អ្នកជំនាញ ៖ ធនាគារកំណត់អត្រាការប្រាក់ទាបពេក អាចបង្កហានិភ័យខ្ពស់ដល់សេដ្ឋកិច្ច

ភ្នំពេញ ៖ ការកំណត់អត្រាការប្រាក់ទាបពីធនាគារកណ្តាលនៅក្នុងប្រទេសមួយ អាចបង្កើតទាំងផលវិជ្ជមាន និងអវិជ្ជមានដល់សេដ្ឋកិច្ច ហើយផលជះវិជ្ជមាន និងអវិជ្ជមានតិច ឬច្រើនគឺអាស្រ័យលើការថ្លឹងថ្លែង និងការដាក់ចេញនូវគោលនយោបាយករបស់ប្រទេសនីមួយៗ។

ការកំណត់អត្រាការប្រាក់ទាបគឺសំដៅដល់ការជំរុញកំណើនសេដ្ឋកិច្ច ដែលធ្វើឱ្យតម្លៃនៃប្រាក់កម្ចីកាន់តែទាប និងជំរុញការប្រើប្រាស់លុយកាន់តែច្រើនក្នុងប្រព័ន្ធសេដ្ឋកិច្ច។ ប៉ុន្តែការចាក់បញ្ចូលលុយទៅក្នុងសេដ្ឋកិច្ចច្រើនពេកលើសពីទំហំសេដ្ឋកិច្ចជាក់ស្តែងរបស់ប្រទេសមួយអាចបង្កជាវិបត្តិសេដ្ឋកិច្ច​ ជាពិសេសវិបត្តិអតិផរណា។ អ្វីៗគ្រប់យ៉ាងតែងតែមានផលវិជ្ជមាន និងអវិជ្ជមាន ដូចគ្នាទៅនឹងការកំណត់អត្រាការប្រាក់ទាបពេកមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ និងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុមួយរូបបានឱ្យដឹងថា ក្នុងវិស័យធនាគារ គឺមានអត្រាការប្រាក់ ដែលសូចនាករបង្ហាញពីស្ថិរភាពកំណើនសេដ្ឋកិច្ច។ ជាធម្មតា អតិថិជនតែងតែចង់បានឥណទានពីធនាគារដែលមានអត្រាការប្រាក់ថោក (ទាបពេក)  ជាពិសេសឥណទានកម្ចី ប៉ុន្តែឥណទានដែលមានអត្រាការប្រាក់ទាប មានទាំងគុណសម្បត្តិ និងគុណវិបត្តិរបស់វាផងដែរ។

លោកបានឱ្យដឹងទៀតថា ឥណទានដែលមានអត្រាការប្រាក់ទាប ជំរុញឱ្យប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជីវកម្មផ្សេងៗ មានលទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់កម្ចីយកទៅពង្រីកអាជីវកម្ម និងបម្រើឱ្យសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដែលជំរុញឱ្យកំណើនសេដ្ឋកិច្ច បង្កើតការងារ និងបង្កើនចំណូលសម្រាប់ប្រជាពលរដ្ឋជាដើម។ ទាំងនេះគឺជាអត្ថប្រយោជន៍នៃអត្រាការប្រាក់ទាបពីធនាគារ។

លោក កាំង តុងងី បានលើកឡើងបន្តថា ប៉ុន្តែទន្ទឹមនឹងនេះដែរ វាអាចនឹងប្រឈមនឹងហានិភ័យដែរ។ នៅពេលណាដែលឥណទានមានអត្រាការប្រាក់ថោក វាធ្វើឱ្យប្រជាជន និងអាជីវកម្មផ្សេងៗសម្រុកខ្ចីលុយទៅធ្វើអាជីវកម្ម ឬពង្រីកអាជីវកម្មទាំងប្រថុយប្រថាន។ ដូច្នេះ ក្នុងការវិនិយោគ កាលណាអត្រាការប្រាក់ខ្ពស់ អ្នកខ្ចីលុយទៅនោះ​ ធ្វើសិក្សាថ្លឹងនូវហានិភ័យអាជីវកម្ម  និងអត្រាការប្រាក់។ មួយវិញទៀត កាលណាអត្រាការប្រាក់កាន់តែថោក អ្នកប្រើប្រាស់កម្ចីធ្វើអាជីវកម្មហ៊ានដំឡើងកម្រិតហានិភ័យកាន់តែខ្ពស់សម្រាប់អាជីវកម្មរបស់ខ្លួន។ ដោយសារអត្រាការប្រាក់ថោក ការប្រថុយប្រថានប៉ុណ្ណាក៏ដោយ ក៏អ្នកវិនិយោគមួយចំនួននៅតែហ៊ានប្រថុយ បើទោះជាអាជីវកម្មពួកគាត់អាចប្រឈមនឹងការដួលរលំ និងការខាតបង់នូវសកម្មភាពសេដ្ឋកិច្ចជាច្រើនក៏ដោយ។ លើសពីនេះ កាលដែលមនុស្សខ្ចីលុយទៅវិនិយោគច្រើនពេក វាអាចឈានទៅដល់វិបត្តិអតិផរណាផងដែរ។

លោក កាំង តុងងី បានលើកឡើងពីគំរូសេដ្ឋកិច្ចរបស់អាមេរិក ក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតកូវីដ១៩។ ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកមានកំណើនទាប រដ្ឋាភិបាល តាមរយៈធនាគារកណ្តាលអាមេរិក (Fed) បានចាក់បញ្ចូលលុយជាច្រើនទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន ដោយបើកលុយឱ្យប្រជាជនដែលអត់ការងារធ្វើ និងជំនួយលុយជាច្រើនដល់ក្រុមហ៊ុនដែលជួបប្រទះបញ្ហា។ លើសពីនេះ នៅពេលពួកគេចង់ខ្ចីលុយពីធនាគារវិញ កម្ចីទាំងនោះស្ទើរតែមានគ្មានអត្រាការប្រាក់។

ដូច្នេះ កម្ចីដែលស្ទើរតែគ្មានអត្រាការប្រាក់នេះហើយ បានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនធ្វើការវិនិយោគដោយប្រថុយប្រថាន អំឡុងពេលវិបត្តិកូវីដ១៩ ហើយបន្ទាប់ពីវិបត្តិកូវីដ១៩ អាមេរិកចាប់ផ្តើមមានអតិផរណាខ្ពស់ ដោយសារកម្ចីមានអត្រាការប្រាក់ថោក ធ្វើឱ្យប្រជាជន និងក្រុមហ៊ុនជាច្រើននាំគ្នាខ្ចីយកទៅវិនិយោគលើអចលនទ្រព្យ និងក្រុមហ៊ុនបច្ចេកវិទ្យា ដែលនាំមានអតិផរណាខ្ពស់ ហើយដើម្បីស្កាត់វិបត្តិអតិផរណាខ្ពស់ រដ្ឋាភិបាលអាមេរិកបានសម្រេចដំឡើងអត្រាការប្រាក់វិញពី ០.៥%​ ទៅដល់ ៤.៥% ដែលជាការដំឡើងអត្រាការខ្ពស់បំផុត។

ដូច្នេះហើយ ធនាគារវិនិយោគមួយចំនួននៅអាមេរិក ដែលវិនិយោគផ្នែកបច្ចេកវិទ្យា មានការដួលរលំ ព្រោះការវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមានការប្រថុយប្រថានខ្ពស់។ ទន្ទឹមនេះ វាក៏ធ្វើឱ្យអតិផរណារបស់អាមេរិកកើនឡើងខ្ពស់ ហើយរយៈចុងក្រោយនេះ ដោយសារអត្រាការប្រាក់កើនឡើងខ្លាំងធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យា ចាប់ផ្តើមត្រួតពិនិត្យការវិនិយោគរបស់គាត់ឡើងវិញ​ គឺលែងវិនិយោគដោយប្រថុយប្រថានដូចពីមុន។ ក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកបានបញ្ឈប់បុគ្គលិកជាច្រើន។

ដោយសារកាលពីមុន អត្រាការប្រាក់ថោក ក្រុមហ៊ុនទាំងនោះខ្ចីលុយពីធនាគារយកទៅជួលបុគ្គលិកជំរុញផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ និងបុគ្គលិកជាច្រើនទៀត ដើម្បីវាយលុកយកចំណែកទីផ្សារទាំងប្រថុយប្រថាន ប៉ុន្តែដោយសារអត្រាឡើងខ្ពស់ជាងមុន ក្រុមហ៊ុនអាចលែងវិនិយោគលើអ្វីដែលមានហានិភ័យខ្ពស់ទៀតហើយ ដូច្នេះ ក្រុមហ៊ុនទាំងនោះឈានដល់ការបញ្ឈប់បុគ្គលិក ឬកាត់បន្ថយចំនួនបុគ្គលិកជាច្រើន។ នេះគឺជាឧទាហរណ៍នៃហានិភ័យនៃការដាក់ចេញនូវកម្ចីដែលមានអត្រាការប្រាក់ថោកនៅលើទីផ្សារ។ នេះបើយោងតាមការពន្យល់របស់ លោក កាំង តុងងី។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី