ទោះមានដីតិចតួចក៏អាចដាំស្ពៃបូកគោបានយ៉ាងងាយស្រួល និងទទួលបានទិន្នផលល្អ

ស្ពៃបូកគោ ជាបន្លែមួយប្រភេទដែលគេនិយមទទួលទាន ពិសេសអាចច្នៃស្លបានច្រើនមុនមិនថាឆារ ឬស្ងោរនោះទេ តែភាគច្រើនគេទិញស្ពៃនេះមកពីផ្សារច្រើនជាងការដាំដុះដោយខ្លួនឯងជាលក្ខណៈគ្រួសារ។ ឆ្លៀតនៅក្នុងឱកាសនេះ AMS សូមជូនជាយោបល់ថា ទោះជាលោកអ្នកមិនមានដីធំទូលាយសម្រាប់ការដាំដុះក្ដី ប៉ុន្តែក៏អាចប្រើប្រាស់ដីដែលដាក់ក្នុងផើងសម្រាប់ដាំក៏បានដែលមានលក្ខណៈងាយស្រួល ចំណាយលុយតិច និងទទួលបានបន្លែសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ដោយការដកស្រងចេញពីគណនីអ្នកជំនាញកសិកម្ម «រៀនដាំ»។

ក្នុងការដាំស្ពៃបូកគោ អ្វីដែលគេត្រូវការនោះគឺផើងតូចល្មមសម្រាប់ដាក់ដីដាំដំណាំ ហើយល្បាយដីសម្រាប់ដាំស្ពៃត្រូវមានលាយជាមួយនឹងធ្យូងអង្កាម ក៏ដូចជាជីកំប៉ុស្តិ៍ដើម្បីឱ្យដីមានជីជាតិគ្រប់គ្រាប់សម្រាប់ដំណាំ។ សម្រាប់ទីតាំង យើងអាចដាក់ផើងរុក្ខជាតិនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនមានសត្វណាអាចមកចឹកបំផ្លាញបាន។

ចំពោះ កូនស្ពៃបូកគោ គេត្រូវបណ្ដុះកូនពូជសម្រាប់ដាក់ដាំ ដោយមានអាយុប្រមាណ ២សប្ដាហ៍ ឬតូចជាងនេះ ហើយកូនរុក្ខជាតិនេះអាចយកកូនស្ពៃដាំលើទឹកក៏អាចយកមកដាំលើដីបានដូចគ្នា។ បន្ទាប់មក គេត្រូវដាក់ដាំនៅពេលល្ងាចមេឃត្រជាក់ទើបកូនដំណាំមិនត្រូវក្ដៅខ្លាំង ធ្វើឱ្យកូនស្ពៃអន់។  

សម្រាប់ការថែទាំ ស្ពៃបូកគោក៏មិនខុសពីបន្លែស្លឹកដទៃទៀតដែរ ដែលអ្នកដាំត្រូវការមើលថែ ពិសេសរយៈពេលមួយសប្ដាហ៍ដំបូងគេត្រូវស្រោចទឹកឱ្យបានគ្រប់គ្រាន់ និងគ្របកូនស្ពៃកុំឱ្យត្រូវកម្ដៅខ្លាំង។ ក្រៅពីនេះ គេក៏ត្រូវការដកស្មៅ ជ្រោយដី បន្ថែមជីកំប៉ុស្តិ៍ប្រមាណ ១សប្ដាហ៍ម្ដង និងស្រោចជីទឹករៀងរាល់៣-៥ថ្ងៃម្ដង ដើម្បីបំប៉នដំណាំឱ្យទទួលបានជីជាតិគ្រប់គ្រាន់។

ពាក់ព័ន្ធនឹងការស្រោចទឹក គេត្រូវស្រោចដោយប្រើប្រព័ន្ធដំណក់ទឹក ឬស្រោចទៅលើគល់ដំណាំ ចៀសវាងស្រោចលើស្លឹកដំណាំធ្វើឱ្យស្ពៃមិនក្ដោបល្អ ហើយការស្រោចទឹកនេះផងដែរ កសិករក៏ត្រូវយកចិត្តទុកដាក់ ពោលគឺស្រោចទឹកក្នុងបរិមាណសមល្មម មិនស្រោចជោគពេកធ្វើឱ្យស្ពៃអាចរលួយ ខាតប្រយោជន៍។  បន្ទាប់ពីដាំបានរយៈពេល ១ខែ គេអាចបេះស្លឹកណាដែលមិនល្អចេញ និងបន្ថែមជីកំប៉ុស្តិ៍ដើម្បីបំប៉នដំណាំ ហើយរយៈពេលដាំរបស់ស្ពៃបូកគោគឺ ៧០-៧៥ថ្ងៃ អាស្រ័យទៅតាមពូជផងដែរ។

គួរបញ្ជាក់ដែរថា បងប្អូនមិនថានៅតំបន់ជនបទ ឬទីក្រុងដែលពុំមានដីធំសម្រាប់ដាំដំណាំក៏ដោយ ក៏អាចសាកល្បងដាំដំណាំក្នុងផើងបានដែរ ដោយសារវាងាយស្រួលក្នុងការគ្រប់គ្រង ការរៀបចំដី ប្រើទីធ្លាតូចមិនចាំបាច់ទាល់តែមានដីធំទើបអាចដាំបន្លែបាននោះទេ ពិសេសគឺអាចទទួលបានបន្លែធម្មជាតិសម្រាប់ទទួលទានក្នុងក្រុមគ្រួសារ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)