ការ​វិនិយោគលើឧស្សាហកម្ម​រោងចក្រ​នៅកម្ពុជាបន្ត​កើនឡើង​ក្នុងឆ្នាំ២០២៣​នេះ

ភ្នំពេញ ៖ ការ​វិនិយោគ​លើវិស័យឧស្សាហកម្ម​រោងចក្រ​កាត់ដេរសម្លៀកបំពាក់​ និង​រោងចក្រកែច្នៃ​នានា​ក្នុង​ប្រទេស​កម្ពុជា​ត្រូ​វបានមើលឃើញថា​​នៅតែបន្ត​កើត​មានជា​ហូរហែ​ក្នុងឆ្នាំ២០២៣ ជាពិសេសក្រោយ​វិបត្តិ​កូ​វីដ​​១៩​បាន​ធូរស្រាល​ឡើងវិញ។ ទុនវិនិយោគ​ក្នុងវិស័យនេះ​ត្រូវបានមើលឃើញថា​មានទឹកប្រាក់​ក្រោម​១០​ដុ​ល្លា​រអាមេរិក​ក្នុងមួយគម្រោងៗ​ ។

បើតាមសេចក្ដី​ប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញជា​បន្តបន្ទាប់​បានបង្ហាញថា ​គម្រោ​ង​​ដែ​ល​​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានចេញវិញ្ញា​បនបត្រ​ចុះបញ្ជី​វិនិយោគ​ជាផ្លូវ​ការ​ភាគច្រើន​ជាគម្រោង​ឧ​ស្សា​ហ​កម្ម​ ជាក់ស្ដែង​កាលពី​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ២០២៣​កន្លងទៅនេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានចេញ​វិញ្ញាបត្រ​ចុះ​បញ្ជី​វិនិយោគ​ជាផ្លូវការ​នូវគម្រោងថ្មីចំនួន១១ ហើយសុទ្ធតែជាគម្រោង​រោងចក្រ​មានទុនក្រោម​១០​លា​ន​ដុល្លារ​​អាមេរិក​។

​ក្នុងសេចក្ដី​ប្រកាស​នោះបានបញ្ជាក់ផងដែរថា ក្នុង​ចំណោម​តំបន់ដែល​ទទួលបាន​គម្រោងថ្មីៗ​គឺកំពង់ស្ពឺហា​ក់​មាន​សក្ដានុពល​ក្នុងការទាក់ទាញ​លើគម្រោងវិនិយោគថ្មីៗជាពិសេស​គម្រោង​វិនិយោគលើ​រោងចក្រ​ឧ​ស្សា​ហ​កម្ម ។​ តាមរយៈគម្រោង​វិនិយោគ​រោងចក្រ​ថ្មីៗ​ជា​បន្តបន្ទាប់នេះដែរ បានជំរុញឱ្យតម្រូវការ​ប្រើប្រាស់ដីធ្លី​នៅក្នុង​តំបន់​សក្ដានុពល​មានការកើនឡើង​ជា​បន្តបន្ទាប់ ដោយរំពឹងថា​តម្លៃដីធ្លី​នៅតំបន់សក្ដានុពល​វិនិយោគ​រោងចក្រ​ទាំង​នេះ​នឹង​បន្តកើនឡើងបន្ថែមទៀត ។

លោក​ ឌឹត ចណ្ណា​ អគ្គនាយកក្រុមហ៊ុន​ Lucky realty បានឱ្យដឹងថា​​ ដោយសារតែមានការ​វិនិយោគ​លើ​ឧស្សាហកម្ម​រោងចក្រ​ជា​បន្តបន្ទាប់​ ដូចជា ឃ្លាំង​ស្តុកទំនិញ រោងចក្រ​នានាទើបធ្វើឱ្យតម្រូវការ​ដីធ្លី​កាន់តែ​កើនឡើង​ ហើយកាលពីអំឡុង​កូវីដ​-១៩​ ក៏​ការ​វិនិយោគលើ​រោងចក្រ​នៅតែបន្ត​មានសកម្មភាព ជាក់ស្ដែង​តាមរយៈក្រុមប្រឹក្សា​អភិវឌ្ឍន៍​បានចេញផ្សាយ​បន្ត​បន្ទាប់ក៏បានបង្ហាញពីគម្រោងរោងចក្រ​ថ្មីៗផងដែរ ។

លោក ​ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​ Advance ក៏បានឱ្យដឹងផងដែរថា​ តំបន់ឧស្សាហកម្ម​ត្រូវបានបែកចែង​ផ្សេងៗគ្នា ក្នុងនោះ តំបន់ប៉ែក​ខាងត្បូង ​និងខាងលិច​ភ្នំពេញ​ ជា​តំបន់ដែលមានការ​វិនិយោគលើ​រោងចក្រ​ឧស្សាហកម្ម​ច្រើនជាង​គេ ជាពិសេស​នៅតាមបណ្ដោយផ្លូវជាតិលេ​ខ២ លេខ​៣ និងផ្លូវជាតិ​លេខ​៤ ។ តាមរយៈសកម្មភាព​នៃការ​វិនិយោគ​រោងចក្រ​ឧស្សាហកម្ម​នេះដែរ បានជួយផ្ដល់ឱកាស​ការងារ​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ច្រើន និងបានផ្ដល់ប្រាក់ចំណូលដល់ពួកគេ​សម្រាប់​ផ្គត់ផ្គង់​ជីវភាពគ្រួសារ​ផងដែរ ។ យោងតាម​ក្រុមប្រឹក្សាភិបាលកម្ពុជា​ឱ្យដឹងថា ក្នុងរយៈពេល១ខែ​ដំបូង​នៃឆ្នាំ២០២៣​ ក្រុមប្រឹក្សាអ​ភិវឌ្ឍន៍​កម្ពុជាបាន​​អនុម័តគម្រោង​ថ្មីចំនួន​១០ ហើយក្នុងចំណោម​គម្រោងវិនិយោគ​ទាំង​១០​នោះ សុទ្ធតែជាគម្រោង​រោងចក្រ​ទាំងអស់ ដូចជា​រោងចក្រកាត់ដេរសម្លៀក​បំពាក់ ស្បែកជើង រោងចក្រផលិត​បន្ទះសូឡា និងរោងចក្រ​អេឡិចត្រូនិកជាដើម ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)