អាជីវកម្ម «ណែមយើង»​ នៅតែអាចរីកលូតលាស់បាន ត្បិតចាប់ផ្ដើមក្នុងអំ​ឡុងពេលនៃការរាត្បាតកូវីដក៏ដោយ

បាត់ដំបង ៖ ជាអាជីវកម្មក្នុងស្រុក ដែលបានបង្កើតឡើងនៅក្នុងអំឡុងពេលកើតមានវិបត្តិសេដ្ឋកិច្ច ជាពិសេសវិបត្តិនៃជំងឺកូវីដមានការរីករាលដាលនៅទូទាំងសកលលោក ណែម យើង បានបន្តខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងមមាញឹក ជាមួយនឹងការទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង និងមានទីផ្សារយ៉ាងទូលាយ ដែលដើរបញ្ច្រាសទិសរបស់អាជីវកម្មមួយចំនួនបានបិទទ្វារដោយសារតែមិនអាចទ្រាំទ្រនឹងការខាតបង់បាន។

លោក សំ បូរិន ជាម្ចាស់អាជីវកម្ម «ណែមយើង» ដែលជាសិប្បកម្មផលិតណែមរសជាតិបាត់ដំបងបានមានប្រសាសន៍ប្រាប់ឱ្យថា តាមការពិតទៅ អាជីវកម្មមួយនេះបានចាប់ផ្ដើមលើកដំបូងតាំងពីឆ្នាំ២០១៦ ប៉ុន្តែសម្រាប់ការពង្រឹង និងពង្រីកយ៉ាងពេញលេញគឺនៅអំ​ឡុងពេលនៃការរីករាលជំងឺកូវីដ​១៩ ពោលគឺនៅពេលមានវិបត្តិគឺចាប់ផ្ដើមធ្វើខ្លាំង លុះដល់ពេលសេដ្ឋកិច្ចដើរឡើងវិញគេក៏ស្គាល់កេរ្តិ៍ឈ្មោះណែមយើងកាន់តែច្រើន។​

លោកបាន​បន្តថា ៖

“សម្រាប់សិប្បកម្មនេះមានអ្នកផលិតចំនួន ៦នាក់ ហើយការផលិតប្រចាំថ្ងៃ​អាចផលិ​តបា​នប្រមាណ ៦០០-៧០០​ កញ្ចប់ ឬថ្ងៃខ្លះមានការកម្ម៉ង់ច្រើនអាចផលិតដល់ទៅ ១ ៥០០ កញ្ចប់ក៏មាន ហើយបន្ត​លក់បោះដុំទៅតាមបណ្ដាលខេត្តស្ទើរទូទាំងប្រទេស ជាពិសេសទៅតាមបណ្ដាលផ្សារទំនើប ម៉ាត និងផ្សារធម្មជាតិ ដូចជា ឡាក់គី, ជីបម៉ុង, តេលា, កាល់តិច និងTotal Circle-K ជាដើម។”

សម្រាប់ចំណុចពិសេសរបស់ផលិតផល «ណែមយើង» ត្រូវបានលោក សំ បូរិន បាន​បញ្ជាក់ថា ៖

“ចំពោះផ​លិតផលយើង គឺពាក់ព័ន្ធនឹងអនាម័យ បើគ្មានអនាម័យក៏លក់អត់បានដែរ ទីមួយគឺអនាម័យនេះតែម្ដង ទីពីរគឺរសជាតិ​ ដែលយើងផលិតណែម​ដោយ​មាន​ការ​ច្នៃមានការវេចខ្ចប់បានត្រឹមត្រូវតាមស្តង់ដារអាចលក់ក្នុ​ង​ផ្សា​រទំនើបបាន”

ចំពោះផលិតផលណែម «សិប្បកម្មណែមយើង» មានផលិតផលចម្បងៗ៣ប្រភេទគឺ ណែមសាច់ត្រីសុទ្ធ, ណែមសាច់ត្រីលាយស្បែកជ្រូក និងណែមស្បែកជ្រូកសុទ្ធ ដែលសុទ្ធតែមានរសជាតិឆ្ងាញ់ ផលិតពីវត្ថុធាតុដើមល្អៗ ពិសេសការផលិតមានកាលកំណត់ត្រឹមត្រូវ។  ពាក់ព័ន្ធនឹងការដឹកជញ្ជូនវិញ ម្ចាស់សិប្បកម្មរូបនេះរៀបរាប់ថា ការដឹកជញ្ជូនណែម គឺខាងសិប្បកម្ម​របស់​លោកដឹកនៅពេលដែលណែមមិនទាន់គ្រប់អាយុ។

លោកបានពន្យល់ថា ៖

“ណែមមិនទាន់គ្រប់អាយុនេះ គឺ​មានន័យថា ណែមដែលយើង​ផលិតហើយ មាន​រយៈពេ​ល ៤យប់ ៤ថ្ងៃ ទើបគ្រប់អាយុរបស់វា ​មានរជាតិជូរល្មម បន្ទាប់ពីគ្រប់អាយុហើយទើបគេត្រូវរក្សាទុ​កក្នុងទូរទឹកកចៀសវាងណែមជូរជ្រុល ខូចគុណភាព ហើយ​លុះដាក់រក្សាទុកក្នុងកន្លែងត្រជាក់ហើយ គេអាចរក្សាទុកបានរយៈពេល ៩០ថ្ងៃបន្ថែមទៀត​។”  

បើតាមការបញ្ជាក់ប្រាប់ពី​ម្ចាស់សិប្បកម្មណែម​ លោក សំ បូរិន ក៏មានគម្រោងទៅថ្ងៃអនាគត គឺ​លោក​ចង់គ្រប់គ្រងទីផ្សារបន្ថែម និងពង្រីកសមត្ថភាពផលិតឱ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ផលិតផលណែមបាត់ដំបងនេះរបស់​លោកនេះ ទៅទូទាំងប្រទេសតែម្តង​៕ អត្ថបទដោយ ៖ នី ស្រីពៅ ​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាគម TAFTAC គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ផលិតវត្ថុធាតុដើមនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសមួយជាក់លាក់ សម្រាប់ការផលិតវត្ថុធាតុដើមក្នុងស្រុក ក្នុងគោលដៅដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

តម្រូវការ​ជ័រកៅស៊ូក្នុងស្រុកកើនឡើងខ្ពស់ ខណៈ​រោងចក្រ​ផលិត​សំបកកង់រថយន្តចំនួន៨បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

នៅទូទាំង​ប្រទេស​កម្ពុជា​ មានរោងចក្រ​ផលិត​សំបក​កង់រថយន្ត​ចំនួន៨ ដោយ​មួយចំនួនបានដាក់​ដំណើរការរួចរាល់ ហើយមួយចំនួនទៀត​កំពុង​សាងសង់​រោងចក្រ​ដែលនឹង​ដាក់​ឱ្យដំណើរការក្នុងពេលឆាប់ៗ

វឌ្ឍនភាពគម្រោងពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម សម្រេចបានជិត ៩០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា ៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ កំពុងបង្ហាញវឌ្ឍនភាពយ៉ាងឆាប់រហ័សដោយសម្រេចបានលទ្ធផលប្រមាណ ៨៩,៨៨%

អ៊ីរ៉ង់ នឹងធ្វើឱ្យទីផ្សារប្រេងជួបហានិភ័យដោយការប្រើប្រាស់លុយ Petroyuan ដើម្បីសងសឹកអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

អ៊ីរ៉ង់ គ្រោងអនុញ្ញាតឲ្យនាវាដឹកប្រេងធំៗអាចឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះឡើងវិញបាន ប៉ុន្តែក្នុងលក្ខខណ្ឌដ៏ពិសេសមួយគឺការប្រើប្រាស់លុយយ័នរបស់ចិន​ Petroyuan ជារូបិយបណ្ណសម្រាប់ការជួញដូរប្រេង

សហភាពអឺរ៉ុប គ្រោងជួសជុលបំពង់បង្ហូរប្រេងពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន និងផ្តល់ប្រាក់កម្ចី ៩០ ពាន់លានអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

បំពង់បង្ហូរប្រេង Druzhba បូមពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួនរួមមាន ហុងគ្រី ស្លូវ៉ាគី បេឡារុស ប៉ូឡូញ អាល្លឺម៉ង់ និង ឆែក។ វាត្រូវបានរងការខូចខាតដោយសារសង្គ្រាម ដែលធ្វើឲ្យមានភាព​តានតឹង​បាន​ផ្ទុះឡើង​រវាង​ប្រទេស​ជិតខាងជាពិសេសទីក្រុងបូដាប៉េសចោទប្រកាន់ទីក្រុងគៀវមិនបានជួសជុលវាឡើងវិញ

ការផលិតជីកសិកម្មក្នុងស្រុកជួយកាត់បន្ថយចំណាយលើការនាំចូលជាង ១៧លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

វត្តមានក្រុមហ៊ុនផលិតជីកសិកម្មក្នុងស្រុក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយលើចំ​ណាយនៃការនាំចូលជីកសិកម្មពីក្រៅប្រទេសបានប្រមាណជាង ១៧លានដុល្លារនៅឆ្នាំ២០២៥

ធនាគារ APD ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធធនាគារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/03/2026

ធនាគារ អេភីឌី (APD Bank) បានប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងបុគ្គល ឬស្ថាប័នពាក់ព័ន្ធណាមួយ ដែលបន្តផ្សព្វផ្សាយ ឬចែកចាយព័ត៌មានមិនពិតពាក់ព័ន្ធធនាគារ ខណៈធនាគារ អះអាងថា ខ្លួនកំពុងបានធ្វើការយ៉ាងជិតស្និតជាមួយនឹងធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយសមស្របជូនអតិថិជន និងធានាថា រាល់ប្រតិបត្តិការទាំងអស់របស់ធនាគារនឹងត្រលប់មកភាពប្រក្រតីវិញ។

ក្រុមហ៊ុនអូទ្រីសជាច្រើន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

ក្រុមហ៊ុនអូទ្រីសចំនួន ១៩ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦។

ធនាគារពាណិជ្ជចំនួន ១៣ កំពុងផ្តល់សេវាកម្មប្រមូលចំណូលគយ និងរដ្ឋាករកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/03/2026

គិតចាប់ពីឆ្នាំ២០១៣ មកដល់ដើមឆ្នាំ២០២៦ មានធនាគារពាណិជ្ជចំនួន ១៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករកម្ពុជា

ផែនទីបង្ហាញផ្លូវ STRACAP នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងសកលរបស់កម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/03/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ‘ផែនទីបង្ហាញផ្លូវស្តីពីស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ឆ្នាំ២០២៦–២០៣២’ ដែលជាជំហានសំខាន់មួយ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) និងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)