Pronaca អនុវត្តគំរូអាជីកម្មបរិយាបន្នដែលបង្កើតឱកាសទីផ្សារដល់កសិករ ដើម្បីឲ្យពួកគេរួចផុតពីជីវភាពក្រីក្រ

បរទេស ៖ យោងតាមប្រភពពីបរទេសបានលើកឡើងថា កសិកររបស់ប្រទេសអេក្វាឌ័រ ត្រូវបានជាប់គាំងនៅក្នុងវដ្តនៃភាពក្រីក្រដោយពួកគេប្រឈមនឹងប្រាក់កម្ចីមានអត្រាការប្រាក់ខ្ពស់ កង្វះចំណេះដឹងកសិកម្ម និងទីផ្សារសម្រាប់កសិកម្មតូចចង្អៀត។ ជាលទ្ធផល ទិន្នផលមានកម្រិតទាបធ្វើឲ្យការប្រមូលផលរបស់កសិករទទួលបានតម្លៃទាប និងជាប់បំណុលច្រើនលើសលប់។

Pronaca គឺជាអ្នកផលិតនូវផលិតផលបសុបក្សី និងសាច់ជ្រូក និងជាអ្នកទិញពោតលឿងដ៏ធំជាងគេមួយនៅអេក្វាឌ័រ។ នៅឆ្នាំ២០១៦ ក្រុមហ៊ុននេះបានប្តេជ្ញាចិត្តរួមបញ្ចូលកសិករខ្នាតតូចចំនួន ៥០០ នាក់នៅក្នុងខ្សែសង្វាក់តម្លៃពោតរបស់ពួកគេ ហើយផលិតកម្មរបស់ពួកគេបានកើនឡើងបន្ថែម ៥ ភាគរយ។

លោក Luis V. Bakker នាយកប្រតិបត្តិរបស់ Pronaca បាននិយាយថា នៅពេលដែលពួកគេបានដឹងអំពីបញ្ហាប្រឈមដែលកសិករជួបប្រទះ លោកបានសម្រេចចិត្តថា Pronaca ត្រូវតែផ្លាស់ប្តូរសក្ដានុពលនៃទីផ្សារនេះ។ ឥឡូវនេះ កសិករមើលឃើញថា Pronaca គឺជាដៃគូអាជីវកម្មរបស់ពួកគេ ព្រោះក្រុមហ៊ុននេះបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាច្រើនដែលធ្លាប់រស់នៅក្នុងភាពក្រីក្រ និងមានសង្ឃឹមតិចតួចក្នុងការធ្វើឱ្យប្រសើរឡើង។ គម្រោងនេះបានទទួលភាពជោគជ័យ ជំរុញឲ្យ Pronaca អនុវត្តគម្រោងសម្រាប់ផលិតកម្មស្រូវ គោមត្នោត និងផលិតផលបសុបក្សីដោយទទួលបានភាពជោគជ័យដូចគ្នា។

ជាមួយគ្នានេះ ដើម្បីធ្វើឲ្យទីផ្សារនៅអេក្វាឌ័រមានតុល្យភាព Pronaca បានចាប់ផ្តើមដោយការកាត់ផ្តាច់ឈ្មួញកណ្តាល ហើយចាប់ផ្តើមទិញដោយផ្ទាល់ពីកសិករ។ ក្រុមហ៊ុនផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដលកសិករសម្រាប់ទិញគ្រាប់ពូជ ជី និងការផ្គត់ផ្គង់កសិកម្មផ្សេងទៀតដែលមានការបញ្ជាក់ក្នុងតម្លៃសមរម្យ និងផ្តល់ជំនួយបច្ចេកទេសក្នុងការលើកកម្ពស់ផលិតភាពដំណាំប្រកបដោយគុណភាព និងនិរន្តរភាព។ មិនត្រឹមតែប៉ុណ្ណោះ Pronaca ក៏បានធានាផងដែរនូវការទិញពីកសិករផ្ទាល់ ១០០ ភាគរយនៃការប្រមូលផលក្នុងតម្លៃកំណត់ដោយរដ្ឋាភិបាល។ ជាមួយនឹងប្រតិបត្តិការនេះ Pronaca បានបង្កើនផលិតភាពពោតរបស់កសិករបន្ថែម ដែលមានការចូលរួមពីកសិករខ្នាតតូចចំនួន ៥០០ នាក់នៅក្នុងខ្សែសង្វាក់តម្លៃពោតរបស់ខ្លួនជាលើកដំបូង។ កសិករទទួលបានការបណ្តុះបណ្តាលអំពីការធ្វើកសិកម្មប្រកបដោយនិរន្តរភាពរួមមាន ការអនុវត្ត ការគ្រប់គ្រងឧបករណ៍ និងការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទាន។  Pronaca បានពង្រីកជម្រើសផលិតកម្មរបស់ពួកគេលើសពីពោត ដោយផ្ទេរចំណេះដឹងបច្ចេកទេសដែលត្រូវការបន្ថែមដើម្បីដាំបន្លែ កែលម្អអាហារូបត្ថម្ភ ខណៈពេលដែលបង្កើនប្រាក់ចំណូលផងដែរ។

រហូតមកដល់ពេលនេះ Pronaca គាំទ្រសកម្មភាពកសិកម្មរបស់កសិកររាប់ពាន់នាក់ ហើយបានទិញពោតពីកសិករប្រហែល ៤០ ភាគរយនៃផលិតកម្មពោតសរុបរបស់អេក្វាឌ័រថែមទៀតផង។ លើសពីនេះ Pronaca ធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលក្រោមគំនិតផ្តួចផ្តើមហៅថា “កម្មវិធីធុរកិច្ចបរិយាបន្ន” ដែលជាកម្មវិធីដែលគាំទ្រកសិករខ្នាតតូចក្នុងការបង្កើនផលិតភាពដីធ្លីដោយផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានសម្រាប់ការទិញគ្រាប់ពូជ សម្ភារៈឧបករណ៍ និងផ្តល់ឱកាសចូលក្នុងទីផ្សារ។ នៅក្រោមកម្មវិធីនេះ Pronaca ក៏ធានាផងដែរនូវការទិញផលិតផលពីកសិករក្នុងបរិមាណ និងតម្លៃកំណត់តាមរយៈកិច្ចព្រមព្រៀងទិញ។ មិនត្រឹមតែប៉ុណ្ណោះ  Pronaca ក៏បានជួយអភិវឌ្ឍន៍សហគ្រាស​ខ្នាត​តូច​ និង​មធ្យម (MSME) ផងដែរ ដោយក្រុមហ៊ុននេះបានទិញប្រហែល ៣៤០ លានដុល្លារអាមេរិកពីអ្នកផ្គត់ផ្គង់ក្នុងស្រុក ដែលក្នុងនោះជាង ៩០ ភាគរយត្រូវបានចាត់ទុកថាជាសហគ្រាស​ខ្នាត​តូច​ និង​មធ្យម (MSME)។ លើសពីនេះ Pronaca ផ្គត់ផ្គង់អ្នកលក់រាយតូចៗជាង ៦៥ ០០០ នៅទូទាំងប្រទេសជាមួយនឹងផលិតផលរបស់ខ្លួន ដែលជាការគាំទ្រដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំ​មួយ ហើយភាគច្រើនគឺជាសហគ្រាសធុនតូច និងមធ្យម។ តាមរយៈអ្នកចែកចាយផ្តាច់មុខចំនួន ៤៣ កន្លែង Pronaca បម្រើអតិថិជនជាង ៧៥ ០០០ នាក់នៅទូទាំងប្រទេសដោយផ្ទាល់ និងដោយប្រយោល។

គួរឲ្យបញ្ជាក់ផងដែរថា Pronaca មានចំណែកសំខាន់មួយនៅក្នុងវិស័យកសិកម្មរបស់ប្រទេសអេក្វាឌ័រ ហើយវាគឺជាសាជីវកម្មធំជាងគេទី ៤ របស់អេក្វាឌ័រ ដែលគ្រប់គ្រងកន្លែងចិញ្ចឹមជ្រូក និងបសុបក្សីសម្រាប់យកសាច់ជាង ១១៥ នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ការអនុវត្តអាជីវកម្មបរិយាបន្នរបស់ Pronaca កំពុងជួយកសិករឲ្យរួចផុតពីជីវភាពក្រីក្រ បង្កើនផលិតភាព និងជួយពួកគេរកចំណូលបានសមរម្យ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក