អ្នកមានគ្រួសារគួរសិក្សាគន្លឹះទាំង ៥ នេះ ដើម្បីកាត់បន្ថយការចំណាយឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ ការ​មាន​គ្រួសារ និង​ចិញ្ចឹម​កូនប្រុស-ស្រី គឺត្រូវចំណាយប្រាក់ច្រើនណាស់ រាប់ចាប់តាំងពីការថែទាំចំណីអាហារ សម្លៀកបំពាក់ ការអប់រំ លំនៅឋាន ជាដើម ហើយនៅមានការចំណាយជាច្រើនផ្សេងទៀតដែលមិនទាន់ត្រូវបានរាប់បញ្ចូល ពោលគឺត្រូវចំណាយខ្ពស់ជាងការរស់នៅតែម្នាក់ឯង។

អ្នកត្រូវក្រឡេកមើលការចំណាយរបស់គ្រួសារអ្នក និងស្វែងរកអ្វីដែលត្រូវកំណត់រឿងអាទិភាពអាចជួយអ្នកឱ្យចំណាយតិច និងសន្សំប្រាក់ឱ្យបានកាន់តែច្រើនសម្រាប់គ្រាអាសន្នណាមួយ។ ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រដែលអាចជួយគ្រប់គ្រងការចំណាយរបស់គ្រួសារអ្នកបាន ហើយអ្នកអាចនឹងមានប្រព័ន្ធហិរញ្ញវត្ថុកាន់តែរឹងមាំក្នុងរយៈពេលវែង។

១. ប្រើអ្វីដែលអ្នកមានស្រាប់ ហើយទិញតែអ្វីដែលអ្នកចាំបាច់ប្រើ

មិនថា វាជាម្ហូបអាហារ សម្លៀកបំពាក់ ឬរបស់របរផ្សេងៗទៀតដែលគ្រួសារអ្នកត្រូវការនោះទេ ចូរអ្នកព្យាយាមប្រើប្រាស់របស់របរនៅផ្ទះដែលមានស្រាប់ ដូច្នេះអ្នកមិនខ្ជះខ្ជាយលុយទិញរបស់ដែលអ្នកមានស្រាប់នោះទៀតទេ។ រៀបចំផ្ទះរបស់អ្នក ហើយរៀបចំទុកដោយឡែកនូវរ​បស់ដែលគ្រួសាររបស់អ្នកត្រូវការប្រើប្រាស់ និងមិនប្រើប្រាស់។

ព្យាយាមទិញតែរបស់របរដែលគ្រួសារអ្នកត្រូវការដើម្បីកាត់បន្ថយការចំណាយរបស់អ្នក។ សូមសសេរចំណាំលើបញ្ជីរបស់របរដែលអ្នកចង់បាន ប្រៀធៀបនឹងរបស់របរដែលអ្នកត្រូវការ ហើយត្រូវមានភាពប្រាកដប្រជាជាមួយនឹងបញ្ជីរបស់អ្នក។ ក្នុងន័យនេះ ដើម្បីកាត់បន្ថយការចំណាយ អ្នកត្រូវទិញរបស់ណាដែលត្រូវការប្រើប្រាស់ជាចាំបាច់ ជាជាងរបស់អ្នកចង់បាន ដែលបង្កើនដល់ការចំណាយ។

២. រៀបចំម្ហូបអាហារដោយខ្លួនឯង

តម្លៃម្ហូបអាហារជាធម្មតាគឺជាចំណែកដ៏ធំមួយនៃចំណាយថវិកាគ្រួសារ។ ការរៀបចំអាហារដោយខ្លួនឯងអាចជួយអ្នកសន្សំប្រាក់បាន។ អ្នកអាចពិនិត្យមើលមុខម្ហូបឱ្យហើយ មុននឹងទៅទិញនៅផ្សារ ហើយរៀបចំផែនការមុខម្ហូបប្រចាំសប្តាហ៍ខាងមុខ។ ការរៀបចំអាហារសម្រាប់អាហារថ្ងៃត្រង់របស់កូនអ្នក ឬអាហារពេលល្ងាចជាលក្ខណៈគ្រួសារនឹងជួយឱ្យអ្នកមិនទៅហូបអាហារនៅខាងក្រៅ ហើយនឹងជួយសន្សំសំចៃពេលវេលាទៀតផង។

៣. កាត់បន្ថយការចំណាយប្រចាំថ្ងៃដែលមិនចាំបាច់

ការចំណាយប្រចាំថ្ងៃតូចតាចអាចហាក់ដូចជាមិនជារឿងធំដុំនោះទេអំឡុងពេលចាយវាយរបស់របរអ្វីមួយដែលមានតម្លៃថោកៗ ប៉ុន្តែបើគិតជាខែវិញ វាធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់កាបូបរបស់អ្នក។ ឧទាហរណ៍ គិតពីម្ហូបអាហារ ឬកាហ្វេ ចំណីសម្រាប់កូនៗ និងអាហារខ្ចប់ ឬរបស់របរកំប៉ិកកំប៉ុកផ្សេងៗ ពួកយើងប្រហែលចំណាយខ្ទង់ ១០០ ដុល្លារ ឬច្រើនជាងនេះរៀងរាល់ខែលើការចំណាយតិចៗទាំងនេះ។ ទាំងនេះអាចបន្ថែមទៅលើការលេចធ្លាយការចំណាយដ៏ធ្ងន់ធ្ងរនៅក្នុងការរៀបចំថវិការបស់អ្នក ហើយអាចជាបំពង់បង្ហូរលុយយ៉ាងធំលើហិរញ្ញវត្ថុរបស់អ្នក ជាពិសេសនៅពេលដែលអ្នកកំពុងប្រើប្រាស់ប្រាក់ដោយប្រើប័ណ្ណឥណពន្ធ។

៤. ប្រសិនបើអ្នកមានផ្ទះផ្ទាល់ខ្លួន សូមព្យាយាមសន្សំឱ្យបានច្រើន

ប្រសិនបើអ្នកមានផ្ទះផ្ទាល់ខ្លួន អ្នកអាចសន្សំបានច្រើនក្នុងរយៈពេលវែងពីការដកចេញថ្លៃជួល។ បើជាប់កម្ចីទិញផ្ទះ អ្នកគួរសងឱ្យបានឆាប់ ហើយអ្នកអាចសន្សំបានរាប់ម៉ឺនដុល្លារពីការប្រាក់ទិញផ្ទះនេះ។ អ្នកជំនាញណែនាំឱ្យប្រើម៉ាស៊ីនគណនាប្រាក់កម្ចី ដើម្បីស្វែងយល់ថា តើអ្នកនឹងសន្សំបានប៉ុន្មាន ដោយផ្អែកលើចំនួនកម្ចីទិញផ្ទះ និងការទូទាត់បច្ចុប្បន្នរបស់អ្នក។ ស្វែងរកការចំណាយណាមិនចាំបាច់ ដែលគ្រួសាររបស់អ្នកអាចកាត់បន្ថយថវិការបស់អ្នក ដើម្បីផ្តល់អាទិភាពដល់ការបង់សង់របស់អ្នកឱ្យលឿនជាងមុន។ អ្នកនឹងអរគុណខ្លួនឯងនាពេលអនាគត។

៥. ជំរុញឱ្យកូនរបស់អ្នកដឹងពីស្ថានភាពហិរញ្ញវត្ថុគ្រួសារ

ការជំរុញឱ្យកូនរបស់អ្នកចូលរួមក្នុងហិរញ្ញវត្ថុគ្រួសារ តែអាស្រ័យលើអាយុដែលកូនរបស់អ្នក ហើយណែនាំពួកគេឱ្យចូលរួមក្នុងកិច្ចការលុយកាក់ដែលសមស្របតាមអាយុ ដូចជាការសរសេរបញ្ជីគ្រឿងទេសដោយផ្អែកលើថវិកាគ្រួសាររបស់អ្នក ឬបង្ហាញពួកគេពីរបៀបដែលអ្នកបញ្ជាទិញទំនិញនានា។

នៅពេលដែលអ្នកធ្វើឱ្យគ្រួសារទាំងមូលរបស់អ្នកចូលរួមកាន់តែច្រើន ពួកគេនឹងយល់ពីរបៀបដែលអ្នកចំណាយ និងសន្សំជាលក្ខណៈគ្រួសារកាន់តែប្រសើរ។ វានឹងជួយកូនរបស់អ្នកបង្កើតទម្លាប់ល្អក្នុងការចាយវាយ និងរកលុយ ហើយនឹងជួយឱ្យអ្នក និងក្រុមគ្រួសាររបស់អ្នកយល់កាន់តែច្រើននៅពេលនិយាយពីការសន្សំប្រាក់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី