មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អា​ស៊ាន​-​អន្តរជាតិ​ ​​បានបើក​ដំណើរការដើម្បី​ពង្រឹង​សមត្ថភាព​នាំចេញ​ ​និង​នាំចូល​ផលិតផល​កសិកម្ម

ភ្នំពេញ ៖ ក្នុង​ឱកាស​នៃពិធី​បើក​សម្ពោធ​ដាក់ដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​អា​ស៊ាន​-​អន្តរជាតិ​ ​កាលពីថ្មីៗនេះ​ ​​ឯក​ឧត្តម ​ឃួ​ង​ ​ស្រេង​ ​អភិបាល​រាជធានី បាន​មានប្រសាសន៍ថា​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ មួយនេះពិតជា​មាន​សក្ដានុពល​ក្នុង​ការ​លើក​ក​ម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាកសិករ​បាន​យ៉ាង​ច្រើន​។​​ ​ទន្ទឹម​នឹង​ការ​ពង្រឹង​សមត្ថភាពក្នុងការ​នាំចេញ​ ​និង​នាំចូល​ផលិតផល​កសិកម្ម​ បណ្តុំទី​ផ្សារ​នេះ​ក៏​នឹង​ជួយ​ដល់​ស្ថិរភាព​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុងស្រុក​ផង​ដែរ​។​

​ឯក​ឧត្តម ឃួ​ង​ ​ស្រេង​ បាន​បញ្ជាក់​ថា ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​កសិកម្ម​ចម្បង​ទូទាំង​ប្រទេស​ ​និង​ក្នុងតំបន់ ហើយអាចមានលទ្ធភាពក្នុងការរក្សាបាន​ស្ថិរភាព​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុងស្រុក​ផងដែរ។​

ឯក​ឧត្តម ​អភិបាល​រាជធានី ធ្លាប់បាន​កត់​សម្គាល់​ថា​ មជ្ឈមណ្ឌលពាណិជ្ជកម្មមួយ​នេះមានភាពល្អប្រសើរ និងមានសក្តានុពលបំផុត​ ​ក្នុងនាម​ជាទីផ្សារ​លក់ដុំ​ និងលក់រាយដ៏​ទូលំទូលាយ​សម្រាប់​ទីក្រុង​ ​ដោយ​ផ្តល់​ជូន​ទាំង​ទំនិញ​ក្នុងស្រុក​ ​និង​នាំចូល​ ​និង​ការចែក​ចាយ​ផលិតផល​ទូទាំង​២​៤​ខេត្ត​នៃ​ប្រទេស​កម្ពុជា​ ​។​ ​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​នេះ ​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ​៣​០​ហិកតា​ ​ស្ថិតនៅ​លើ​មហាវិថី​ឈ្នះ​-​ឈ្នះ​ ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​ឥឡូវនេះ​គឺជា​ទី​ផ្សារ​លក់ដុំ​ដ៏​ធំបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​នេះ​នឹង​ផ្តោត​លើ​កសិផល​ដែល​មានគុណ​ភាព​ខ្ពស់​ ​និង​អនាម័យ​ ​ហើយ​អាច​ផ្ទុក​ផលិ​ត​ផល​ក្នុងស្រុក​រហូតដល់​ ​៦​០​ ​០​០​០​ ​តោន​ ​ដែល​មាន​ប្រភព​មកពីបណ្តាខេត្តក្រុង​ទូទាំង​ប្រទេស​កម្ពុជា​ ​រួម​ជាមួយនឹង​ការនាំចូល​ពី​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ដូចជា​ប្រទេស​ចិន​ ​វៀតណាម​ ​និង​ថៃ​ផងដែរ។​

លោក​ ​សៀ​ ​លូ​ពីង​ (X​i​e​ ​L​up​in​g​) ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​អា​ស៊ាន​-​អន្តរជាតិ​ ​បាន​មានប្រសាសន៍ថា​ ​គម្រោង​នេះ​នឹង​ផ្តល់​ផលប្រយោ​ជ​ន៍​ទៅវិញទៅមក​សម្រាប់​ទាំង​អ្នកនាំ​ចូល​ ​និង​អ្នកនាំ​ចេញ​។​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​នេះ​ ​នឹង​ជំរុញ​ពាណិជ្ជកម្ម​កសិកម្ម​យ៉ាង​ខ្លាំង​រវាងប្រទេ​ស​​ចិន​ ​កម្ពុជា​ ​និង​បណ្តា​ប្រទេស​អា​ស៊ាន​ ​ដោយ​ផ្តោត​លើ​ផលិតផល​កសិកម្ម​ប្រកបដោយ​គុណភាព​ ​និង​អនាម័យ​ជាច្រើន​។

លោក​​ សៀ​ ​លូ​ពីង​ បាន​មានប្រសាសន៍ថា​​ តាមរយៈ​ផ្សារ​នេះ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​ ​រវាង​ប្រជាជន​កម្ពុជា​ ​និង​ចិន​ ​និង​ប្រជាជន​អា​ស៊ាន​ផង​ដែរ​ ​ស្របតាម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​និង​ផ្លូវ​ (BR​I​)​។​

សូមជម្រាបថា គម្រោង​នេះ​បាន​ចាប់ផ្តើម​ការ​សាងសង់​ជាលើកដំបូង​ក្នុង​ឆ្នាំ​២​០​២​២​ ​ដែល​ដឹកនាំ​ដោយ​សមាគម​អភិវឌ្ឍន៍​អាជីវកម្ម​គ័​ង​ស៊ី​ (​China​’s ​G​u​an​g​x​i​ ​Business​ ​Development​ ​Association​-​G​B​D​A​) ​របស់​ប្រទេស​ចិន​។​ នៅក្នុងដំណាក់កាល​ទី​១​របស់​ផ្សារ​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​តូប​បុគ្គល​ជាង​ ​៦​,​០​០​០​ ​ដែល​ឥឡូវនេះ​ត្រូវ​បាន​ជួល​ទៅ​ឱ្យ​អាជីវករ​​។​ ឈាន​ទៅដល់​ការ​ចាប់ផ្តើម​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ ​G​B​D​A​ ​បាន​ផ្ទេរ​តូប​ផ្សារ​ដំបូង​ចំនួន​៦​០​០​០​តូប​ ​ទៅ​ម្ចាស់​អាជីវកម្ម​ក្រោម​កិច្ចសន្យា​រយៈពេល​ ​៥​ឆ្នាំ​ ​ដោយ​រយៈពេល​២​ឆ្នាំ​ដំបូង​គឺ​មិន​គិតថ្លៃ​ទេ​៕

សូមបញ្ជាក់ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​អា​ស៊ាន​-​អន្តរជាតិ​ ​ដែលគេដាក់ឈ្មោះដើម្បីសម្គាល់ថា ​ផ្សារ​ដើម​គរ​ថ្មី​ ​ត្រូវ​​​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពីពេលថ្មីៗនេះ ​ក្រោមអធិបតីភាព​ ​ឯក​ឧត្តម ឃួ​ង​ ​ស្រេង​ ​អភិ​បាល​រាជធានី​ភ្នំពេញ​ ​និង ឯក​ឧត្តម ​វ៉ាង​ វិ​ន​ធាន​ (​Wan​g​ ​W​e​n​t​i​an​) ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ​​អ្នកតំណាង​ និង​អ្នក​ពាក់ព័ន្ធ​ដទៃទៀត​នៃ​គម្រោង​នេះ​។​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)