អ្នកជំនាញជំរុញឱ្យមានការកែច្នៃសំណល់រឹងឱ្យអស់ពីលទ្ធភាពសម្រាប់ប្រើប្រាស់ឡើងវិញ

សំណល់រឹង គឺជាបញ្ហាប្រឈមដ៏ធំមួយដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងតែរកដំណោះស្រាយដើម្បីទប់ទល់ ខណៈដែលការកើនឡើងនៃចំនួនសំណល់រឹងដ៏ច្រើនលើសលប់ពីមួយឆ្នាំទៅមួយឆ្នាំ បានបង្កជាការព្រួយបារម្ភជាខ្លាំងទៅដល់សុខមាលភាពប្រជាជាតិនាពេលអនាគត។

បើតាមគោលនយោបាយស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជនឆ្នាំ ២០២០-២០៣០ បានឱ្យដឹងថា បច្ចុប្បន្នសំណល់រឹងក្នុងទីប្រជុំជនមានប្រមាណ ២លានតោនក្នុងមួយឆ្នាំ ដែលត្រូវបាន​ប្រមូល​ទៅចាក់នៅទីលានសំរាមទូទាំងប្រទេស ដែលចំនួននេះមានការកើនឡើងក្នុងអាត្រា ១៥%ក្នុង​មួយ​ឆ្នាំ។ ដោយឡែក ការអនុវត្តសេវាកម្មប្រមូលសំរាមនាពេលបច្ចុប្បន្នត្រូវបានប៉ានស្មានថាក្នុងចំនួន ៦០%ប៉ុណ្ណោះនៃសំណល់រឹងដែលបានបង្កើតសរុប ខណៈដែលគេប៉ានស្មានថាចំនួន​សំណល់រឹង​សរុបក្នុងទីប្រជុំជនអាចមានចំនួនជាង ៣លានតោនក្នុងមួយឆ្នាំ។

លោក សម ផល្លា ជានាយកនៃអង្គការអប់រំបរិស្ថាន និងកែច្នៃដែលធ្វើការផ្ដោតលើការកែច្នៃសំណល់រឹងឱ្យអស់ពីលទ្ធភាព ដើម្បីកាត់បន្ថយការប៉ះពាល់នៃសំណល់ទាំងនោះទៅលើបរិស្ថាន។

អ្នកជំនាញរូបនេះបានមានប្រសាសន៍ថា ៖

“នៅក្នុង​អង្គការ​យើងមានគម្រោងកែច្នៃសំណល់ជីវៈ ដោយយើងមើលឃើញថាសំណល់ជីវៈគឺជាប្រភព​សំណល់​ធំនៅក្នុងចំណោម​សំណល់ទាំងអស់ ដូច្នេះបានជាយើងបង្កើតគម្រោងនេះដើម្បីកាត់បន្ថយ​សំណល់​​ជីវៈចេញពីទីលានកុំឱ្យ​វាឆាប់ពេញ”

លោកបន្តផងដែរថា ៖

“ប្រសិនបើសំណល់នៅសល់ក្នុងទីលានច្រើនវាអាចបង្កើតជា Green House Gas ដែលមានផ្ទុកនូវសារធាតុមេតាន ហើយយើងក៏អាចកាត់បន្ថយនៅទឹកសម្អុយរបស់​សំណល់ជីវៈ ដោយការយកសំណល់ជីវៈទៅជាជីកំប៉ុសផងដែរ”

សកម្មភាពកែច្នៃដែលអង្គការរបស់លោកផ្ដោតនោះគឺ ការច្នៃសំណល់ជីវៈទៅជាជីកំប៉ុស។ ការជ្រើសរើសយកកែច្នៃជីកំប៉ុសនេះក៏ដោយសារតែលោកមើលឃើញថា សំណល់ប្រភេទនេះ ជាសំណល់ដែលមានច្រើនជាងសំណល់ផ្សេងៗ ព្រមទាំងជាសំណល់ដែលមានក្លិនផងដែរ។

លោក សម ផល្លា បានឱ្យដឹងទៀតថា ជីកំប៉ុសមានសារៈប្រយោជន៍ខ្លាំងណាស់ ហើយការផលិតទៀតសោតក៏មិនអស់ច្រើនដែរ ព្រោះវត្ថុធាតុដើមគឺយកកាកសំណល់ផ្ទះបាយស្រាប់ៗមកធ្វើ ហើយការធ្វើជីកំប៉ុសក៏ជាវិធីក្នុងការកែច្នៃមួយដែលងាយស្រួលជាងប្រភេទសំណល់ផ្សេងៗទៀត​ដែរ។ ប៉ុន្តែ តាមការសង្កេតរបស់លោក ការកែច្នៃសំណល់ជីវៈគឺមានតិចតួចណាស់ ដែលសូម្បីតែកសិករ ខ្លួនឯងក៏ទិញជីគីមីគេមកប្រើ ហើយបោះចោលសំណល់ពីផ្ទះបាយដែរ។

ជាមួយនឹងបទពិសោធន៍កែច្នៃ និងអប់រំកន្លងមក លោក សម ផល្លា បានអំពាវនាវឱ្យពលរដ្ឋរៀនធ្វើជីកំប៉ុសដោយខ្លួនឯង សម្រាប់ដាក់ដំណាំខ្លួនឯង មិនថាក្នុងទ្រង់ទ្រាយតូចឬធំនោះឡើយ ព្រោះនោះជាការប្រើប្រាស់ធនធានឱ្យអស់ពីលទ្ធភាព និងថែមទាំងកាត់បន្ថយសំណល់ជីវៈចូលទៅ ក្នុងទីលានផងដែរ។ ម្យ៉ាងទៀត លោកសំណូមពរ​ឱ្យប្រជាជនរៀនបែងចែកសំរាមមុននឹងវេចខ្ចប់ដាក់ឱ្យ ក្រុមហ៊ុនសំរាម ប្រមូល។ ការបែងចែកនេះ គឺលោកចង់បានន័យថា ប្រភេទប្លាស្ទីកដែលអាចលក់បានសូមឱ្យអ្នក ប្រើប្រាស់ទុកផ្សេង ហើយប្រភេទដបដាក់ផ្សេង និងប្រភេទសំណល់ជីវៈដែលជាសំណល់សើម ដាក់ផ្សេងជាដើម។

គួរបញ្ជាក់ផងដែរថា នៅពេលបច្ចុប្បន្ននេះ ការបង្កើតសំរាមជាមធ្យមក្នុងមនុស្សម្នាក់ប្រហែល ០,៨០ គីឡូក្រាមក្នុងមួយថ្ងៃសម្រាប់រាជធានី / ក្រុង ស្រុក ដែលមានមានការអភិវឌ្ឍខ្លាំង។ រីឯតំបន់ដែលមានការអភិវឌ្ឍមធ្យមមានចំនួនពី ០,៥០គីឡូក្រាម​ ទៅ ០,៨០ គីឡូក្រាមក្នុងមួយថ្ងៃ។

ទន្ទឹមនឹងការកើនឡើងយ៉ាងគំហុកនៃសំណល់រឹងទាំងនេះ រដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធបាន ចេញសកម្មភាពលើកទឹកចិត្តឱ្យមានការកែច្នៃសំណល់ទាំងនោះសម្រាប់ប្រើប្រាស់ឡើងវិញ ប៉ុន្តែការកែច្នៃគឺនៅមានក្នុងកម្រិតតិចតួចនៅឡើយ ដោយក្នុងចំណោមបរិមាណសំរាម ៦០%-៧០% ដែលត្រូវបានប្រមូលទៅចាក់ចោលនៅទីលាន មានសំរាមប្រមាណជា ២០%ប៉ុណ្ណោះ ដែលបានដកហូតមកប្រើប្រាស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។