វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មម៉ាឡេស៊ី បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤  នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ព្រមទាំងផ្សព្វផ្សាយពីសក្តានុពលពាណិជ្ជកម្មទ្វេភាគី និងយុទ្ធសាស្ត្រលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ខណៈក្រុមហ៊ុនធំៗរបស់ប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង៤០០ នាក់ បានចូលរួមក្នុងវេទិការដ៏មានសារៈសំខាន់នេះ។

វេទិកានេះគាំទ្រដោយអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (MIDA) សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិនៃប្រទេសម៉ាឡេស៊ី។ ចំណុចសំខាន់នៃវេទិកានេះ គឺកិច្ចពិភាក្សាជាក្រុមដែលមានតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី សហព័ន្ធក្រុមហ៊ុនផលិតម៉ាឡេស៊ី (FMM) និងសភាពាណិជ្ជកម្មកម្ពុជា។ កិច្ចពិភាក្សានេះបានផ្តល់នូវទិដ្ឋភាពទូលំទូលាយនៃបរិយាកាសវិនិយោគនៅក្នុងប្រទេសទាំងពីរ ដោយបង្ហាញពីសក្តានុពលពាណិជ្ជកម្មទ្វេភាគី និងយុទ្ធសាស្ត្រលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។

ក្នុងសុន្ទរកថាគន្លឹះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទំនាក់ទំនងទ្វេភាគីយូរអង្វែងរវាងរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសកម្ពុជា និងម៉ាឡេស៊ី។ សម្តេចធិបតី បានលើកឡើងពីសារៈសំខាន់នៃការ​វិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាដោយកត់សម្គាល់ថា ម៉ាឡេស៊ីឈរនៅក្នុងចំណោមវិនិយោគិនបរ​ទេ​ស​​ដំបូងគេ និងធំជាងគេបំផុត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា៖

« ខ្ញុំមានសុទិដ្ឋិនិយម ចំពោះសមត្ថភាពរបស់វេទិកានេះ ក្នុងការជំរុញយុគសម័យថ្មីនៃភាពជោគជ័យសម្រាប់ ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មសំខាន់ៗរួមមានដូចជា អង្ករ គ្រាប់ស្វាយចន្ទី យានយន្ត អេឡិចត្រូនិក និងថាមពលកកើតឡើងវិញ»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន-កម្ពុជា (ASEAN-​BAC Cambodia) បានថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពីធីបើកវេទិកាដោយបានសង្កត់ធ្ងន់លើភាពលេចធ្លោនៃការ   វិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជា និងស្ថានភាពពាណិជ្ជកម្មទ្វេភាគីនាពេលបច្ចុប្បន្ន។

អ្នកឧកញ៉ា បានជំរុញវិនិយោគិនម៉ាឡេស៊ីឱ្យទាញយកប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងអាស៊ាន ច្បាប់វិនិយោគ និងគោលនយោបាយបើកចំហ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានអត្ថ ប្រយោជន៍ រួមទាំង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន កូរ៉េខាងត្បូង និងអេមីរ៉េតអារ៉ាប់រួម (UAE)។

លោកឧកញ៉ា តាន់ យីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា បានចែករំលែកនូវភាពជោគជ័យរបស់វិនិយោគិនម៉ាឡេស៊ីនៅកម្ពុជាក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។ លោកបានលើកទឹកចិត្តដល់ក្រុមហ៊ុនម៉ាឡេស៊ីឱ្យចាប់យកឱកាសដ៏សម្បូរបែបដែលកំពុងរង់ចាំនៅក្នុងវិស័យដូចជាថាមពលកកើតឡើងវិញកសិ-កែច្នៃ ផលិតផលហាឡាល់និងសួនឧស្សាហកម្មនៅកម្ពុជា។

លោក Tan Sri Dato’ Sch Thian Lai ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិនៃប្រទេសម៉ាឡេស៊ី (NCCIM) បានចែករំលែកទស្សនៈរបស់លោកអំពីសមត្ថភាពរបស់ប្រទេសម៉ាឡេស៊ីក្នុងការបង្កើនភាព ខ្លាំងរបស់ខ្លួននៅក្នុងឧស្សាហកម្មដែលត្រូវបានទទួលស្គាល់យ៉ាងខ្លាំងរួចមកហើយ ដូចជាការកែច្នៃកៅស៊ូ និងប្រេងដូង ឱសថ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអេឡិចត្រូនិក ព្រមទាំងសក្កានុពលនៃការបង្កើតសួន ឧស្សា​ហកម្មនៅកម្ពុជា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទំនើប និងទូរគមនាគមន៍ ដើម្បីទាក់ទាញការវិនិយោ គបន្ថែមទៀត និងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែបម្រើជាវេទិកាសម្រាប់កិច្ចសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តចំពោះ ចក្ខុវិស័យរួមនៃវិបុលភាព និងកំណើនផងដែរ។ប្រទេសទាំងពីរទន្ទឹងរង់ចាំលទ្ធផលជាក់ស្តែងដែលនឹងកើតចេញពីវេទិកានេះ និងផលប្រយោ​ជន៍​រយៈពេលវែងដែលប្រទេសទាំងពីរនឹងទទួលបាន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញខ្លាំង និង ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក

ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជា​នឹ​ងលែង​មានសកម្មភាពទិញដីអត់​ប្លង់ និង​លែង​មាន​វិវាទដីធ្លីទៀតហើយ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/03/2026

ចាប់ពីឆ្នាំ២០២៧តទៅ ការទិញដីគ្មានប្លង់ ឬក៏​ទំនាស់ដីធ្លីនៅកម្ពុជា​នឹង​លែង​មានតទៅទៀត ខណៈក្រសួងដែនដី​នឹងបញ្ចប់​ការ​ចុះបញ្ជីទាំងស្រុង​នៅពេលឆាប់ៗនេះ

អ្នកជំនាញមើលឃើញថា ទំនាក់ទំនងទេ្វភាគីកម្ពុជា-អាម៉េរិក លើវិស័យពាណិជ្ជកម្ម កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

អ្នកជំនាញមើលឃើញថាទំនាក់ទំនងទេ្វភាគីកម្ពុជា-សហរដ្ឋអាម៉េរិកលើវិស័យពាណិជ្ជកម្ម ធុរកិច្ចកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

NBC និង EU-ABC លើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/03/2026

ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន (EU-ABC) បានបើកកិច្ចពិភាក្សា ដើម្បីស្វែងរកកិច្ចសហការថ្មីៗ

រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

រដ្ឋ​នឹង​ឧបត្ថម្ភធន​បន្ថែម​ក្នុងករណីតម្លៃប្រេង​សាំង​ហក់ឡើងពី​៩០ដុល្លារ/បារ៉ែល និង​ម៉ាស៊ូត​ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉េល​

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

រាជរដ្ឋាភិបាល បាន និងកំពុងបន្តកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/03/2026

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម

ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)