អង្គការសហប្រជាជាតិប្រកាសគាំទ្រក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណបៃតងនៅកម្ពុជា

ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកលប្រចាំប្រទេសកម្ពុជា (GGGI) នៅខែមីនា ឆ្នាំ២០២៣ បានសហការជាមួយសាជីវកម្មធានាឥណទានវិនិយោគ (CGIF) និងក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជនដាក់ឱ្យដំណើរការគម្រោងជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។

ESCAP និងដៃគូសហការមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណឯកជនចំនួន ៣ ត្រូវបានជ្រើសរើស ហើយនឹងត្រូវបានផ្តល់ការគាំទ្រក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាពក្នុងឆ្នាំ ២០២៣។ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស រួមមាន ៖

១. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត៖ ជាគ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុទទួល ប្រាក់ បញ្ញើនៅ កម្ពុជា គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព ក្នុងទំហំទឹកប្រាក់ ៥០ លានដុល្លារអាមេរិក។ ២. ក្រុមហ៊ុន ហ្គោលដេន ទ្រី៖ ជាក្រុមហ៊ុនអចលនទ្រព្យដែលនឹងត្រូវទទួលបានការគាំទ្រក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតងជាលើកទីពីរ ក្នុងទំហំទឹកប្រាក់ ២៥ លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសំណង់បៃតង។ ៣. ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Royal Group Phnom Penh SEZ)៖ ជាក្រុមហ៊ុន ចុះ បញ្ជី លក់មូលបត្រ ជាសាធារណៈ ដែល គ្រប់ គ្រង តំបន់ សេដ្ឋកិច្ច ពិសេស ភ្នំពេញ នឹង ទទួលបានការ គាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណ និរន្តរភាព ក្នុងទំហំទឹកប្រាក់ ២០ លានដុល្លារ។

ដោយសារតែក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ ជាទូទៅប្រឈមមុខនឹងឧបសគ្គយ៉ាងច្រើនក្នុងការបោះផ្សាយសញ្ញាបណ្ណ Thematic (សញ្ញាបណ្ណបៃតង សង្គម និងនិរន្តរភាព) ដោយសារតែកត្តាការយល់ដឹង និងសមត្ថភាពនៅមានកម្រិតរបស់ក្រុមហ៊ុន ក៏ដូចជាការចំណាយនៃការបោះផ្សាយកាន់តែខ្ពស់។ CGIF, ESCAP, GGGI និង GuarantCo នឹងរួមគ្នាផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រដល់ក្រុមហ៊ុនត្រៀមបោះផ្សាយនាពេលអនាគត ដូចជាការគាំទ្រក្នុងការអភិវឌ្ឍក្របខណ្ឌសញ្ញាបណ្ណ ការបំពេញតាមឧត្តមានុវត្តន៍ ការសម្របសម្រួលការរាយការណ៍ក្រោយបោះផ្សាយ និងផ្តល់ជម្រើសសហហិរញ្ញប្បទាន ដើម្បីកាត់បន្ថយថ្លៃដើមនៃការបោះផ្សាយសញ្ញាបណ្ណ និងការគាំទ្រលើការវិនិយោគ។

សរុបមក កម្មវិធីនេះផ្តល់ឱ្យក្រុមហ៊ុនបោះផ្សាយដែលត្រូវបានជ្រើសរើសនូវជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដែលត្រូវការការគាំទ្រដល់ការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាព ដើម្បីចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងផ្សារភាគហ៊ុនផ្សេងទៀតដែលសមស្រប។ លើសពីនេះទៅទៀត ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសទាំង ៣ ខាងលើ នឹងទទួលបាននូវការគាំទ្រសម្រាប់ការត្រៀមបោះផ្សាយ ដើម្បីអាចឈានដល់ការបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណ។

លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃ ESCAP បានថ្លែងថា

“ការដាក់ឱ្យដំណើរការនូវកម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា គឺជាសមិទ្ធផលសំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងនិរន្តរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរយៈការដោះស្រាយនូវបញ្ហាប្រឈមដែលក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណជួបប្រទះនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ និងការពង្រឹងនូវចំណេះដឹង និងសមត្ថភាពរបស់ក្រុមហ៊ុន យើងមានគោលបំណងដើម្បីពង្រីកសក្តានុពលសញ្ញាបណ្ណ Thematic ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរទៅកាន់អនាគតប្រកបដោយនិរន្តរភាព និងភាពធន់ជាងមុន។”

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាអាទិភាពចម្បងមួយ ក្នុង យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួន។ ដើម្បីអាចសម្រេចបាននូវគោលដៅនេះ គឺត្រូវការនូវមូលនិធិដ៏ច្រើន។ នៅក្នុងការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDC) ចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ផែនការកាត់បន្ថយការបន្ស៊ាំ និងការប្រែប្រួលអាកាសធាតុរបស់ខ្លួននឹងត្រូវការថវិកាសរុបប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក។ សញ្ញាបណ្ណ Thematic មានសក្តានុពលក្នុងការបំពេញនូវគម្លាតហិរញ្ញប្បទាននេះ ដោយការកៀរគរការវិនិយោគសម្រាប់វិស័យសាធារណៈ និងឯកជនសម្រាប់គំនិតផ្តួចផ្តើមបៃតង និងនិរន្តរភាព។

លោក បណ្ឌិត Frank Rijsberman អគ្គនាយក GGGI បានលើកឡើងថា

“កម្មវិធីជំរុញការបោះ-ផ្សាយសញ្ញាបណ្ណ និរន្តរភាពនៅកម្ពុជាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ យើងមានសេចក្តីរំភើបរីករាយក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណដែលត្រូវបានជ្រើសរើសទាំងបីគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ហ្គោលដេន ទ្រី និង PPSP ដែលនេះជាការបង្ហាញពីភាពជាអ្នកដឹកនាំរបស់កម្ពុជាលើការរីកលូតលាស់ទីផ្សារសញ្ញាបណ្ណ Thematic។ ទំហំសញ្ញាបណ្ណនិរន្តរភាពរបស់ក្រុមហ៊ុនបោះផ្សាយសក្តានុពលទាំងបី សរុបប្រមាណ ៩៥ លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៥០% នៃសញ្ញាបណ្ណធម្មតាដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ GGGI នៅតែប្តេជ្ញាចិត្តគាំទ្រដល់ក្រុមហ៊ុនបោះផ្សាយក្នុងវិស័យឯកជនក្នុងការកំណត់គម្រោងបៃតង ការអភិវឌ្ឍក្របខណ្ឌសញ្ញាបណ្ណប្រកបដោយនិរន្តរភាព និងការផ្តល់ឱកាសនូវការពង្រឹងឥណទាន ដើម្បីជំរុញ ហិរញ្ញប្បទាន ប្រកប ដោយ និរន្តរភាព នៅ កម្ពុជា។”

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន .ម.ក. បានលើកឡើងថា ន.ម.ក. ជាមួយនឹងដៃគូអភិវឌ្ឍន៍ ESCAP និង GGGI មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការជ្រើសរើសក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណសម្រាប់វិស័យឯកជន ដើម្បីទទួលបាននូវការគាំទ្រក្រោមក្របខណ្ឌការជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។ ឯកឧត្តមបានបន្តថា នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការរីកចម្រើននៃទីផ្សារមូលធនរបស់កម្ពុជា និងការសម្រេចបាននូវគោលដៅរបស់យើងក្នុងការលើកទឹកចិត្តឱ្យមានការប្រើប្រាស់នូវសញ្ញាបណ្ណបៃតង និរន្តរភាព និងផ្សារភ្ជាប់និរន្តរភាព ដើម្បីជួយដល់កំណើនវិស័យឯកជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ