រដ្ឋាភិបាលកំណត់​យក​វិស័យហេដ្ឋារចនាសម្ព័ន្ធ​ ឧស្សាហកម្ម​ ថាមពល​ស្អាត ទេសចរណ៍ កសិកម្ម និង​បច្ចេកវិទ្យា​ជាអា​ទិភា​ពទាក់ទាញវិនិយោគិន

ភ្នំពេញ ៖ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមព​លស្អាត ទេសចរណ៍ កសិកម្ម​ និងបច្ចេកវិទ្យា​ គឺជាវិស័យ​ដែល​រាជរដ្ឋាភិបាល​កម្ពុជាបានដាក់​ក្នុងវិស័យអាទិភាព ទាក់ទាញ វិនិយោគិន​បរទេស​ចូលមក​បណ្ដាក់​ទុនវិ​និយោ​គបន្ថែមទៀត ។ នេះបើតាម​ការ​បញ្ជាក់របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណា​ចក្រក​ម្ពុ​​ជា​ក្នុងជំនួប​ជាមួយ​អគ្គ​រាជទូត​នៃប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ប្រចាំព្រះរាជាណាចក្រកម្ពុជា​នៅថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២៤ ។

សម្ដេច​ធិបតី​បាន​មានប្រសាសន៍ថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអា​ទិភា​ព​រ​ប​ស់​រា​ជរ​ដ្ឋា​​ភិ​បា​ល​ក​ម្ពុ​ជា​ក្នុ​ង​កា​រស​ម្រេ​ច​​បាន​នូ​វ​កំ​ណើ​ន​ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន និងបរិយាប័ន្ន។ ជាក់ស្ដែង ក្នុងវិស័យថាមពលស្អាត បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានសម្រេ​ច​នូ​វ​កា​រ​ប្រើប្រា​​ស់​ថា​មព​ល​ស្អា​ត​ចំ​នួ​​ន​ ៦២ភាគរយ​​នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិ​ស​ដៅជំ​​រុ​ញកា​រ​ប្រើ​ប្រា​​ស់​ថាម​​ពល​​ស្អា​តឱ្យបានដល់ ៧០ភាគរយ ត្រឹមឆ្នាំ២០៣០ ព្រមទាំងបាន​ប​ញ្ឈ​ប់​ទាំ​ង​ស្រុងនូវការបង្កើតរោ​ងច​ក្រ​ដំ​ណើរការដោ​យថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោង​អភិវឌ្ឍ​ថាម​ពល​ក​កើត​ឡើងវិញ ។

ឯកឧត្តម​ Obaid Saeed Obaid Bintaresh Aldhaheri ឯគអគ្គ​រាជទូ​ត​នៃប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ ប្រចាំ​កម្ពុ​ជា​​បាន​មានប្រសាសន៍​ ក្នុង​បេសកកម្ម​ការទូត​របស់​លោកនៅប្រទេស​កម្ពុជា លោកនឹង​បន្តព្រឹង​ និង​ពង្រី​ក​ការ​​កិច្ច​សហប្រតិបត្តិការ​បន្ថែមទៀត​លើ​វិស័យ​ជាច្រើន​ រួមមាន​ពាណិជ្ជកម្ម វិនិយោគ​ ហេដ្ឋា​រច​នា​សម្ព័ន្ធ​ ដឹក​ជញ្ជូន កសិកម្ម ថាមពល​និងទេសចរណ៍  ។

រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន រួមមានផ្លូវ ស្ពាន​ ដោ​យចំ​ណាយថវិកា​អស់រាប់ពាន់​លានដុល្លារ​អាមេរិក​ ជាក់​ស្ដែង​គ្រាន់តែស្ពាន​ឆ្លងទន្លេ​៣ខ្សែ​ រួមមាន​ស្ពាន ឆ្លង​ទន្លេ​បាសាក់​ព្រែក​ប្រា ចាក់​អង្រែ ស្ពាន​ ឆ្លងទន្លេពីផ្លូវជាតិ​លេខ​១ទៅល្វា​ម និង​ស្ពានឆ្លងទន្លេមេគង្គ​នៅខេត្ត​ក្រចេះ ចំណាយថវិកា​អស់ជិត​៤០០លានដុល្លា​រអាមេរិកទៅហើយ ហើយក៏មានស្ពាន ថ្នល់​ជាច្រើនទៀត ដែលកំពុង​សាងសង់​និងគ្រោង​បើកការដ្ឋានសាងសង់​ មានតម្លៃរាប់រយលានដុល្លារ​អាមេរិក ។​ទាំង​នេះ គ្រាន់តែជា​គម្រោ​ងដែល​វិនិយោគ​ដោយ​រដ្ឋ​ប៉ុណ្ណោះ នៅមានគម្រោង​វិនិយោគជាច្រើនទៀត​ដែល​វិនិយោគដោយវិស័យឯកជន ដែលផ្ដោតលើ​វិស័យ​អាទិភាពរបស់រាជរដ្ឋាភិបាល ។​

បើតាម​របាយការណ៍របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅពេលថ្មីៗនេះដែរ ក្នុង​ខែមេសា​ឆ្នាំ ២០២៤​កន្លងទៅ​នេះ គម្រោង​វិនិយោគ​ចំនួន២២​ដែលបានអនុម័ត​ឱ្យដំណើរការ​វិនិយោគ​​ គឺសុទ្ធតែគម្រោ​ងក្នុង​វិស័យឧស្សាហកម្ម ដែលមានទុនវិនិយោគជាង​៣០០លានដុល្លា​រអាមេរិក​។

របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​កាលពី​ដើមឆ្នាំ ២០២៤ ក៨បាន​បង្ហាញផងដែរថា គម្រោង​ដែល​ស្ថិតក្នុងវិស័យអាទិភាព​របស់រដ្ឋាចំនួន​៦គម្រោងធំ មានទុនវិនិយោគ រហូតដល់ជាង​២,១ពាន់លានដុល្លារ​អាមេរិក ចាក់បញ្ចូល​ក្នុងសេដ្ឋកិច្ច​​ដែល​នឹង​បម្រើ​ឱ្យសេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ចំណូល​របស់ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ ៕​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី