ការប្រើប្រាស់កម្ចីត្រូវតាមគោលដៅនឹងជួយឱ្យម្ចាស់អាជីវកម្មបង្កើនប្រាក់ចំណូល

សៀមរាប ៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតទុនសម្រាប់ការបើក ឬពង្រីកអាជីវកម្ម។ ទន្ទឹមនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចូលចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់អាជីវកម្មខ្នាតតូច និងមធ្យមដល់ប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួន។

ជាក់ស្តែង អ្នកស្រី រ៉ា ទីវី មានអាយុ ៣២ឆ្នាំ និងស្វាមីមានឈ្មោះ អ៊ូ គីមហៀង ប្រកបរបរជាអ្នកលក់គ្រឿងសង្ហារឹមមានទីលំនៅ នៅ ភូមិប្រីយ៍ថ្មី ឃុំទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានសមាជិកគ្រួសារ ០៥ នាក់ បានសម្រេចចិត្តប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែង ដែលជួយពង្រីកអាជីវកម្ម និងបង្កើនចំណូលដល់គ្រួសាររបស់អ្នកស្រី។

ដំបូងឡើយ នៅក្នុងឆ្នាំ ២០១៣ អ្នកស្រីមានគោលបំណងចង់ទិញម៉ូតូថ្មីមួយ សម្រាប់ទុកធ្វើដំណើរនៅក្នុងគ្រួសារ អ្នកស្រីក៏សម្រេចចិត្តប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែង ជាលើកទី១ ចំនួន ២.០០០.០០០ រៀល។

អ្នកស្រីបានឱ្យដឹងថា កាលពីមុន អ្នកស្រីធ្លាប់ធ្វើជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយ ប៉ុន្តែក៏បានសម្រេចចិត្តលាឈប់ពីការងារនៅឆ្នាំ២០១៤ ដើម្បីមកធ្វើអាជីវកម្មលក់គ្រឿងសង្ហារឹមនេះ ជាមួយនឹងស្វាមីរបស់អ្នកស្រីវិញ ព្រោះវាជាមុខរបរដែលបន្សល់មកពីឪពុកម្តាយជាយូរណាស់មកហើយ។ ពេលនោះ លោកស្រីក៏សម្រេចចិត្ត ប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះចំនួន ១.០០០ ដុល្លារ ដើម្បីទិញម៉ាស៊ីនឈូសឈើ និងសម្ភារៈប្រើប្រាស់មួយចំនួនបន្ថែម ។

បន្ទាប់មក ដោយមានតម្រូវការអតិថិជនកើនឡើង អ្នកស្រីបានបន្តប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដដែលជាបន្តបន្ទាប់ ដើម្បីទិញឈើ និងសម្ភារប្រើប្រាស់ជាហូរហែរ ដើម្បីអាចទ្រទ្រង់នឹងអាជីវកម្ម។ រហូតដល់ឆ្នាំ ២០២២ អ្នកស្រីបានប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះជាលើកទី៧ ចំនួន ៦.០០០ ដុល្លារ ដោយមួយផ្នែកយកទៅពង្រីកសិប្បកម្មគ្រឿងសង្ហារឹម និងមួយផ្នែកទៀតយកទៅកែលម្អគេហដ្ឋាន។

អ្នកស្រីបានលើកឡើងថា បើនិយាយពីប្រាក់ចំណូលនៅក្នុងគ្រួសារវិញ គឺមានការកើនឡើងល្អប្រសើរ ដោយអ្នកស្រីអាចរកចំណូលដុលបាន ៣៥០ ដុល្លារ ក្នុងមួយខែ បើធៀបពីមុន គ្រួសារអ្នកស្រីអាចរកចំណូលបានត្រឹមតែ ១០០ ទៅ ២០០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ បំណងប្រាថ្នាទៅថ្ងៃអនាគត អ្នកស្រីមានបំណងចង់ពង្រីកអាជីវកម្មរបស់អ្នកស្រីឱ្យកាន់តែធំជាងនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាបង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។ ជាចុងក្រោយ អ្នកស្រីបានថ្លែងអំណរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្តល់ប្រាក់កម្ចីធ្វើឱ្យអាជីវកម្មរបស់អ្នកស្រីរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

នេះសបញ្ជាក់ឱ្យឃើញថា ការប្រើប្រាស់កម្ចីចំគោលដៅ និងមានផែនការច្បាស់លាស់ក្នុងអាជីវកម្មបានជួយឱ្យ អ្នកស្រី រ៉ា ទីវី និងគ្រួសារ ទទួលបានកំណូលកើនឡើង និងថែមទាំងជួយដល់ការពង្រីកអាជីវកម្មរបស់អ្នកផងដែរ។

ជុំវិញការប្រើប្រាស់កម្ចីគោលដៅនេះ លោក កាំង តុងងី អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានថ្លែងប្រាប់ថា ដើម្បីធានាបាននូវជោគជ័យក្នុងការប្រើប្រាស់ឥណទាន អតិថិជនត្រូវរៀបចំផែនការណ៍អោយបានច្បាស់ និងប្រើប្រាស់កម្ចីអោយត្រូវតាមគោលដៅ។ លោកបានថ្លែងថា ៖

“កម្ចីត្រូវតាមគោលដៅ គឺជាការប្រើប្រាស់ឱ្យត្រូវតាមផែនការណ៍ដែលបានគ្រោងទុក ដូចជាយកទៅបង្កើតមុខរប ពង្រីកមុខរប ឬទិញសំភារៈចាំបាច់ណាមួយក្នុងគោលបំណងបង្កើនប្រាក់ចំណូល ឬកាត់បន្ថយការចំណាយ។ ការប្រើប្រាស់កម្ចីត្រូវតាមគោលដៅ នឹងជួយឱ្យអតិថិជនបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពគ្រួសារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ៕”


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី