទៀតផង៕​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី