ទីក្រុងចំនួន ៤ នេះកំពុងអភិវឌ្ឍន៍ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ជំនាន់ថ្មីប្រកបដោយភាពច្នៃប្រតិដ្ឋ

បរទេស ៖​​ យោងតាមប្រភពពី Weforum បានលើកឡើងថា ​បញ្ញាសិប្បនិម្មិត AI កំពុងត្រូវបានប្រើប្រាស់នៅក្នុងទីក្រុងជាច្រើន ហើយទីក្រុងខ្លះបានប្រើប្រាស់វាចាប់តាំងពីដំណើរការជំនាន់ដំបូងបង្អស់របស់ AI។ ដើម្បីក្លាយជាទីក្រុងឆ្លាតវៃ ការប្រើប្រាស់ទិន្នន័យ បច្ចេកវិទ្យា និង AI នឹងជួយសម្រួលសេវាកម្មសាធារណៈ អាចជួយជំរុញកំណើនសេដ្ឋកិច្ច និងទទួលបានភាពទាក់ទាញ។

យោងតាម City AI Connect ជាវេទិកាឌីជីថលថ្មីដែលភ្ជាប់រដ្ឋាភិបាលក្នុងតំបន់សាកល្បងបញ្ញាសិប្បនិម្មិតទូទៅបានបញ្ជាក់ថា ករណីប្រើប្រាស់បច្ចុប្បន្នរួមមានការបង្កើត chatbots ច្រើនភាសា ដើម្បីបង្កើនភាពងាយស្រួលនៃសេវាកម្ម និងសម្រួលកាលវិភាគដឹកជញ្ជូនសាធារណៈ។ ខាងក្រោមនេះគឺជាទីក្រុងចំនួន ៤ នៅលើពិភពលោកដែលកំពុងឈានមុខគេជាមួយនឹងបច្ចេកវិទ្យា។

១. ទីក្រុង Buenos Aires គឺជារដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន បានបើកដំណើរការ chatbot របស់ខ្លួនដែលមានឈ្មោះថា “Boti” នៅឆ្នាំ ២០១៩។ Boti បានវិវត្តន៍ជាមួយ AI ជំនាន់ថ្មីដោយសម្រេចបាន ១១ លានសន្ទនាក្នុងខែមករា ឆ្នាំ២០២២ ហើយវាបានក្លាយជាបណ្តាញទំនើបដែលប្រជាពលរដ្ឋពេញចិត្ត។ វាបានបម្រើការជាបណ្តាញផ្លូវការរបស់រដ្ឋាភិបាលសម្រាប់ការធ្វើតេស្ត និងការចាក់វ៉ាក់សាំងក្នុងអំឡុងពេលរាតត្បាត ប៉ុន្តែឥឡូវនេះ វាបានពង្រីកវិសាលភាពរបស់ខ្លួនដើម្បីរួមបញ្ចូលសេវាកម្ម ដូចជា សេវាកម្មជិះកង់ និងការថែទាំសង្គម។

២. សិង្ហបុរី គឺទីក្រុងដំបូងគេរបស់ពិភពលោកដែលមាន Digital Twin (គំរូបច្ចេកវិទ្យាភ្ជាប់ពិភពរូបវន្តជាមួយឌីជីថលដោយការចម្លងជាក់ស្តែងនៃរូបវន្តទៅជារូបនិមិ្មត ហើយវាត្រូវបានប្រើប្រាស់នៅក្នុងទិន្នន័យ 3D និងក្រាហ្វិក ដើម្បីបង្កើតស្ថាបត្យកម្មនិម្មិត និងម៉ូដែលផ្សេងៗទៀត)។ ឥឡូវនេះ តាមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលបានចាប់ផ្តើមកាលពីឆ្នាំមុន សិង្ហបុរីបានបង្កើតឡើងជាមួយនឹងដំណោះស្រាយ Gen AI ជាង ១០០។ ស្របពេលដែលរដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើនលើពិភពលោកកំពុងចាត់វិធានការប្រុងប្រយ័ត្នចំពោះ AI និងណែនាំផ្លូវការពារ រដ្ឋាភិបាលសិង្ហបុរីចង់ប្រើប្រាស់បច្ចេកវិទ្យាច្រើនបំផុតក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចសិង្ហបុរីទទួលយក និងប្រើប្រាស់ AI។

៣. ទីក្រុង Amsterdam៖ មូលដ្ឋានគ្រឹះនៃជំនាន់ AI chatbots ដូចជា ChatGPT អាចបំប្លែងភាសាធម្មជាតិទៅជាភាសាបច្ចេកទេសដោយប្រើប្រាស់ទិន្នន័យពាក្យ។ ឥឡូវនេះ គម្រោងស្រាវជ្រាវមួយនៅសាកលវិទ្យាល័យ Amsterdam កំពុងផ្លាស់ប្តូរពាក្យសម្រាប់ម៉ូលេគុលគីមីទៅជាពាក្យថ្មី ឬ សម្ភារៈថ្មីមួយទៀតប្រកបដោយនិរន្តរភាព។ Bernd Ensing សាស្ត្រាចារ្យដឹកនាំនៃគម្រោង Artificial Intelligence for Sustainable Molecules and Materials (AI4SMM) លើកឡើងថា ការអនុវត្តវិធីសាស្រ្តគំរូ AI ចំពោះធាតុគីមី ឬ សម្ភារៈ​ដែលពួកគេប៉ះក្នុងនាមជាអ្នកគីមីវិទ្យា។ ពួកគេបង្កើតម៉ូលេគុលថ្មី និងសម្ភារៈថ្មី ហើយការប្រើប្រាស់ AI អាចជួយពួកគេក្នុងកិច្ចការនោះ ព្រមទាំងអាចនឹងផ្លាស់ប្តូររបៀបដែលពួកគេធ្វើការងារវិទ្យាសាស្ត្រ ហើយពួកគេនឹង​​មិន​សូវ​ពឹង​ផ្អែក​លើ​វិចារណញាណ​គីមីថែមទៀតផង។ ក្រុម AI4SMM ដំបូងផ្តោតលើការអភិវឌ្ឍប្រូតេអ៊ីនថ្មីលើរុក្ខជាតិ ដែកថែបប្រកបដោយនិរន្តរភាព ប្លាស្ទិកសុវត្ថិភាព និងអំបិលស្តុកទុកថាមពល។

៤. ទីក្រុង Dallas៖ ស្របពេលដែលរថយន្តស្វយ័តបើកបរដោយខ្លួនឯងត្រូវបានសាកល្បងរួចហើយជាមួយនឹងកម្រិតនៃភាពជោគជ័យផ្សេងៗគ្នា ឥឡូវនេះ រថយន្តប្រភេទថ្មីដែលបើកបរដោយខ្លួនឯងកំពុងត្រូវបានសាកល្បងរវាងទីក្រុង Dallas និង Houston ក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិក។

យោងតាម ​​MIT Technology Review បានឲ្យដឹងថា ស្របពេលដែលស្តង់ដារនៃរថយន្តស្វយ័តប្រើប្រាស់ទិន្នន័យ និងរូបថតដើម្បីរៀបចំផែនការផ្លូវ និងកំណត់អត្តសញ្ញាណវត្ថុ ប្រព័ន្ធ Copilot4D ថ្មីនឹងត្រូវបានបណ្តុះបណ្តាលលើឧបករណ៍ចាប់សញ្ញា lidar ដែលអាចកំណត់ចម្ងាយរបស់វត្ថុ និងកំណត់ផែនទី 3D ជុំវិញរថយន្ត។ នេះមានន័យថា យានជំនិះអាចបង្កើតការទស្សន៍ទាយអំពីបញ្ហា និងអ្វីដែលអាចនឹងកើតឡើងរហូតដល់ ១០ វិនាទីនៅពេលខាងមុខ។ Raquel Urtasun នាយកប្រតិបត្តិនៃ Waabi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសម្រាប់រថយន្តស្វយ័តបើកបរដោយខ្លួនឯង ហើយក៏ជាអ្នកនៅពីក្រោយការបង្កើតថ្មីនេះ លើកឡើថា គំរូ “AI-first” របស់ពួកគេនឹងសិក្សាពីទិន្នន័យជាមុនសិនជាជាងប្រតិកម្មចំពោះស្ថានភាពជាក់លាក់។ ប្រសិនបើយានជំនិះ AI ជំនាន់ថ្មីទាំងនេះបង្ហាញថាមានសុវត្ថិភាព និងអាចទុកចិត្តបានជាងរថយន្តជំនាន់មុន នោះសក្តានុពលរបស់វាអាចដោះស្រាយបញ្ហាមួយចំនួនរួមមាន ការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ការបំភាយកាបូន និងកង្វះកម្លាំងពលកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ