វិស័យមីក្រូហិរញ្ញវត្ថុបង្កើតផលិតផលឥណទានសម្បូរបែបសម្រាប់វិស័យកសិកម្ម

ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ដោយបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន ខណៈកម្ចីក្រៅផ្លូវការនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យកសិកម្ម។

លោក កាំង តុងងី​ អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បានលើកឡើងថា បើមើលពីប្រវត្តិដើម វិស័យមីក្រូហិរញ្ញវត្ថុបានកើតចេញពីវិស័យកសិកម្មដែរ ដូច្នេះសមាគមនឹងបន្តជួយជំរុញការផ្តល់ឥណទានដល់ប្រជាពលរដ្ឋ ក៏ដូចជាមុខរបរពាក់ព័ន្ធក្នុងវិស័យកសិកម្ម ព្រោះវិស័យមីក្រូហិរញ្ញវត្ថុចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព។

លោកបានថ្លែងបន្តថា ក្នុងទីផ្សារបច្ចុប្បន្ន គឺមានផលិតផល និងសេវាកម្មមួយចំនួន ត្រូវបានបង្កើតឡើង ដើម្បីបម្រើដល់តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងវិស័យកសិកម្ម មិនថាឥណទានកសិកម្មតាមរដូវកាល និងឥណទានស្របទៅតម្រូវការរបស់ប្រជាកសិករនោះទេ។ ឧទាហរណ៍ ជាទូទៅ ឥណទានក្នុងវិស័យកសិកម្មមិនតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើមជារៀងរាល់ខែនោះទេ ដោយអាចបង់ប្រាក់ដើមក្នុងមួយឆ្នាំម្តង ឬពីរដង នៅពេលដែលប្រមូលផលបាន។

លោក កាំង តុងងី​ បានថ្លែងដូច្នេះថា ៖

«ក្រៅតែពីផលិតផលឥណទាននៅលើទីផ្សារ មានគ្រឹះស្ថានមួយចំនួនបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ឧទាហរណ៍ ថ្មីៗនេះ យើងជំរុញឱ្យមានឥណទានទៅសហគមន៍កសិកម្ម ដែលវានឹងជួយជំរុញពង្រឹងសេដ្ឋកិច្ច ឬសហគមន៍កសិកម្មនៅតាមមូលដ្ឋាន ពិសេសតាមរយៈការផ្តល់ឥណទានដល់សហគមន៍ ដោយមិនទាមទារទ្រព្យធានា នៅពេលសហគមន៍មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានឥណទាន»។

លោកបានបន្តថា ៖

«បច្ចុប្បន្ន ដើម្បីកាត់បន្ថយហានិភ័យក្នុងការ យើងកំពុងតែធ្វើការជាមួយក្រុមហ៊ុនធានារ៉ាប់រង និងដៃគូអភិវឌ្ឍន៍មួយចំនួន ដើម្បីសាកល្បងនូវផលិតផលធានារ៉ាបរងដំណាំ ហើយនៅពេលដំណាំនោះមានផលប៉ះពាល់ គឺមានធានារ៉ាប់រងជួយការពារ និងបង្ការហានិភ័យ»។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា បច្ចុប្បន្ន កម្ចីក្រៅផ្លូវការនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យកសិកម្ម ដោយសារវាមានអត្រាប្រាក់ខ្ពស់ហួសហេតុ និងគ្មានកិច្ចការពារផ្នែកច្បាប់ ដូច្នេះហើយបានសមាគមព្យាយាមជំរុញសមាកជិករបស់ខ្លួនសិក្សាពីតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ ហើយបង្កើតផលិតឥណទានឱ្យស្របទៅតម្រូវការរបស់ពួកគាត់។

កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់គ្រប់ធនាគារ ក្នុងការពង្រីកឥណទាន និងបង្កើនសំពៀតឥណទានដល់វិស័យកសិកម្ម ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ និងឥណទានបៃតង ដើម្បីបង្កើនការនាំចេញអង្ករប្រណិតកម្ពុជាទៅទីផ្សារអន្តរជាតិ លើកកម្ពស់ចីរភាព និងរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា ៖

«ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ធនាគារ ទាំងការពង្រីកឥណទាន និងបង្កើនសំពៀតឥណទាន ដល់វិស័យកសិកម្ម ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ និងឥណទានបៃតង ដើម្បីបង្កើនការនាំចេញអង្ករប្រណិតកម្ពុជាទៅទីផ្សារអន្តរជាតិ, លើកកម្ពស់ចីរភាព និងរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកដល់កម្មវិធីគោលអទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ»។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន ២៦,២ ទ្រីលានរៀល (៦,៥ ពាន់លានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនមានចំនួន ២២,៤ ទ្រីលានរៀល (៥,៤ ពាន់លានដុល្លារអាមេរិក) ដោយមាន ១,៦ លានគណនី។ ឥណទានទាំងនេះ ត្រូវបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន ៖ ក្រុមគ្រួសារមានចំណែក ៣០,៨%  កសិកម្ម ២២,២% ពាណិជ្ជកម្មនិងជំនួញ ២០,៣% សេវាកម្ម ១១,៥% សំណង់ ៧,១%  ដឹកជញ្ជូន ២,៩%  កម្មន្តសាល ២,៩%  និងផ្សេងៗ ២,៣%។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ជើ ៩,២ ទ្រីលានរៀល (២,២ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ១,៩ លានគណនី៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី