បច្ចេកទេសដាំបន្លែលើទឹកសំខាន់ៗដែលគេនិយមប្រើ និងទទួលបានទិន្នផលខ្ពស់

បន្លែ ជាអាហារដ៏សំខាន់សម្រាប់ទ្រងទ្រង់ការហូបចុកប្រចាំថ្ងៃ ព្រោះវាផ្ដល់នូវអាហារូបត្ថម្ភចាំបាច់ជាច្រើនសម្រាប់ការលូតលាស់របស់រាងកាយតាមរយៈវីតាមីន អាស៊ីតសរីរាង្គ និងសារធាតុខនិច។ បច្ចុប្បន្ន គេកំពុងយកចិត្តទុកដាក់ជាខ្លាំងទៅលើការផ្គត់ផ្គង់បន្លែស្អាត និងមានសុវត្ថិភាព ហើយបច្ចេកទេសដាំ ថែទាំ ដែលថ្មី ប្លែក មិនចាំបាច់ត្រូវការផ្ទៃដីធំទូលាយពេកនោះទេ ប៉ុន្តែក៏អាចទទួលបានទិន្នផលល្អ និងច្រើនផងដែរ នោះគឺការដាំបន្លែលើទឹក។

បច្ចេកទេសដាំបន្លែលើទឹក ជាការដាំបន្លែមួយប្រភេទដែលមានលាយជាមួយសូលុយស្យុងជី ដោយមិនប្រើដីនោះឡើយ។ ការដាំបែបនេះ គេត្រូវការសម្ភារសំខាន់ៗដូចជា កញ្ច្រែងដាំ ស្រកីដូង អេប៉ុង ស្នោ អង្កាម គ្រួស ថាសបណ្ដុះកូន សូលុយស្យុងជី និងទឹក។ វិធីដាំបន្លែលើទឹកមានច្រើន តែវិធីដែលគេនិយមជាងគេគឺ ដាំលើទឹកនៅស្ងៀម(Deep Water Culture) ដាំលើទឹកដែលហូរចុះឡើង(Nutrient Film Technique) និងដាំលើទឹកដែលមានចិញ្ចឹមត្រី(Aquaponics)។

ចំពោះការដាំបន្លែលើទឹកនៅស្ងៀម ជាវិធីសាមញ្ញដែលចំណាយតិច សមស្របសម្រាប់កសិករដែលមានទំហំផលិតកម្មតូច ព្រោះឧបករណ៍ដែលគេត្រូវប្រើគឺឧបករណ៍បូមខ្យល់ដើម្បីឱ្យទឹកមានចលនា ឬមានពពុះដើម្បីផ្ដល់អុកស៊ីសែនដល់ឫសដំណាំ។ ឯសូលុយស្យុងជីដែលនៅក្នុងធុងស្នោត្រូវបានបញ្ជូនជាបន្តបន្ទាប់ទៅក្នុងអាង ឬធុង ដែលមានថ្នាលដំណាំនៅពីលើ។

សម្រាប់ការដាំបន្លែលើទឹកដែលហូរចុះឡើង ជាវីធីដែលគេនិយមដាំបន្លែទ្រង់ទ្រាយធំ ឬជាពាណិជ្ជកម្ម ដែលចំណាយដើមទុនច្រើន ដោយសារការដាំរបៀបនេះ ដំណាំអាចលូតលាស់បានលើទឹក តាមរន្ធទុយោ ដោយសូលុយស្យុងជីត្រូវហូរចុះឡើងកាត់ឫសដំណាំ។

ចំណែកឯការដាំបន្លែលើទឹកដែលមានចិញ្ចឹមត្រីវិញ ក្នុងប្រព័ន្ធនេះរួមមាន ថ្នាលដំណាំ អាងចិញ្ចឹមត្រី ធុងជី តម្រងចម្រោះជីវសាស្ត្រ ផ្ទាំងសូឡា អាគុយ ម៉ូទ័របូម និងទុយោ។ គេត្រូវដាក់ឱ្យដំណាំត្រូវពន្លឺថ្ងៃប្រមាណ ៥-៦ម៉ោង ក្នុងមួយថ្ងៃដើម្បីឱ្យវាធ្វើរស្មីសំយោគ ក្នុងករណីអាកាសធាតុក្ដៅខ្លាំង គួរបាញ់ទឹកលើវា ២-៣ដង ក្នុងមួយថ្ងៃទើបបន្លែមានពណ៌បៃតងស្រស់។ បន្លែដែលគេអាចដាំបានរួមមាន សាឡាត់ ប៉េងបោះ ត្រសក់ ស្ពៃក្ដោប ដែលអាចផ្ដល់ទិន្នផលខ្ពស់ជាងការដាំបន្លែលើដី។

ជារួមមក ការដាំបន្លែលើទឹកគឺមានអត្ថប្រយោជន៍ច្រើន ដែលគេអាចដាំបាននៅតំបន់ដែលដីមិនសូវមានជីជាតិ មិនត្រូវការកន្លែងធំ មិនបាច់ភ្ជួររាស់ដី មិនចាំបាច់ស្រោចស្រព ងាយគ្រប់គ្រងសត្វល្អិត និងជំងឺ អាចដាំបានរហូតទោះបីក្នុងអាកាសធាតុក្ដៅ ឬភ្លៀងខ្លាំង មិនត្រូវការកម្លាំងពលកម្មច្រើន ពិសេសគឺផ្ដល់ទិន្នផលខ្ពស់។ យ៉ាងណាមិញ ការវិធីនេះក៏ផ្ដល់នូវគុណវិបត្តិមួយចំនួនដែលដូចជា គេអាចដាំបានតែប្រភេទបន្លែស្លឹក ផ្លែ និងផ្កា ដែលមានអាយុកាលខ្លី ត្រូវចំណាយថ្លៃដើមក្នុងការរៀបចំខ្ពស់  បច្ចេកទេសមិនទាន់យល់ដឹងទូលំទូលាយនៅឡើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី