ឆ្នាំ២០២៣ ដំណាំកសិកម្មកម្ពុជាសម្រេចបានជិត ៣៧លានតោន កើនឡើងប្រមាណ ៦%

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ឆ្នាំ២០២៣ កម្ពុជា ផលិតដំណាំកសិកម្មសម្រេចបានចំនួន ៣៦,៨១លានតោន កើនឡើងប្រមាណ ៦% ធៀបឆ្នាំ២០២២ ក្នុងនោះផលិតកម្មដំណាំស្រូវបានចំនួន ១២,៤៩លានតោន ផលិតកម្មដំណាំសាកវប្បកម្ម ចំនួន ៤,៩៦លានតោ

ឯកឧត្ត​ម ឌិត ទីណា នៅក្នុងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្ពុជាបាននាំចេញជាផ្លូវការនូវផលិតផលកសិកម្មសរុបប្រមាណ ៨,៨២លានតោន ដែលមានទំហំជាទឹកប្រាក់ប្រមាណ ៤៧៩៨លានដុល្លារអាមេរិក។ កម្ពុជាមានអតិរេកបរិមាណផលស្រូវនៅសល់ក្រោយពីតម្រូវការស្បៀងប្រើប្រាស់ក្នុងស្រុកចំនួនជិត ៧ លានតោន គិតជាងអង្ករមានចំនួន ៤,៥លានតោន កើន ១១,២% ធៀបឆ្នាំ២០២២។

របាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា រយៈពេល១២ ខែឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលចំនួន ៨ ៤៤៩ ៤១៤,៣៦តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះការនាំចេញអង្ករមានចំនួន ៦៥៦ ៣២​៣,០០តោន កើនឡើង៣ភាគរយ និងស្រូវ ២ ៧៣០ ៨២៥,០០តោន កើនឡើង ២៤ភាគរយ។ ដ្បិតការនាំចេញស្រូវអង្ករមានការកើនឡើង ប៉ុន្តែការនាំចេញកសិផលជារួម ថយចុះជិត២ភាគរយ។

យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ថា វិស័យកសិកម្ម បានចូលរួមចំណែកប្រមាណ ២២,១%(គិតជាតម្លៃបច្ចុ​ប្បន្ន) នៃផលិតផលសរុបក្នុងស្រុក ក្នុងឆ្នាំ២០២៣។ គិតជាតម្លៃថេរ វិស័យនេះបានចូលរួមចំណែកប្រមាណ ១៥,៥% នៃផលិតផលសរុបក្នុងស្រុក។ យ៉ាងណាក៏ដោយ បើទោះជាការចូលរួមចំណែករបស់វិស័យកសិកម្មមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងណាក្តី តែតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម មានការកើនឡើងជារៀងរាល់ឆ្នាំពី ១៩ ៤៧០ពាន់លានរៀល នៅឆ្នាំ ២០១៤ ដល់ ២២ ៧៨៦ ពាន់លានរៀល នៅឆ្នាំ ២០១៩ និងដល់ ២៨ ២០៧ ពាន់លានរៀល នៅឆ្នាំ ២០២៣។

ជាមួយគ្នានេះ ការចូលរួមចំណែករបស់អនុវិស័យនានា ក្នុងវិស័យកសិកម្ម រួមមាន ផ្នែកដំណាំបានចូលរួមចំណែក​ប្រមាណ ៥៧,១% ផ្នែកផលិតកម្មសត្វ ១១,២% ផ្នែកជលផល ២៤,៨% និងផ្នែកព្រៃឈើ ចំនួន ៧%។ ជាការកត់សម្គាល់ផ្នែកដំណាំ និងជលផល គឺជាកម្លាំងចលករនាំមុខ និងចូលរួមចំណែកច្រើនជាងផ្នែកផ្សេងៗ ក្នុងវិស័យកសិកម្ម ខណៈដែលផលិតកម្មសត្វ ដើរតួនាទីផ្គត់ផ្គង់តម្រូវការសាច់ក្នុងស្រុក និងបម្រើឱ្យការនាំចេញ ដែលត្រូវបន្តជំរុញអភិវឌ្ឍឱ្យបានខ្លាំងក្លាបន្ថែមទៀត។

សូមជំរាបថា ការងារបង្កបង្កើនផលក្នុងឆ្នាំ២០២៣ បានជួបនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ពិសេស ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបានធ្វើឱ្យខូចខាតផលដំណាំរបស់ប្រជាកសិករ តាមបណ្តារាជ​ធានី ខេត្ត ចំនួន១៦។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានបញ្ចេញគ្រាប់ពូជស្រូវចំនួនជាង ២ ២៥៥តោន តាមរយៈ ប្រព័ន្ធស្បៀងបម្រុងកម្ពុជាចែកជូនប្រជាជនរងគ្រោះចំនួន ២ម៉ឺន ៣ពាន់ ១៩គ្រួសារ ពូជបន្លែ និងដំណាំរួមផ្សំចំនួន ៣០,៥ តោន ចែកជូនប្រជាជនចំនួន ៩ម៉ឺន ៨ពាន់ ៤៥២គ្រួសារ ដើម្បីអន្តរាគមន៍ស្តារឡើងវិញ។

សូមបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ មានគោលដៅយុទ្ធសាស្រ្ត ប្រមូលផ្តុំ និងអភិវឌ្ឍន៍បណ្តាញផលិតកម្មឱ្យដើរតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា សំដៅបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក លើកកម្ពស់ផលិតកម្ម និងការកែច្នៃសម្រាប់នាំចេញ ជាពិសេស គាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាជននៅទីជនបទ។

សម្រាប់ឆ្នាំ២០២៤ កញ្ចប់​ថវិកាដែល​រដ្ឋាភិបាល​ត្រៀម​ចំណាយ​​លើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន ៣១៦ ៣៥៣លានរៀល(ប្រមាណ៧៧លានដុល្លារអាមេរិក)។ នេះជាចំណាយចរន្ត ដោយក្នុងនោះ មាន៥៥,៥លានដុល្លារ ជាចំណាយផ្តោតលើការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី