ជំនួបសហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្ម ផ្តោតសំខាន់លើអាជីវកម្មបរិយាបន្ន និងការប្រើប្រាស់ឌីជីថលដល់ MSME នឹងប្រារព្ធនៅថ្ងៃទី ២៩ ខែកុម្ភៈ ខាងមុខនេះ​

ភ្នំពេញ ៖ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) រួមទាំងតំណាងស្ថាប័នផ្តល់ជំនួយ ប្រមាណ ៣០០នាក់ នឹងជួបជុំដើម្បីស្វែងយល់ពីគ្នាក្នុងកម្មវិធី “ជំនួបសហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្ម” ដោយផ្តោតលើ​ធុរកិច្ចបរិយាបន្ន និងដំណើរការពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSEM) នារសៀលថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ នៅសណ្ឋាគារ OAKWOOD PREMIER PHNOM PENH HOTEL។

អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) បានបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ជាផ្នែកកាន់តែសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជាដែលរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានាកំពុងយកចិត្តទុកដាក់ ជាពិសេសធុរកិច្ចបរិយាបន្ន (Inclusive business)។ មានស្ថាប័នរដ្ឋ និងឯកជនជាច្រើនកំពុងផ្តល់ជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដើម្បីជួយជំរុញឱ្យ ពួកគាត់អាចអភិវឌ្ឍបានប្រកបដោយនិរន្តរភាព។

ទោះជាយ៉ាងនេះក្តី បញ្ហាប្រឈមបានកើតឡើងដោយសារតែអ្នកផ្តល់ជំនួយមួយចំនួនពិបាកផ្តល់ព៌ត៌មានទៅកាន់ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ខណៈម្ចាស់សហគ្រាសខ្លួនឯងខ្លះមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីស្នើសុំថវិកា ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេ​សនៅឡើយ។ ដោយមើលឃើញពីចំណុចខ្វះខាតដ៏សំខាន់មួយនេះទើប AMS សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) រួមទាំង​សហគ្រិនខ្មែរ (KE) រៀបចំកម្មវិធី “ជំនួបសហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្ម” ឡើងដើម្បីផ្តល់ឱកាសឱ្យអ្នកផ្តល់ជំនួយ និងម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) បានជួបជុំ រួមទាំងភ្ជាប់ទំនាក់ទំនងគ្នា​ឱ្យកាន់តែជិតស្និទ្ធ និងផ្តល់ចំណេះដឹងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ស្នើសុំថវិកា ព្រមទាំងទាំង​បច្ចេកទេសយកមកអភិវឌ្ឍស្ថាប័ន។

នៅក្នុងកម្មវិធីដ៏សំខាន់នេះ នឹងមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នរដ្ឋ ធនាគារ ស្ថាប័នផ្តល់ជំនួយហិញ្ញវត្ថុ និងជំនួយបច្ចេកទេស រួមទាំងម្ចាស់អាជីវកម្មបរិយាបន្នដែលជោគជ័យក្នុងការស្នើរសុំកម្ចីក៏ដូចជា​ទទួលបានជំនួយបច្ចេកទេស​ផងដែរ។ បុគ្គលសំខាន់ៗទាំងអស់នោះ នឹងចែករំលែកបទពិសោធន៍ជាក់ស្តែង​ទៅកាន់ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME)ឱ្យបានយល់កាន់តែច្បាស់ពីរបៀបរៀបចំខ្លួនដើម្បីទទួលបានជំនួយ របៀបធ្វើបទបង្ហាញ រួមទាំង​របៀបប្រើប្រាស់ជំនួយយកមកអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ។ បន្ថែមពីលើនេះស្ថាប័នផ្តល់ជំនួយក៏នឹងបញ្ជាក់យ៉ាងលម្អិតផងដែរពីលក្ខខណ្ឌកំណត់ ព្រមទាំងរបៀប​សម្រេចចិត្តមុននឹងផ្តល់ជំនួយទៅកាន់ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSME)។

កម្មវិធី “ជំនួបសហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្ម” រៀបចំឡើងក្រោមកិច្ចសហការរវាង ក្រុមហ៊ុនអប្សរា មេឌា សឺវីស ឯ.ក (AMS) , សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសហគ្រិនខ្មែរ (KE) ដោយក្នុងកម្មវិធីដ៏សំខាន់នេះក៏មានបទសម្ពោធដាក់ឱ្យដំណើរការគម្រោងពន្លឿន​ការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) សម្រាប់សេដ្ឋកិច្ចឌីជីថល និងយុទ្ធនាការ ធុរកិច្ចបរិយាបន្ន​ផងដែរ។ ភ្ញៀវកិត្តិយសទាំងអស់ដែលចូលរួមនឹងទទួលបានប័ណ្ណទឹកប្រាក់ ១០០ ដុល្លារសម្រាប់ប្រើប្រាស់សេវាកម្ម​នានាក្នុងក្រុមហ៊ុនអប្សរា មេឌា សឺវីស ឯ.ក (AMS)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

Leave a Reply

Your email address will not be published.Required fields are marked *