បទពិសោធន៍ថ្មីបែបឌីជីថល ពីកម្មវិធីទូរស័ព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ្វ៍

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កម្មវិធីទូរស័ព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ» ភ្ជាប់ជាមួយមុខងារពិសេសៗជាច្រើន ដើម្បីផ្តល់ជូនអតិថិជន និងសាធារណជននូវបទពិសោធន៍ដ៏ថ្មីស្រឡាង ផ្តល់ជូននូវភាពងាយស្រួល រហ័ស និងសាមញ្ញជាទីបំផុត នាព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៤ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អគារ The Point Community Mall,​ ជាន់ទី៣A។

ពិធីសម្ពោធដ៏អធិកអធមនេះ ប្រពឹត្តទៅក្រោមអធិបតីភាព លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) តំណាងដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក., លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុន ហ្វតតេគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ, លោក ព្រូ ស៊ីថន អគ្គនាយកនៃ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ព្រមទាំងថ្នាក់ដឹកនាំដៃគូធនាគារ អតិថិជន ភ្នាក់ងារធានារ៉ាប់រង និង បុគ្គលិករបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ជាច្រើនរូបផងដែរ។ 

ដោយសម្លឹងឃើញពីតម្រូវការជាចំបាច់ក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន ដូចជាការទទួលបានព័ត៌មាន  និងសេវាធានារ៉ាប់រងមួយប្រកបដោយភាពរហ័សទាន់ចិត្ត មានលក្ខណៈងាយស្រួល សាមញ្ញជាងមុន   មិនស្មុគស្មាញ  និងធ្វើឱ្យការរស់នៅរបស់ពួកគាត់កាន់តែមានភាពស៊ីវិល័យ តំណាលគ្នាជាមួយនឹងសក្តានុពលនៃបច្ចេកវិទ្យាដែលកំពុងដើរតួនាទីយ៉ាងសំខាន់លើគ្រប់វិស័យនៅទូទាំងសកលលោកនាពេលបច្ចុប្បន្ននេះ      ពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាសូចនាករដ៏សំខាន់ដែលនាំឱ្យក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បង្កើតនូវ កម្មវិធីទូរស័ព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ នេះឡើង ដើម្បីដោះស្រាយបញ្ហា និងធ្វើការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។  

លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖

“ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយ ក្នុងដំណើរឆ្ពោះទៅមុខជាមួយសមិទ្ធផលឥតដែនកំណត់សម្រាប់អតិថិជនរបស់ក្រុមហ៊ុនយើង។ ក្នុងនាមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ និងក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបជាពន់ពេក ដែលថ្ងៃនេះយើងបានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កម្មវិធីទូរស័ព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ» ទាំងអស់នេះជាបេសកកម្មរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ក្នុងការផ្តោតសំខាន់ទៅលើអតិថិជនជាចម្បង។”

លោកអគ្គនាយក បានបន្តថា៖

“គិតត្រឹម  ត្រីមាសទី 1  នៃឆ្នាំ 2024 នេះ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ កំពុងការពារអាយុជីវិតអតិថិជនជាង 860,000នាក់ ហើយ​ ក៏បានសងសំណងទៅកាន់ អតិថិជនប្រមាណ 10,000គ្រួសារក្នុងមួយឆ្នាំ។ ពួកយើងរំពឹងថា អតិថិជនយ៉ាងហោចណាស់ 60% ដែលបានប្រើប្រាស់ផលិតផល​ធានារ៉ាប់រងបុគ្គលនឹងធ្វើការទាញយកកម្មវិធីទូរស័ព្ទដៃមកប្រើប្រាស់ក្នុងឆ្នាំដំបូង។ ដោយឡែកកាន់តែពិសេសនោះ អតិថិជនដែលបានប្រើប្រាស់ផលិតផល​ធានារ៉ាប់រងបុគ្គល អាចធ្វើការស្នើសុំទាមទារសំណង តាមរយៈ កម្មវិធីទូរស័ព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ ផ្អែកលើមូលហេតុ៖ រហ័ស ងាយស្រួល និងសាមញ្ញ។”

ការផ្លាស់ប្តូរពីការប្រើប្រាស់ក្រដាសដ៏ច្រើនសន្ធឹកពីមួយថ្ងៃទៅមួយថ្ងៃ ទៅជាដំណើរការតាមបែបឌីជីថល១០០%បែបនេះ វាមិនត្រឹមតែបង្កើនភាពស៊ីវិល័យជូនអតិថិជនប៉ុណ្ណោះទេ តែវាក៏បានជួយកាត់បន្ថយថ្លៃចំណាយលើការបោះពុម្ពឯកសារ និង សន្សំសំចៃក្រដាសផងដែរ។ នេះជាការតាំងចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ក្នុង ការកាត់បន្ថយការប្រើប្រាស់ក្រដាស ព្រមទាំងការលើកកម្ពស់បរិស្ថានជាសកលប្រកបដោយនិរន្តរភាព។

លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍​ (ខេមបូឌា) បានមានប្រសាសន៍ថា៖

“ដូចអ្វីដែលលោក ស៊ីថន អគ្គនាយក ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍បានលើកឡើងមុននេះរួចមកហើយ គោលបំណងក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កម្មវិធីទូរស័ព្ទដៃសម្រាប់អតិថិជន របស់ក្រុមហ៊ុន ហ្វតតេ ឡាយហ៍្វ» ជាផ្នែកមួយនៃបេសកកម្មរបស់យើងក្នុងការជួយឱ្យអតិថិជនរបស់យើងកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ជាពិសេស ការអនុវត្តស្តង់ដា បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងនាមជាក្រុមហ៊ុនឯកជន ដើម្បីបង្កើតតុល្យភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយនឹងបរិស្ថាន និងសង្គម។”

ថ្លែងនៅក្នុងពិធីសម្ពោធ លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.)

បានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កម្មវិធីទូរស័ព្ទដៃសម្រាប់អតិថិជន របស់ក្រុមហ៊ុន ហ្វតតេ ឡាយហ៍្វ» នាព្រឹកនេះ។ ក្នុងនាមនិយ័តករធានារ៉ាប់រងកម្ពុជា  និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមសម្តែងនូវការកោតសសើរដោយស្មោះចំពោះការសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងការដាក់ឱ្យប្រើប្រាស់សាកល្បង កម្មវិធីទូរស័ព្ទដៃសម្រាប់អតិថិជន របស់ក្រុមហ៊ុនហ្វតតេ ឡាយហ៍្វ ដែលនេះបង្ហាញឱ្យឃើញពីឆន្ទៈក្នុងការរួបរួមគ្នាអភិវឌ្ឍវិស័យធានារ៉ាប់រង ពិសេសបច្ចេកវិទ្យាធានារ៉ាប់រង ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធិភាពនិងស័ក្ដិសិទ្ធិភាពនៃប្រតិបត្តិការនៅក្នុងឧស្សាហកម្មធានារ៉ាប់រង។”

សូមបញ្ជាក់ផងដែរថា កម្មវិធីទូរស័ព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ អាចធ្វើការទាញយកមកប្រើប្រាស់បានទាំងនៅលើប្រតិបត្តិការ IOS និងAndroid។ ខាងក្រោមនេះជាលក្ខណៈសំខាន់ៗរបស់កម្មវិធីទូរស័ព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ៖

  • ពិនិត្យមើលព័ត៌មានលម្អិតអំពីបណ្ណសន្យារ៉ាប់រងគ្រប់ពេលវេលា គ្រប់ទីកន្លែង​
  • ទាញយកឯកសារបណ្ណសន្យារ៉ាប់រង
  • មើលកាលកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ និងធ្វើការទូទាត់ដោយផ្ទាល់ក្នុងកម្មវិធីទូរស័ព្ទដៃ រួមទាំងមើលប្រវត្តិនៃការទូទាត់
  • មើលព័ត៌មានលម្អិត និងលក្ខណៈពិសេសរបស់ផលិតផលធានារ៉ាប់រងផ្សេងៗ
  • ស្នើសុំផ្លាស់ប្តូរព័ត៌មានបណ្ណសន្យារ៉ាប់រង និង
  • ​ស្នើសុំទាមទារសំណងទៅតាមដំណាក់កាលដ៏សាមញ្ញ មិនស្មុគស្មាញ និងរហ័សទាន់ចិត្ត

អតិថិជនរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អាចទាញយកកម្មវិធីលើទូរសព្ទដៃ «Forte Life Customer App» តាមរយៈ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក