ក្រសួងកសិកម្ម ត្រៀមគម្រោងជួយទ្រទ្រង់សហគមន៍កសិកម្មសំបូរមានជ័យឱ្យក្លាយជាសហគមន៍កសិកម្មទំនើប

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានសន្យាបន្តជួយអភិវឌ្ឍន៍សហគមន៍កសិកម្មសំបូរមានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយត្រៀមគម្រោងមួយចំនួនសម្រាប់ជួយទ្រទ្រង់ឱ្យសហគមន៍កសិកម្មមួយនេះក្លាយទៅជាសហគមន៍កសិកម្មទំនើប។

ការសន្យាជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ដូចខាងលើនេះ គឺធ្វើឡើងបន្ទាប់ពី ឯកឧត្តម ឌីត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអភិ​បាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យតំបន់ដីភូមិសាស្ត្ររបស់សហគមន៍ ពោលគឺ មានទឹក និងមានដី មានសក្តានុពលគ្រប់គ្រាន់ មានធនធានមនុស្ស បច្ចេកទេស ដើមទុន និងទីផ្សារ ដែលអាចឱ្យសហគមន៍នេះអភិវឌ្ឍន៍ខ្លួនក្លាយទៅជាសហគមន៍កសិកម្មទំនើបបាន។

ឯកឧត្តម ឌីត ទីណា បានថ្លែងថា៖

«យើងនឹងត្រៀមគម្រោងមួយចំនួន និងផ្ទះសំណាញ់ ហើយខ្វះទុនប៉ុន្មាន​ យើងនឹងរិះរកថវិកា ដើម្បី​ឱ្យសហគមន៍អាចដាំបន្លែសុវត្ថិភាពបាន និងទទួលបានកម្ចីមានការប្រាក់ទាប ព្រោះគោលដៅទៅមុខមិនចង់ឱ្យកសិករជំពាក់ថវិកាគេទេ ព្រោះសហគមន៍មានសក្តានុពលសេដ្ឋកិច្ចមួយចំនួនទៀត ដែលត្រូវបន្តអភិវឌ្ឍន៍» ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ គឺផ្ដោតទៅលើសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះគ្រប់ផ្នែកទាំងអស់ ដែលសំខាន់ៗ ដូចជាវិស័យកសិកម្ម ទាំងវិស័យឧស្សាហកម្ម និងវិស័យសុខាភិបាល វិស័យអប់រំជាដើម ត្រូវបានរៀបចំគោលនយោបាយតាមបណ្ដាក្រសួងនីមួយៗ ដើម្បីតម្រង់គោលដៅឆ្ពោះមកប្រជាពលរដ្ឋ ជាអ្នកទទួលផលពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា វិស័យកសិកម្ម ក្រៅពីការជ្រើសរើសមន្ត្រីកសិកម្មតាមបណ្ដាឃុំ ដើម្បីជួយបណ្ដុះបណ្ដាលប្រជាកសិករឱ្យចេះដាំដុះតាមលក្ខណៈបច្ចេកទេស ឥឡូវគឺឈានមួយជំហានទៀត ទៅជាការបង្កើតសហគមន៍ទំនើប ដើម្បីឱ្យមានការប្រមូលផ្ដុំសមាជិក ពង្រឹងខ្លួនឯងបាន និងមានការគាំទ្រពង្រឹងបន្ថែមទៀត ទៅលើក្របខ័ណ្ឌបច្ចេកទេស នីតិវិធីមួយចំនួនទៀត និងរចនាសម្ព័ន្ធ ដើម្បីឱ្យសហគមន៍នោះដើរទៅរកផ្លូវមួយមានភាពកាន់តែរឹងមាំ ដែលហៅថា ភាពធន់នឹងវិបត្តិសេដ្ឋកិច្ច ឬភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

សហគមន៍កសិកម្មទំនើប ជាខ្សែរថភ្លើងនៃកម្មវិធីគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ កំពុងចាប់ផ្តើមចេញដំណើរដោយសន្សឹមៗ ហើទោះបីជាស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ តែការងារដែលដឹកនាំផ្ទាល់ដោយក្រសួងកសិកម្មមួយនេះ ធ្វើឡើងប្រកបដោយភាពប្រាកដនិយម សំដៅផ្តល់ដំណោះស្រាយជាក់លាក់ជូនដល់បងប្អូនប្រជាកសិករនៅតាមមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយដែលក្រសួងត្រូវជំរុញដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន តាមរយៈការដាក់ដីប្រើប្រាស់រួមក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញ ដោយសហគមន៍ផ្ទាល់។

លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសំបូរជ័យបានឱ្យដឹងថា សហគមន៍បង្កើតឡើងដោយមានការរៀបចំចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ២០១០ និងបានចូលរួមដោះស្រាយបញ្ហារបស់កសិករជាច្រើន ការពារផលប្រយោជន៍ សមាជិកសហគមន៍ និងចូលរួមបង្កើតមុខរបរថ្មីៗសម្រាប់លើកស្ទួយជីវភាពរបស់កសិករឱ្យកាន់តែប្រសើរឡើង ។

លោក ឆេង ថុង បញ្ជាក់ថា៖

«សហគមន៍កសិកម្មសំបូរមានជ័យ បានរីកចម្រើនបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០​២៤នេះ សហគមន៍មានសមាជិកសរុប ២១៥២ នាក់ (ស្រី៩៣០)មកពី១០ឃុំក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ។ វឌ្ឍនភាពនៃមុខរបរសហគមន៍កសិកម្មសំបូរមានជ័យ បានចាប់ផ្តើមជាមួយក្រុមសន្សំប្រាក់សម្រាប់ប្រើប្រាស់ជាគណនេយ្យទានបង្វិលនៅក្នុងសហគមន៍មួយ ដែលមានទុន សរុបចំនួន១០,១៥៤,០០០រៀល។

លោកប្រធានក្រុមប្រឹក្សាភិបាល បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍បានកសាងទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃពូជដំណាំ ផលិតប្រេងស្លឹកគ្រៃ និងឃ្លាំង នៅក្នុងភូមិសំបូរ ឃុំសូកាស ស្រុកស្ទឹងត្រង់ នៅលើផ្ទៃដីទំហំ ៣០​៤០ ម៉ែត្រការ៉េ ជាកម្មសិទ្ធរបស់សហគមន៍កសិកម្មសំបូរមានជ័យ និងមានដីចំការចំនួន ១៣,៧០ ហិកតា បង្កើតកសិដ្ឋានដាំបន្លែ និងកសិ-ទេសចរណ៍។

សូមបញ្ជាក់ថា បច្ចុប្បន្នសហគមន៍បានពង្រីកមុខរបរបន្ថែមមួយចំនួនទៀត ដូចជា ផលិតកម្មស្រូវចំណី ផលិតកម្មគ្រាប់ពូជស្រូវ ចំនួន១០ពូជ ក្នុងនោះពូជស្រូវមានតម្រូវការខ្ពស់ជាងគេគឺ ផ្ការំដួល វាំងជ័យ សែន ក្រអូប និង CAR ៤ ។ ក្រៅពីនេះនៅមានដំណាំដាំស្លឹកគ្រៃ និងបន្លែ ដំណាំឈើហូបផ្លែ(ចេក ម្នាស់ និងឪឡឹក) ផលិតកម្មកែច្នៃប្រេងស្លកក្រៃ និងផលិតជីកំប៉ុស្ត ផ្គត់ផ្គង់ជីគីមី ទៅឱ្យសមាជិកសហគមន៍ និងជីលាមកសត្វទៅឱ្យអតិថិជននៅក្នុងតំបន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង