សមិទ្ធផលសំខាន់ៗ៦ចំណុចរបស់ក្រសួងការងារក្នុងឆ្នាំ២០២៣ និងទិសដៅសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ ៖ កាលពីឆ្នាំ២០២៣កន្លងទៅនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ និងការលះបង់កម្លាំងកាយចិត្តក្នុងការអនុវត្តនូវយន្តការនានា ជាលទ្ធផលសម្រេចបានសមិទ្ធផលសំខាន់ចំនួន៦ចំណុច ហើយនឹងបន្តអនុវត្តទៅតាមផែនការថ្មីសំខាន់ៗនៅក្នុងឆ្នាំ២០២៤នេះ ដើម្បីធ្វើយ៉ាងណាអាចសម្រេចបានទៅតាមគោលដៅដែលបានដាក់ចេញ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ នៅក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ង និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មករ-កម្មការិនី សរុបជាង១ម៉ឺននាក់នៅខេត្តកោះកុង បានលើកឡើងនៅក្នុងរបាយការណ៍សង្ខេបថា អ្វីដែលក្រសួងការងារសម្រេចបានកន្លងមករួមមានចំណុចសំខាន់ៗមួយចំនួនដូចជា ៖

១. ប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២៤ ៖ រាជរដ្ឋាភិបាលបានបន្ថែមប្រាក់ឈ្នួលចំនួន ២ដុល្លារ បន្ថែមលើតួលេខ ២០២ដុល្លារ ដែលសម្រេចដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ការណ៍នេះបានធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤នេះ ឡើងដល់ ២០៤ដុល្លារក្នុង​មួយខែ ហើយនឹងចាប់អនុវត្តចាប់ពីខែមករានេះតទៅ។

២. ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព៖ ដើម្បីឱ្យការងារនេះកាន់តែមាន​ប្រសិទ្ធភាព​ ក្រសួងបានធ្វើយុទ្ធនាការផ្សព្វ​ផ្សាយជាមួយដៃគូនានា និងចុះតាមរោងចក្រសហគ្រាស តំបន់ផ្ទះជួល ផ្សារ និងទីប្រជុំជន សរុបចំនួន ៤៦១៥លើក។

៣. កម្មវិធីបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស វិជ្ជាជីវៈ ៖ គិតត្រឹមថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤នេះ មានយុវជនចុះឈ្មោះចំនួន ២១៥៩៥នាក់ ក្នុងនោះភ្នំពេញមាន ៨៣៥៣នាក់ បាត់ដំបង ២៦៩៩នាក់ សៀមរាប ១៦១២នាក់ កណ្ដាល​ ៧៧៦នាក់ ព្រះសីហនុ ៧៥៨នាក់  និងបណ្ដាខេត្តផ្សេងៗចំនួន ៧៤០០នាក់។ ក្រសួងនឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាល​ជំហានដំបូងនាពេលដ៏ខ្លីខាងមុខនេះ ក្នុងចំនួន ៥០០ថ្នាក់ ដល់យុវជនប្រមាណ ១៥០០០នាក់។​

៤. ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ហាត់ការ និងកម្មសិក្សា ៖ កាលពីខែវិច្ឆិកាកន្លងទៅ ក្រសួងបានចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន ១៧ ស្ដីពីកិច្ចសហប្រតិបត្តិការ លើការហាត់ការ និងកម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិជ្ជាជីវៈ និងចាត់ទុកថាជាកិច្ចសហប្រតិ បត្តិការបើកផ្លូវ ដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្ត។

៥. ការអនុវត្តកម្មវិធីសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ៖ មុនពេលសម្រាលកូន​ ពេលសម្រាលកូន និងក្រោយពេលសម្រាលកូន គឺបានអនុវត្តដោយរលូន មានប្រសិទ្ធភាព។ គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ២០១៨ ដល់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងបានបើកប្រាក់ឧបត្ថម្ភដល់កម្មការិនី បានចំនួន ៤៥៥ ៩៤៥នាក់ ចំណាយថវិកាប្រមាណ ១​៩២ពាន់លានរៀល។

៦. ការធានានូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងចលនាប្រឡងប្រណាំងយកពាន ៖ សហគ្រាសមួយគឺជាសហគមន៍សុខសាន្ដមួយ គឺក្រសួងបានចេញសេចក្ដីប្រកាសស្ដីពីលក្ខណៈវិនិច្ឆ័យ ដោយក្រសួងបានពង្រឹងយន្ដការអធិការកិច្ចការងារ និងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ត្រង់ចំណុចនេះដែរថា៖

«ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣នេះ ក្រសួងបានធ្វើបច្ចុប្បន្នភាពរោងចក្រសហគ្រាស និងកម្មករនិយោ​ជិតដែល គ្រប់លក្ខណៈ​សម្បត្តិដើម្បីចុះបញ្ជីការ ដែលធ្វើឱ្យចំនួនរោងចក្រសហគ្រាសកើនពី​ចំនួន ១៧០០ ដល់ជាង ៤ម៉ឺនរោងចក្រ កម្មករនិយោជិតបានកើនឡើងពី ១លាន៥សែននាក់ ដល់ ១លាន៧សែននាក់»។

ក្រៅតែពីសមទ្ធិផលនេះទៅ រដ្ឋមន្ត្រីក្រសួងការងារក៏បានថ្លែងអំពីវឌ្ឍនៈភាពការងារអាទិភាពទាំង ៤ ដែលក្រសួងការងារត្រូវអនុវត្តឱ្យបានមុនបំណាច់ឆ្នាំ២០២៥ដូចជា៖

១. ការបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍ នៅតាមតំបន់រោងចក្រ៖ ក្រសួងបានរៀបចំសេចក្ដី​ព្រាងអំពីយន្ដការទ្រទ្រង់ និងបានកំណត់កាលវិភាគប្រជុំនាដើមខែមីនា ឆ្នាំ២០២៤ជាមួយនិយោ​ជក។

ការបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍ នៅតាមតំបន់រោងចក្រ នឹងជួយដល់បងប្អូនកម្មករ កម្មាការិនី ដែលមានកូនតូច ជាពិសេសក្រោយពេលលំហែមាតុភាព អាចយកទារកទៅផ្ញើរនៅ ទារកដ្ឋាន និងមតេយ្យសហគមន៍។

២. ក្រសួងបានសហការជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន រោងចក្រដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករ និយោជិត​ និងតម្រូវឱ្យមានការរៀបចំ កន្លែងហូបបាយអាហារដ្ឋានសម្រាប់រោងចក្រ ដែលត្រូវបង្កើតថ្មី។

៣. សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីសិក្សាយន្ដការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរ ជាបណ្ដើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករ និយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧។

៤. ការជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករ និយោជិត និងអ្នកធ្វើការក្រៅប្រទេស​អាចចុះឈ្មោះធ្វើតេស្ត និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញ មួយដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)