ច្បាប់​វិនិយោគថ្មី ៖ វិនិយោគិន​មានសិទ្ធិអាទិភាពសំខាន់ៗចំនួន៤ ពេលបណ្ដាក់​ទុន​​វិនិយោគនៅ​ក្នុងប្រទេស​កម្ពុជា​​

ភ្នំពេញ ៖ ច្បាប់​វិនិយោគថ្មី​នៃព្រះរាជាណាចក្រដែលព្រះ​ករុណា​ព្រះបាទសម្ដេច​ព្រះនរោត្តម សីហុនី ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះ​ហស្តលេខា​ដាក់ឱ្យប្រើប្រាស់​កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បាន និងកំពុង​ទាក់​ទាញ​​ការ​វិនិយោគពីក្នុង និងក្រៅប្រទេសជា​បន្តបន្ទាប់ ​។ ក្រៅពី​អត្ថប្រយោជន៍ជាច្រើន​ដែលទទួលបានពី​ច្បាប់​ថ្មីនេះ វិ​និ​យោ​គិនទាំង​ខ្មែរ ​និង​​​បរទេស ក៏​​មានសិទ្ធិ​អា​ទិ​ភា​ព​សំខាន់​​ៗចំនួន៤ទៀតនៅពេលចូលមក​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា ។​

យោងតាម​សៀវភៅ​ច្បាប់​វិនិយោគ​ថ្មី​នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានបង្ហាញឱ្យដឹងថា សិទ្ធិ​អាទិ​ភា​ព​សំ​ខា​ន់​​ៗចំនួន​៤ ​ដែល​វិនិយោគិន​ទទួល​បានក្នុងក្របខណ្ឌ​ច្បាប់​វិនិយោគ​ថ្មីនេះរួម​មា​ន​៖

១. សិទ្ធិជួល​និយោជិត​បរទេស​ដើម្បី​គ្រប់​គ្រង ឬ​ប្រតិបត្តិ​ការ​គម្រោង​វិនិយោគ​ក្នុង​ចំនួនមិនលើស​ចំនួនដែល​កំណត់​ដោយ​ច្បាប់ និងលិខិត​បទដ្ឋាន​គិត​យុត្តជាធរមានក្នុ​ងករណី ដែលពុំ​អាច​រក​និយោជិត​ខ្មែរដែល​មា​ន​ជំនាញ​ដើម្បី​គ្រប់គ្រង ​ឬ​ប្រតិបត្តិ​ការ​គម្រោង​វិនិយោគ​នោះ ។ ការអនុញ្ញាត​ឱ្យជួល​និយោជិត​បរទេស​គឺ​ត្រូវ​​ពិ​និត្យ​​ទៅតាមស្ថាន​ភាព​ជាក់ស្ដែង​ និងពុំ​មានលក្ខណៈអចិន្ត្រៃយ៍​ទេ ។

២. សិទ្ធិទទួលបានការ​ស្នាក់នៅ​បណ្ដោះអាសន្ន​រយៈពេល​វែងសម្រាប់​ខ្លួនឯងផ្ទាល់ សហព័ទ្ធ​ និងកូន​ ដែលជា​អនីតិជន​ក្នុងអំឡុង​ពេលដែល​គម្រោង​វិនិយោគ​ផ្ទាល់​ខ្លួន​មាន​ប្រតិបត្តិការ ។

៣. សិទ្ធិ​ស្នើ​សុំ​ការអនុញ្ញាត​ស្នាក់នៅ​បណ្ដោះ​អាសន្ន​ រយៈ​ពេលវែង សម្រាប់​និយោជិត​បរទេស សហព័ទ្ធ​ និងកូន​ ដែល​ជាអនីតិជនក្នុងអំឡុងពេល​កិច្ច​សន្យា​ការងារ​នៅមាន​សុពល​ភាព ។​

៤. សិទ្ធិ​ទទួលបាន​បណ្ណ​ការងារ​ និងសៀវភៅ​ការងារ​សម្រាប់ខ្លួនផ្ទាល់​ និង​និយោជិត​បរទេសរបស់ខ្លួន​ ។ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ឬអនុគណៈកម្មាធិការ​វិនិយោគ​រាជធានី ខេត្ត ត្រូវចេញ​លិខិត​បញ្ជាក់​ពី​ឋានៈ ជា​វិនិយោគិនជូន​បុគ្គលពាក់ព័ន្ធ ក្នុងគម្រោងវិនិយោគ​ ទៅតាមការ​ស្នើ​សុំ​របស់វិនិយោគិន​ ដើម្បីប្រើប្រាស់​សម្រាប់​ការ​ស្នើ​សុំ​ការអនុញ្ញាត​ ស្នាក់​នៅបណ្ដោះអាសន្ន​រយៈពេលវែង បណ្ណការងារ​និងសៀវភៅ​ការងារ​និងគោល​បំណង​ចាំបាច់​ដទៃទៀត ស្រប​តាម​នីតិ​វិធី​ជាធរមាន ។

គួរ​បញ្ជាក់ថា គិតត្រឹម​ត្រីមាស​ទី​១ឆ្នាំ​២០២៤​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​១០៦​គម្រោង ដែលមានទុន​វិនិយោគ​ប្រមាណ ២,២​ពាន់លានដុល្លារ​ក្នុងនោះ គម្រោង​វិនិយោគ​ភាគ​ច្រើនគឺជា​គម្រោង​ក្នុងវិស័យឧស្សាហកម្ម​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)