រដ្ឋមន្ត្រីឧស្សាហកម្មណែនាំសហគ្រិនស្ត្រីរៀបចំអាជីវកម្មចូលក្នុងប្រព័ន្ធ ដើម្បីបង្កើនលទ្ធភាពទទួលបានទុន

ភ្នំពេញ ៖ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានលើកឡើងថា សមាគមសហគ្រិនស្ត្រីកម្ពុជាកំពុងតែជួបប្រទះបញ្ហាមួយចំនួនដូចជាការលក់ធ្លាក់ចុះលទ្ធភាពចំណេញតិច និងចំណាយប្រតិបត្តិការខ្ពស់ ខណៈសមាគមដែលបច្ចុប្បន្នមានសមាជិកប្រមាណ១ពាន់នាក់កំពុងខិតខំជួយសម្រួលដល់ការផ្គូផ្គងផលិតផល តាមរយៈការកសាងបណ្តាញអាជីវកម្ម និងការចូលរួមក្នុងពិព័រណ៍ផលិតផលនានា។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនាពេលថ្មីៗនេះ លោកជំទាវបានលើកឡើងថា ៖ បញ្ហាប្រឈមរបស់សហគ្រិនស្ត្រីកម្ពុជាគឺភាគច្រើនកំពុងធ្វើអាជីវកម្មធុនមីក្រូ និងតូច និងមានការយល់ដឹងតិចតួចអំពីស្តង់ដារ និងនីតិវិធីសម្រាប់ការនាំចេញ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្មីរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ចាប់យកនវានុវត្តន៍ ដើម្បីជួយគាំទ្រសហគ្រិនស្ត្រីកម្ពុជាកាន់តែច្រើនឱ្យទទួលបានជោគជ័យមួយកម្រិតទៀត។

ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូសមាគមអំពីគោលដៅរបស់អាស៊ានក្នុងការធ្វើសុខដុមនីយកម្មស្តង់ដារនៅឆ្នាំ២០២៥ខាងមុខដែលនឹងតម្រូវឱ្យផលិតផលបំពេញតាមស្តង់ដារទាំងនោះ មុននឹងអាចនាំទៅចេញលក់នៅប្រទេសណាមួយក្នុងតំបន់។ ឯកឧត្តមបានស្នើឱ្យសមាគមលើកកម្ពស់ការចូលក្នុងប្រព័ន្ធក្នុងចំណោមសមាជិករបស់ខ្លួន ព្រមទាំងសហការជាមួយក្រសួង និងដៃគូនានា ដូចជាសហគ្រិនខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

ឯកឧត្តមបានលើកឡើងថា៖

«ដើម្បីឱ្យមានភាពប្រកួតប្រជែង វាជារឿងសំខាន់ដែលយើងត្រូវរៀបចំអាជីវកម្មរបស់យើងឱ្យចូលក្នុងប្រព័ន្ធ ចាប់យកស្តង់ដារ និងធ្វើតេស្តគុណភាពផលិតផលឱ្យបានត្រឹមត្រូវ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងធ្វើកំណែទម្រង់មន្ទីរពិសោធន៍ជាតិរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពធ្វើតេស្ត ដោយផ្តោតលើតម្រូវការជាក់ស្តែងរបស់វិស័យឯកជន»។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឱ្យសមាគមផ្តោតអាទិភាពលើអភិបាលកិច្ចស្ថាប័ន និងភាពជាតំណាងរបស់សមាជិក ដោយស្នើសមាគមឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាអូស្ត្រាលីជាដើម។ ឯកឧត្តមបានបញ្ជាក់ពីសារៈសំខាន់នៃការចូលក្នុងប្រព័ន្ធរបស់អាជីវកម្ម ដើម្បីបង្កើនលទ្ធភាពទទួលបានទុន ហិរញ្ញវត្ថុ និងឱកាសអភិវឌ្ឍន៍ជំនាញ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យសមាគមបង្កើតគោលការណ៍ណែនាំស្តីពី “អ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ” សម្រាប់អ្នកដែលចង់ក្លាយជាសហគ្រិន ជាពិសេសធុរកិច្ចថ្មី ដោយផ្តោតលើសុច្ចរិតភាពអាជីវកម្ម។ ឯកឧត្តមបានណែនាំឱ្យអនុវត្តការត្រួតពិនិត្យដោយខ្លួនឯង តាមរយៈសមាគម ដោយរៀបចំការប្រកួតប្រជែងពានរង្វាន់សុចរិតភាពអាជីវកម្ម ដើម្បីលើកទឹកចិត្តសមាជិកឱ្យអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់សមាជិកសមាគមឱ្យពិចារណាចងក្រងគ្នា ដើម្បីទទួលបានប្រយោជន៍ពីសេដ្ឋកិច្ចវិមាត្រ តាមរយៈការប្រមូលផ្តុំកម្លាំងផលិត និងការអភិវឌ្ឍចង្កោមផលិតកម្ម។ ឯកឧត្តមបានលើកទឹកចិត្តសមាគមឱ្យចាប់យកនវានុវត្តន៍ ដោយបន្ថែមថា ផលិតផលប្រពៃណីដូចជាសូត្រអាចត្រូវបានច្នៃ មិនត្រឹមតែសម្រាប់ផលិតជាសម្លៀកបំពាក់ទេ តែពង្រីកទៅផលិតផលផ្សេងទៀត ដូចជាគ្រឿងតុបតែងផ្នែកខាងក្នុងសណ្ឋាគារ ឬអគារធំៗ ដើម្បីបង្កើនទីផ្សារផលិតផលទាំងនោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស